ពួកគេគឺជាវិរបុរសនិងវិរនារីដែលផ្ដើមពី វីរបុរស អ៊ូ អ៊ុងសាន បន្តមកជា វីរនារី អ៊ុងសាន ស៊ូជី

$3.6 $3.00

Publish date: 2021-12-17

Category: Politics

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ពួកគេគឺជាវិរបុរសនិងវិរនារីដែលផ្ដើមពី វីរបុរស អ៊ូ អ៊ុងសាន បន្តមកជា វីរនារី អ៊ុងសាន ស៊ូជី

ឧត្តមសេនី អ៊ុងសាន ឬ អ៊ូ​ អ៊ុងសាន (U Aung San) គឺជាទំពាំងស្នងឫស្សីរបស់អ្នកប្រវត្តិសាស្រ្តនិងអ្នកនយោបាយរបស់ប្រទេសភូមាដែលបានទទួលនូវការកោតសរសើរបំផុតសម្រាប់ឯករាជ្យដែលគេបានទទួល​។

«អ៊ុងសាន»កើតនៅក្នុងគ្រួសារដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស ដែលក្នុងខណៈនោះភូមាគឺជាផ្នែកមួយនៃប្រទេសឥណ្ឌាដែលជាអាណានិគមរបស់អង់គ្លេស។ គេបានសិក្សានៅមហាវិទ្យាល័យយ៉ាងហ្គូន ហើយបានធ្វើចលនានយោបាយនិងត្រូវបានគេជ្រើសរើសឱ្យធ្វើជាមេដឹកនាំនិស្សិតនៅខណៈនោះ។

ឆ្នាំ១៩៤១ អ៊ុងសាន បានទទួលការគាំទ្រពីប្រទេសជប៉ុន ដោយគេបានបង្កើតកងកម្លាំងរំដោះភូមាឡើងនៅក្រុងបាងកក។ នៅក្នុងសង្រ្គាមលោកលើកទី២ ជប៉ុនអាចគ្រប់គ្រងភូមាពីចក្រភពអង់គ្លេសបាន ហើយនៅថ្ងៃទី១ ខែសីហា ឆ្នាំ១៩៤៣ ជប៉ុនបានប្រកាសថា ភូមាគឺជាប្រទេសឯករាជ្យ និងតែងតាំង អ៊ុងសាន ជានាយករដ្ឋមន្រ្តី។

អ៊ុងសាន ប្រទះឃើញថា ឯករាជ្យដែលជប៉ុនបានសន្យានោះមិនមែនជាការពិតទេ ទើបនៅចុងសម័យសង្រ្គាមលោកបានត្រឡប់ទៅចុះចូលជា​មួយភាគីសម្ពន្ធមិត្តដើម្បីបណ្ដេញជប៉ុនចេញពីប្រទេសភូមា ដោយគេបានចុះហត្ថលេខាជាមួយនឹងចក្រភពអង់គ្លេសថា នឹងប្រគល់ឯករាជ្យឱ្យភូមាក្នុងរយៈពេល១ឆ្នាំ ប៉ុន្តែក្នុងអំឡុងពេលប្រជុំសភាកាលពីថ្ងៃទី១៩ កក្កដា ឆ្នាំ១៩៤៧ អ៊ុងសានត្រូវគេលបសម្លាប់ជាមួយនឹងសមាជិសភា៦នាក់ទៀត។

ដោយប្រទះឃើញថា ទង្វើនោះគឺជាស្នាដៃរបស់ អ៊ូ ស (U Saw) ដែលជាគូប្រជែងនយោបាយរបស់អ៊ុងសាន ទីបំផុត អ៊ូ ស ត្រូវប្រហារជីវិតដោយព្យួរក ចំណែកឯអ៊ុងសានវិញស្លាប់ក្នុងអាយុត្រឹមតែ៣២ឆ្នាំប៉ុណ្ណោះ និងនៅមិនទាន់បានឃើញឯករាជ្យរបស់ប្រទេសភូមានៅថ្ងៃទី៤ ខែមករាឆ្នាំ១៩៤៨នៅឡើយទេ។

បច្ចុប្បន្ននេះ អ្នកស្រី អ៊ុងសាន ស៊ូជី ដែលជាកូនស្រីរបស់គេបានបន្តចេតនាដ៏ខ្លាំងក្លានិងដំណក់ឈាមជា«អ្នកតស៊ូ» ដោយក្លាយជាមេដឹកនាំដើម្បីតស៊ូជាមួយនឹងរដ្ឋាភិបាលផ្ដាច់ការយោធារបស់ភូមាដ៏យូរអង្វែង រហូតធ្វើឱ្យមានការផ្លាស់ប្ដូរនៅក្នុងប្រវត្តិសាស្រ្ត។

មានការបោះឆ្នោតក្នុងប្រព័ន្ធរដ្ឋសភា ប្រជាជននិងអ្នកសារព័ត៌មានមានសិទ្ធិនិងមានសំឡេងកាន់តែខ្លាំងឡើង រហូតដល់ប្រទេសជិតខាង ភូមិភាគអាស៊ីបូព៌ា និងប្រទេសអឺរ៉ុបនានា មានចំណាប់អារម្មណ៍ចំពោះការផ្លាស់ប្ដូរលើកនេះជាខ្លាំង។ ហេតុការណ៍បន្ទាប់ពីនេះទៅ… តើភូមានឹងដើរទៅក្នុងទិសដៅណា? ក្រុមប្រទេសលោកខាងលិចនិងអាស៊ី សុទ្ធតែចាំសម្លឹងមើលភូមាទាំងអស់ ព្រោះទឹកដីភូមាសម្បូរទៅដោយធនធានធម្មជាតិទាំងនៅក្រោមដីនិងនៅក្នុងសមុទ្រ។

តើភូមានឹងត្រឡប់មករុងរឿងម្ដងទៀតដូចកាលពីអតីតកាលរាប់រយឆ្នាំ ឬភូមានឹងកើតមានជម្លោះដ៏ធំឡើងម្ដងទៀត? ព្រោះជនជាតិភូមាដែលមានជាច្រើនជាតិសាសន៍ស្រាប់ហើយនោះនឹងមានជនបរទេសដែលស្វែងរកផលប្រយោជន៍ចូលមករស់នៅលាយឡំជាមួយបន្ថែមទៀត ដូច្នេះថាតើភូមានឹងរស់នៅជាបន្តទៀតនៅក្នុងលោកនេះដូចម្ដេច? តើ អ៊ុងសាន ស៊ូជីនឹងតស៊ូពុះពារឧបសគ្គនានាបានដែរឬទេនៅក្នុងវ័យដែលកាន់តែជិតដល់ត្រើយហើយនុះ?…ដូច្នេះសូមតាមដានទាំងអស់គ្នាជាបន្តទៅទៀត!

ទំព័រ 142
ទំហំខ្នាត H= 20.5cm , W= 14.5cm