ហូ ជីមិញ HO CHI MINH

$3 $2.50

Publish date: 2021-12-17

Category: Politics

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ហូ ជីមិញ ឬ «អ៊ំហូ» ដែលស្ថិតនៅក្នុងបេះដូងរបស់អ្នកបដិវត្តប្រុសស្រីទាំងឡាយមានរឿងរ៉ាវគ្រប់រសជាតិ ដូចជា ការដឹកនាំប្រជាជនវៀតណាមរំដោះខ្លួនចេញពីការគ្រប់គ្រងរបស់អាណានិគមបារាំង ដែលនេះគឺជារឿងអស្ចារ្យខ្លាំងណាស់ ហើយប្រវត្តិសាស្រ្តនិងរឿងរ៉ាវរបស់ប្រទេសវៀតណាមក៏គួរឱ្យសិក្សាជាខ្លាំង​ដែរ​។

ភាពក្រីក្រ ភាពអត់ឃ្លាន និងការជិះជាន់គំរាមកំហែងដែលប្រជាជនវៀតណាមត្រូវប្រទេសមហាអំណាចដែលគ្រប់គ្រងធ្វើ​មកលើនោះ បានធ្វើឱ្យបេះដូងរបស់បុរសម្នាក់នេះរឹងប៉ឹងនិងពុះពារដើម្បីសង្រ្គោះជាតិរបស់ខ្លួនឱ្យមានសេរីភាពវិញ។

សម្រាប់ ហូ ជីមិញ យល់ថា មានតែធ្វើបដិវត្តន៍ប៉ុណ្ណោះទើបអាចផ្ដួលរំលំរបបអាណានិគមដ៏អាក្រក់នេះបាន។

រយៈពេលមួយនៃការរំដោះជាតិ លោកបានទៅរស់នៅក្នុងប្រទេសនានា ដែលមានរឿងរ៉ាវល្អៗរវាងលោកជាមួយនឹងអ្នកស្រុក មិនថាជាជនជាតិវៀតណាមដែលរស់នៅក្នុងប្រទេសទាំងនោះ ឬអ្នកស្រុកដែលជាជនជាតិរបស់ប្រទេសទាំងនោះឡើយ​។ លោកបានទៅរស់នៅក្រៅប្រទេសគឺដើម្បីចាត់តាំងក្រុមជនជាតិវៀតណា​មស្នេហាជាតិ បង្កើតប្រព័ន្ធបដិវត្ត ជីវិតដែលសាមញ្ញ និងស្មោះត្រង់។ ដូច្នេះហើយទើបកើតមានមេត្រីភាពចំពោះគ្នានិងគ្នារហូតក្លាយអនុស្សាវរីយ៍របស់លោកនៅក្នុងប្រទេសដែលលោកភៀសខ្លួននោះ ហើយវិមានអនុស្សាវរីយ៍របស់លោកនៅក្នុងប្រទេសទាំងនោះនៅតែមានមនុស្សគោរពចំពោះការតស៊ូរបស់លោកនិងបានធ្វើដំណើរមកទស្សនា​រហូតដល់សព្វថ្ងៃនេះ។

នេះគឺជាប្រវត្តិដ៏អស្ចារ្យនៃជនសាមញ្ញម្នាក់ ដែលធ្វើរឿងដ៏អង់អាចក្លាហាន លះបង់ខ្លួននិងបេះដូងដើម្បីប្រជាជនវៀតណាមនិងប្រទេសកំណើតរហូតក្លាយជាស្មារតីនៃការតស៊ូរបស់មនុស្សជំនាន់ក្រោយ។ លោកគឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកបដិវត្តផ្លាស់ប្ដូរពិភពលោក

សង្ឃឹមថា រឿងរ៉ាវរបស់អ្នកតស៊ូមួយរូបនេះនឹងសាងកម្លាំងចិត្តដល់អ្នកតស៊ូសម័យបច្ចុប្បន្នឱ្យមើលឃើញពីភាពលំបាកនៃការតស៊ូ ប៉ុន្តែបើតស៊ូយ៉ាងអស់ពីសមត្ថភាពហើយ ថ្ងៃនេះនៅមិនទាន់ទទួលបានជ័យជម្នះទេនោះ នាថ្ងៃអនាគត ជ័យជម្នះនឹងក្លាយជារបស់អ្នកមិនខាន មិនថាអ្នកនឹងតស៊ូជា​មួយអ្នកណាក៏ដោយ។

ទំព័រ 114
ទំហំខ្នាត H= 20.5cm , W= 14.5cm