តើត្រកូលគីមជាមហាបុរសឬជាមេផ្ដាច់ការ

$5.28 $4.40

Publish date: 2021-12-17

Category: People & Biography

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

កូរ៉េខាងជើងគឺជាទឹកដីដែលពោរពេញទៅដោយភាពអាថ៌កំបាំង គ្មានអ្នកណាអាចដឹងរឿងរ៉ាវស៊ីជម្រៅដែលកើតឡើងនៅពីក្រោយរនាំងដែកដែលលាតសន្ធឹងនៅជុំវិញសាធារណរដ្ឋនេះបានទេ។ កូរ៉េ​ខាងជើងត្រូវបានគ្រប់គ្រងដោយមេដឹកនាំដល់ទៅ៣ជំនាន់មកហើយ ដោយរាប់ចាប់ពីវីរបុរសជំនាន់ទីមួយ ដែលគេគឺជាអ្នកមានចំណែកដ៏សំខាន់ក្នុងការដឹកនាំប្រជាជនរំដោះប្រទេសកូរ៉េចេញពីការគ្រប់គ្រងរបស់ទាហានជប៉ុនរហូតដល់អាចបង្កើតប្រទេសថ្មីបាន និងបានក្លាយជាប្រធានាធិបតី។ បន្ទាប់មកអំណាចនោះត្រូវបានផ្ទេរបន្តទៅឱ្យទាយាទជំនាន់ទី២ដែលនៅតែរក្សាគោលនយោបាយនៃការពង្រឹងសមត្ថភាពរបស់ប្រទេសឱ្យរឹងមាំ ដោយពួកគេមានទាំងកម្លាំងយោធានិងសព្វាវុធមិនចាញ់ប្រទេសមហាអំណាចនៅក្នុងពិភពលោកឡើយ។ ដោយ​សារតែនៅមានប្រជាជនគាំទ្រនិងជឿជាក់លើមេដឹកនាំយ៉ាងខ្លាំងក្លា ទើបធ្វើឱ្យកូរ៉េខាងជើងមិនមែនជាប្រទេសដែលអ្នកណាក៏អាចធ្វើបាបបានដោយងាយនោះឡើយ។

ប៉ុន្តែនៅពេលដែលមេដឹកនាំជំនាន់ទី២បានលាចាកលោកនេះទៅ ទាយាទបច្ចុប្បន្នក៏ចូលមកបន្តកិច្ចការនយោបាយនេះទាំងវ័យក្មេង។ ប្រទេសនេះមានរឿង​រ៉ាវរបស់បុគ្គលនិងហេតុការណ៍ប្រវត្តិសាស្រ្តសំខាន់”ដែលគួរឱ្យចាប់អារម្មណ៍ជាច្រើន ដោយខ្លឹមសារនៅក្នុងសៀវភៅមួយក្បាលនេះមិនបានណែនាំ ជំរុញ ឬអះអាងថា ពាក្យចចាមអារ៉ាមទាំងឡាយដែលទាក់ទងនឹងបុគ្គលសំខាន់ៗទាំងនោះគឺជាការពិតទាំងអស់ទេ។

ចុងក្រោយនេះ សូមបញ្ជាក់ថា ខ្លឹមសារមួយចំនួនដែលយកមកនិយាយក្នុងសៀវភៅមួយក្បាលនេះ យើងគ្មានចេតនាមើលងាយឬអូសទាញឱ្យមិត្តអ្នកអាន«ជឿ»លើរឿងរ៉ាវមួយចំនួនដែលសារព័ត៌មានលោកខាងលិចបាននិយាយទេ​។ ហេតុការណ៍ណាដែលជាការពិតក្នុងប្រវត្តិសាស្រ្តរមែងជាការពិត ចំណែកហេតុការណ៍ណាដែលជាពាក្យចចាមអារ៉ាម យើងនឹងប្រាប់ថា គ្មានការបញ្ជាក់ទេ ដូច្នេះសូមមិត្តអ្នកអានប្រើវិចារណញ្ញាណរបស់ខ្លួនតាមការគួរផងចុះ។

ទំព័រ 225
ទំហំខ្នាត H= 20.5cm , W= 14.5cm