អច្ឆរិយៈ១០០រឿងនៃប្រវត្តិសាស្រ្តកូរ៉េ

$4.8 $4.00

Publish date: 2021-12-17

Category: War & History

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ប្រទេសកូរ៉េមានប្រវត្តិមកជាយូរ មានអាណាចក្របុរាណដ៏រឹងមាំដល់ទៅ៣កន្លែងគឺ Goguryeo, Baekje, និងSilla ដែលក្នុងសម័យនីមួយៗនោះមានការផ្លាស់ប្ដូរជាច្រើន ដូច្នេះហើយទើបការសិក្សាប្រវត្តិសាស្រ្តកូរ៉េចាំបាច់ខ្លាំងណាស់ដែលត្រូវចំណាយពេលដើម្បីឱ្យយល់ពីសម័យផ្សេង​​ៗ រួមទាំងប្រវត្តិរឿង​រ៉ាវដើមទងនៃរាជវង្សនិងហេតុការណ៍សំខាន់ៗដែលកើតឡើងក្នុងសម័យកាល​នី​មួយៗ។

អច្ឆរិយៈ១០០រឿងនៃប្រវត្តិសាស្រ្តកូរ៉េ គឺជាសៀវភៅដែល​បង្ហាញពីទិន្ន័យឬចំណេះដឹងអមដោយរូបភាពដែលអាចអាននិងយល់បានងាយ)និងផ្តល់នូវទិន្នន័យប្រវត្តិសាស្រ្តកូរ៉េក្នុងសម័យរាជវង្សផ្សេងៗ និងហេតុការណ៍សំខាន់មុនប្រវត្តិសាស្រ្តរហូតចប់សង្រ្គាមកូរ៉េនិងបែងចែកកូរ៉េជាពីរប្រទេសគឺ កូរ៉េខាងជើងនិងកូរ៉េខាងត្បូងដូចបច្ចុប្បន្ន ដែលនេះជួយឱ្យអ្នកអានយល់និងឃើញពីភាពខុសគ្នាក្នុងសម័យនីមួយៗកាន់តែច្រើន។

ក្នុងប្រវត្តិសាស្រ្តកូរ៉េនោះមានរឿងរ៉ាវជាច្រើន សៀវភៅមួយនេះនឹងជួយឱ្យមិត្តអ្នកអានយល់ពីសម័យកាល ការគ្រប់គ្រង និងវប្បធម៌ផ្សេង​ៗរបស់កូរ៉េបានយ៉ាងច្បាស់។

ទំព័រ 190
ទំហំខ្នាត H= 20.5cm , W= 14.5cm