២១អាថ៌កំបាំងជោគជ័យរបស់មហាសេដ្ឋី

$9.6 $8.00

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: យ៉ែម វណ្ណា

99 Books Available.

Description:

សៀវភៅនេះគឺជាការប្រមែប្រមូលពីបទពិសោធជីវិតការបង្រៀននិងការស្រាវជ្រាវអស់ជាង១៥ឆ្នាំទៅលើប្រធានបទនៃការសាងខ្លួនជាសេដ្ឋី។សៀវភៅនេះមានគំនិតនិងយុទ្ធសាស្ត្រសំខាន់ៗ ដែលខ្ញុំធ្លាប់រកឃើញពីការអានសៀវភៅរាប់រយក្បាលនិងអត្ថបទរាប់ពាន់ច្បាប់ទៅលើប្រធានបទនៃការសាងទ្រព្យសម្បត្តិ។ គំនិតនិងយុទ្ធសាស្ត្រមានលក្ខណៈសាមញ្ញៗ បានពិសោធ និងធ្លាប់ប្រើរួចហើយ ហើយវាពិតជាងាយស្រួលក្នុងការប្រើ ដូច្នេះអ្នកអាចរៀននិងប្រតិបត្តិវាបានភ្លាមៗ។

កាលពីខ្ញុំជាយុវវ័យធំធាត់ឡើងនៅ Pomona រដ្ឋ California នៅក្នុងផ្ទះមួយដែលយើងមិនដែលមានលុយច្រើននោះទេ។ ក្តីសុបិននិងការស្រមើស្រមៃរបស់ខ្ញុំគឺចង់ធ្វើជាសេដ្ឋីនៅពេលខ្ញុំមានវ័យជិត៣០ឆ្នាំ។ មនុស្សជាច្រើនក៏មានសុបិនដូចខ្ញុំដែរ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលខ្ញុំឈានដល់វ័យ៣០ឆ្នាំ ខ្ញុំនៅតែគ្មានលុយដូចនៅពេលដែលខ្ញុំមានអាយុ២០ឆ្នាំដដែល។ បន្ទាប់មក ខ្ញុំបានធ្វើរឿងមួយដែលបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។ ខ្ញុំចាប់ផ្តើមសួរខ្លួនឯងថា ហេតុអ្វីបានជាមនុស្សមួយចំនួនទទួលជោគជ័យច្រើនជាងអ្នកដទៃ? ជាពិសេស ខ្ញុំចង់ដឹងថា មនុស្សខ្លះបានចាប់ផ្តើមពីបាតដៃទទេ ហើយទីបំផុតបានក្លាយជាមហាសេដ្ឋី តើវាដោយសារអ្វី? សំណួរនេះបានធ្វើឱ្យខ្ញុំស្វែងរកចម្លើយ ដែលនាំឱ្យខ្ញុំសរសេរសៀវភៅនេះឡើង។

ខ្ញុំបានជ្រើសរើសយកប្រធានបទនៃការសាងខ្លួនឯងជាសេដ្ឋី ធ្វើជាប្រធានបទសំខាន់របស់ខ្ញុំ ព្រោះថាមនុស្សវិសេសទាំងនេះបានបង្ហាញពីគុណសម្បត្តិនិងឥរិយាបថដ៏ពិសេសដែលអាចប្រតិបត្តិបាននិងអាចវាស់វែងបាន។ ពួកគេបានចាប់ផ្តើមពីបាតដៃទទេ រហូតបានក្លាយជាសេដ្ឋី ជាលទ្ធផលនៃការធ្វើអ្វីមួយដ៏ជាក់លាក់ក្នុងមធ្យោបាយដ៏ជាក់លាក់ម្តងហើយម្តងទៀត។

អ្វីដែលខ្ញុំបានដឹងគឺថា ដើម្បីសម្រេចបានជោគជ័យដ៏ធំធេងក្នុងជីវិត អ្នកត្រូវធ្វើខ្លួនជាប្រភេទមនុស្សដ៏ពិសេសបំផុត។ ដើម្បីឡើងបានខ្ពស់ជាងមនុស្សភាគច្រើនឬមនុស្សធម្មតា អ្នកត្រូវសាងគុណសម្បត្តិនិងវិន័យដែលមនុស្សធម្មតាគ្មាន។

កត្តាដ៏សំខាន់បំផុតដើម្បីសម្រេចបានជោគជ័យដ៏ធំធេងខាងហិរញ្ញវត្ថុគឺមិនមែនលុយនោះទេ។ វាគឺជាប្រភេទមនុស្សដែលអ្នកត្រូវក្លាយជា ដើម្បីរកបានលុយនោះ ហើយបន្ទាប់មករក្សាវាទុក។

«២១អាថ៌កំបាំងជោគជ័យរបស់មហាសេដ្ឋី»នេះ គឺជាគន្លឹះដ៏សំខាន់ឆ្ពោះទៅរកជោគជ័យនៅគ្រប់វិស័យក្នុងជីវិត ទោះបីជាអ្នករកចំណូលបានច្រើនឬមិនបានក៏ដោយ។ ដំណឹងល្អគឺថា គោលការណ៍នេះមានថាមពលខ្លាំងក្លាបំផុត ដែលអ្នកអាចប្រើវាដើម្បីទទួលបានស្ទើរតែគ្រប់យ៉ាងដែលអ្នកចង់បាន។ នៅពេលអ្នកអានសៀវភៅនេះ ខ្ញុំដឹងថាគោលដៅដ៏ធំបំផុតមួយក្នុងជីវិតរបស់អ្នកគឺ ធ្វើជាមនុស្សដ៏អស្ចារ្យនិងសម្រេចបានសក្តានុពលរបស់អ្នកឱ្យបានកាន់តែច្រើន។ អាថ៌កំបាំងជោគជ័យនីមួយៗនេះនឹងជួយអ្នកឆ្ពោះទៅរកជីវិតដ៏ធំធេងកាន់តែរហ័សនិងងាយស្រួលបំផុត។

ទំព័រ 95
ទំហំខ្នាត H= 20.5cm , W= 14.5cm
បកប្រែដោយ យ៉ែម វណ្ណា
សម្រួលអត្ថបទដោយ ប្រាជ្ង វិជ័យ