វិធីសាស្ត្រគ្រប់គ្រងពេលវេលា

$3.3 $2.75

Publish date: 2021-12-17

Category: Strategies & Challenges

Publisher: រោងពុម្ពព្រៃស

Author Name: យ៉ែម វណ្ណា

99 Books Available.

Description:

មនុស្សជាច្រើនតែងនិយាយរអ៊ូរទាំថា ពួកគេគ្មានពេលធ្វើរឿងនេះ ឬធ្វើ​រឿងនោះទេ។ ប៉ុន្តែតាមពិត មិនមែនពួកគេគ្មានពេលនោះទេ ពួកគេគ្មានជំនាញ ទិចនិក ឬវិធីសាស្ត្រក្នុងការគ្រប់គ្រងពេលវេលាទៅវិញទេ។ ដូច Stephen Covey និយាយថា«មិនមែនអ្នកគ្មានពេលទេ ប៉ុន្តែអ្នកគ្មានលំដាប់ភាពសំខាន់ទៅវិញទេ»

សៀវភៅនេះត្រូវបានចងក្រងឡើងមកសម្រាប់អ្នកដែលចូលចិត្តនិយាយថាគ្មានពេល។ ប្រសិនបើអ្នកជាមនុស្សទីមួយដែលចូលចិត្តនិយាយពាក្យនេះ សៀវភៅនេះគឺសក្តិសមសម្រាប់អ្នកបំផុត។

ក្នុងសៀវភៅនេះ អ្នកនឹងបានរៀនពីវិធីកំណត់លំដាប់ភាពសំខាន់និងលំដាប់មុនក្រោយ។ អ្នកនឹងបានរៀនពីវិធីសាស្ត្រ ABCDE ដើម្បីគ្រប់គ្រងពេលវេលា។ អ្នកនឹងបានរៀនពីវិធីប្រើមេលនិងការហៅទូរសព្ទជាឧបករណ៍ធ្វើធុរកិច្ចដ៏សំខាន់បំផុត។ ជាមួយគ្នានេះ អ្នកនឹងរៀនវិធីដឹកនាំកិច្ចប្រជុំដែលមានប្រសិទ្ធភាពផងដែរ។

ដោយការអានហើយអនុវត្តតាមគំនិត ទិចនិក និងវិធីសាស្ត្រដែលមាននៅក្នុងសៀវភៅនេះ អ្នកនឹងធ្វើឱ្យជំនាញគ្រប់គ្រងពេលវេលារបស់អ្នកប្រសើរឡើងជាស្វ័យប្រវត្តិ។ អ្នកនឹងបំពេញការងារបានច្រើននិងមានប្រសិទ្ធភាព ប្រសិទ្ធផល និងផលិតភាពខ្ពស់បំផុតនៅក្នុងពេលវេលាដ៏ខ្លី។​

ហើយពាក្យគ្មានពេល នឹងលែងជាបញ្ហាសម្រាប់អ្នកទៀតហើយ។ សំណួរតែមួយគត់ដែលអ្នកត្រូវសួរគឺ«តើការប្រើពេលវេលាដ៏មានតម្លៃបំផុតរបស់ខ្ញុំនៅពេលនេះគឺជាអ្វី?»

ទំព័រ 257
ទំហំខ្នាត H= 20.5cm , W= 14.5cm
សម្រួលអត្ថបទ ប្រាជ្ង វិជ័យ