មហាសេដ្ឋីប្រចាំទីក្រុងបាប៊ីឡូន

$6 $5.00

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

នៅខាងមុខអ្នកគឺជាអនាគតដ៏វែងឆ្ងាយប្រៀបដូចជាមាគ៌ាដែលមនុស្សគ្រាប់គ្នាត្រូវគោចរ។ តាមផ្លូវនោះ អ្នកត្រូវធ្វើដំណើរប្រកបដោយមហិច្ឆតាដ៏ខ្លាំងក្លាលើអ្វីដែលអ្នកចង់ឈានទៅឱ្យដល់និងមានក្ដីប្រាថ្នាដែលអ្នកចង់ធ្វើឱ្យបានសម្រេច។

ការដែលអាចធ្វើឱ្យមហិច្ឆតានិងក្ដីប្រាថ្នារបស់អ្នកសម្រេចបាននោះ គឺអ្នកត្រូវពឹងលើមាសប្រាក់។ ចូរប្រតិបត្តិតាមគោលការណ៍ហិរញ្ញវត្ថុដែលសរសេរយ៉ាងច្បាស់លាស់ក្នុងសៀវភៅមួយក្បាលនេះដើម្បីឱ្យគោលការណ៍ទាំងនោះជួយណែនាំអ្នកឱ្យរួចផុតពីភាពជាមនុស្សដែលគ្មានលុយក្នុងហោប៉ៅទៅកាន់ជីវិតដែលពោរពេញដោយភាពសប្បាយរីករាយក្នុងលោកិយ។

គោលការណ៍ក្នុងសៀវភៅមួយនេះគឺជាគោលការណ៍ទូទៅនិងជាគោលការណ៍ដែលគ្មានថ្ងៃប្រែប្រួលដូចច្បាប់ទំនាញផែនដីដូច្នោះដែរ។ ដូច្នេះសូមឱ្យគោលការណ៍ក្នុងសៀវភៅនេះបានពិសោធឱ្យអ្នកឃើញពីប្រសិទ្ធភាពរបស់វាដូចដែលវាបានពិសោធឱ្យមនុស្សជាច្រើនឃើញរួចមកហើយថា គោលការណ៍នេះគឺជាគន្លឹះនាំមនុស្សគ្រប់គ្នាឈានទៅរកភាពមានបានទាំងលុយមានពេញហោប៉ៅ មាននៅក្នុងធនាគារច្រើន និងរីកចម្រើនផ្នែកហិរញ្ញវត្ថុកាន់តែច្រើនឡើងជាលំដាប់គ្មានថ្ងៃស្រកស្រុត។

សៀវភៅដែលមានចំណងជើងថា «មហាសេដ្ឋីប្រចាំទីក្រុងបាប៊ីឡូន»គឺជាសៀវភៅបង្រៀនហិរញ្ញវត្ថុដែលមានអ្នកអានជាង១.៥០០.០០០នាក់ទូទាំងពិភពលោក។ គោលការណ៍នៅក្នុងសៀវភៅមួយនេះប្រើបានរហូតនិងចាត់ជាភាពឈ្លាសវៃរបស់ George S. Clason ដែលបានយករឿងគួរឱ្យធុញមកបង្ហាញក្នុងលក្ខណៈជារឿងនិទានដើម្បីធ្វើឱ្យអ្នកអានអណ្ដែតអណ្ដូងទៅតាមខ្សែជីវិតនៃតួអង្គនីមួយៗ។ នៅក្នុងខណៈដែលអារម្មណ៍កំពុងតែអណ្ដែតអណ្ដូងនិងជក់ចិត្តផ្ដិតយកអត្ថន័យនៃខ្លឹមសារទៅតាមសាច់រឿងនោះ មិត្តអ្នកអានទាំងឡាយក៏នឹងកើតនូវកម្លាំងជំរុញចិត្តយ៉ាងខ្លាំងក្នុងការប្រយុទ្ធតតាំងនឹងភាពក្រីក្រ ហើយតស៊ូលុះត្រាតែបានសម្រេចដូចតួអង្គនៅក្នុងរឿងនិទាននេះដែរ ដើម្បីងាកមកចាប់ផ្តើមរៀបចំប្រព័ន្ធហិរញ្ញវត្ថុសាជាថ្មីដោយចាប់តាំងពីរបៀបសងបំណុលគេ របៀបសន្សំប្រាក់ និងរបៀបយកប្រាក់ដែលសន្សំបានទៅវិនិយោគ រហូតនាំទៅកាន់ភាពមានបានគង់វង្សយូរអង្វែង។

គ្រឹះស្ថានបោះពុម្ពផ្សាយយើងខ្ញុំពិតជាពេញចិត្តខ្លាំងណាស់ដែលបានទទួលយកសៀវភៅដ៏ល្អបែបនេះមកផ្សព្វផ្សាយដល់មិត្តអ្នកអាន ព្រោះថាសៀវភៅមួយនេះគឺជាកម្លាំងជំរុញដ៏ខ្លាំងមហិមាដើម្បីឱ្យសង្គមល្អប្រសើរ រុងរឿង រួចផុតពីបំណុល រុលខ្លួនឱ្យមានឱកាសក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ មានទ្រនំស្កឹមស្កៃ និងមានការឱ្យតម្លៃពីមនុស្សគ្រប់មជ្ឈដ្ឋាន។


និពន្ធនាយក ប្រាជ្ញ ​វិជ័យ

ប្រែសម្រួល រស់ សុខឡាង

សម្រួលអត្ថបទ ឌុំ ដាវុយ

អ្នកនិពន្ធ George S. Clason

បណ្ណាធិការ ស៊ូ សម្រេច

ពិនិត្យអក្ខរាវិរុទ្ធ គណៈកម្មការដាំដើមជីវិត

រចនាក្រប ឈាវ រតនៈ

បោះពុម្ភដោយ គ្រឹះស្ថានបោះពុម្ភផ្សាយដាំដើមជីវិត

ភាសា ភាសាខ្មែរ

លេខកូដ A254

បារកូដ 9789924330868

ទំព័រ 250

ទំហំខ្នាត H= 20.5cm , W= 14.5cm

អាសយដ្ឋាន៖ ផ្ទះលេខ 220A ផ្លូវលេខ19 បុរីពិភពថ្មី ចំការដូង1, ខ័ណ្ឌដង្កោ, រាជធានីភ្នំពេញ