ទោះមិនមែនកូនសេដ្ឋីក៏អាចបង្កើតអាជីវកម្មបានដែរ

$3.6 $3.00

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

មានអ្នកមានពីរប្រភេទដែលយើងបានឃើញជាទូទៅ គឺអ្នកដែលបានបន្តមរតកពីវង្សត្រកូលចែកឱ្យ និងអ្នកមានដែលខិតខំកសាងពីបាតដៃទទេ រហូតមានទ្រព្យសម្បត្តិយ៉ាងច្រើនមហិមានិងមានក្រុមហ៊ុនក្នុងដៃយ៉ាងច្រើន។ អ្នកមានដែលបន្តមកពីវង្សត្រកូលនោះមានប្រមាណតិចតួចប៉ុណ្ណោះ តែអ្នកមានដែលខំកសាងខ្លួនដោយដៃទទេមានចំនួនច្រើន។ ការណ៍នេះអាចស្តែងឱ្យឃើញថា ទោះជាអ្នកមិនមែនជាកូនអ្នកមានក៏អ្នកអាចបង្កើតអាជីវកម្មបានដែរ ព្រោះមានមនុស្សពិសោធជាច្រើនមកហើយថា ចេញពីត្រកូលអ្នកក្រ អ្នកអត់ អ្នកស្រែចម្ការ ជាក្មេងវត្ត ជាកម្មករថ្នាក់ទាប ដែលសឹងតែមើលមិនឃើញពន្លឺទាស់តែសោះ ប៉ុន្តែអាចសាងខ្លួនឱ្យជាសេដ្ឋីបាន ហើយការណ៍នេះក៏ស្តែងឱ្យឃើញដែរថា អ្នកក៏អាចធ្វើបានដូចគ្នា។

សៀវភៅនេះ ខ្ញុំសរសេរឡើងដើម្បីឆ្លើយតបនឹងសំណួរជាច្រើនដែលលើកឡើងថា ជាកូនអ្នកក្រមានឱកាសបង្កើតជំនួញបានឬ? អាចទៅរួចឬដែលគ្មានលុយអាចរកស៊ីបាន? ហើយអ្វីដែលខ្ញុំសរសេរឡើងក្នុងទីនេះ ខ្ញុំចង់ចែករំលែកបទពិសោធដែលខ្ញុំបានហែលកាត់យ៉ាងលំបាក រហូតមានថ្ងៃនេះ ហើយដើម្បីពិសោធផងដែរថា ក្រយ៉ាងខ្ញុំនេះក៏អាចក្លាយជាអ្នកមាននិងអាចបង្កើតអាជីវកម្មបានដែរ ឱ្យតែមានការតំាងចិត្ត ព្យាយាម ប្រើភាពវៃឆ្លាត និងមានគំនិតបង្កើត គំនិតសាង គំនិតផ្តួចផ្តើម ហើយពិតណាស់ អ្នកទំាងអស់គ្នាក៏អាចធ្វើបានដែរ ឱ្យតែអ្នកដឹងពីវិធីធ្វើ ព្រោះអ្នកមិនអាចបង្កើតអ្វីមួយដោយអ្នកមិនដឹងនោះទេ។ អ្វីៗកើតឡើងពីការដឹងនេះឯង។ ខ្លឹមសារទំាងអស់ក្នុងសៀវភៅនេះ ខ្ញុំសរសេរបែបប្រៀបធៀបនិងបង្រួមជាចំណុចៗទុកជាស្រេច ងាយយល់ ងាយអាន ងាយយកទៅអនុវត្ត ហើយ វាពិតណាស់ ប្រសិទ្ធភាពនិងប្រសិទ្ធផលនឹងកើតឡើងបន្ទាប់ពីអ្នកអាន អនុវត្តនិងអមដោយការប្រើភាពច្នៃប្រឌិតបន្ថែម។

និពន្ធនាយក ប្រាជ្ញ ​វិជ័យ

អ្នកនិពន្ធ ប្រាជ្ញ ​វិជ័យ

បណ្ណាធិការ ស៊ូ សម្រេច

ពិនិត្យអក្ខរាវិរុទ្ធ គណៈកម្មការដាំដើមជីវិត

រចនាក្រប ឈាវ រតនៈ

បោះពុម្ភដោយ គ្រឹះស្ថានបោះពុម្ភផ្សាយដាំដើមជីវិត

ភាសា ភាសាខ្មែរ

លេខកូដ A256

បារកូដ 9789924330967

ទំព័រ 157

ទំហំខ្នាត H= 20.5cm , W= 14.5cm

អាសយដ្ឋាន៖ ផ្ទះលេខ 220A ផ្លូវលេខ19 បុរីពិភពថ្មី ចំការដូង1, ខ័ណ្ឌដង្កោ, រាជធានីភ្នំពេញ