គិតបែបមហាសេដ្ឋី

$6 $5.00

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: រស់ សុខឡាង

99 Books Available.

Description:

តើ«មហាសេដ្ឋី» គេគិតដូចម្ដេច? ធ្វើការបែបណា? រស់នៅខុសពីយើងដូចម្ដេច? អ្វីទាំងនេះអ្នកណាៗក៏ចង់ដឹងដែរ។ សៀវភៅមួយក្បាលនេះនឹងប្រាប់គ្រប់យ៉ាងដែលអ្នកចង់ដឹងនិងសិក្សាជាពិសេសទៅលើ«មនុស្សម្នាក់»ដែលថ្ងៃនេះបានក្លាយជាមហាសេដ្ឋីដែលប្ដូរតួនាទីរបស់ខ្លួនដ៏សំខាន់និងធ្វើឱ្យពិភពលោកកក្រើក ដែលកាន់តែធ្វើឱ្យអ្នកណាៗក៏ចង់សិក្សាគំនិត ទស្សនៈ និងជីវិតនៅក្នុងសម័យរុងរឿងរបស់គេ។

យើងកំពុងតែនិយាយអំពី ដូណាល់ ត្រាំ ។ មានអ្នកធុរកិច្ចតែប៉ុន្មាន នាក់ប៉ុណ្ណោះក្នុងលោកនេះដែលមនុស្សអាចចងចាំគេបាន ហើយដូណាល់គឺជាមនុស្សម្នាក់ក្នុងចំណោមនោះ។ គេចាប់ផ្ដើមធ្វើការអស់រយៈពេលជាង៥០ឆ្នាំហើយ ហើយថ្ងៃនេះប្រហែលជាគ្មានអ្នកណាបដិសេធទេថា គេជាបុរសវ័យជាង៧០ឆ្នាំដែលពិភពលោកត្រូវភ្ញាក់ផ្អើលចំពោះភាពជោគជ័យដ៏អស្ចារ្យនិងត្រូវតែចងចាំឈ្មោះរបស់គេរហូតទៅ។

គ្រឹះស្ថានបោះពុម្ពដាំដើមជីវិតបានជ្រើសរើសយកសៀវភៅដែល ដូណាល់ និយាយពីជីវិតការធ្វើការងាររបស់ខ្លួនចាប់ពីឆ្នាំ១៩៨៧ ដល់ឆ្នាំ ២០០៤។ នេះជាពេលដែលគេសាងកេរ្តិ៍ឈ្មោះ កសាងខ្លួន និងជាពេលដែលជួបនឹងវិបត្តិ ក្ស័យធន ជីវិតធ្លាក់ចុះទាបបំផុត ហើយត្រឡប់មករុងរឿងម្ដងទៀតនិងមិនដួលទៀតឡើយ។ ភាពរុងរឿងរបស់គេគឺជាភាពរុងរឿងទាំងវិស័យអចលនទ្រព្យ និងវិស័យសិល្បៈ។

យើងឃើញថា ក្នុងចំណោមសៀវភៅទាំងអស់របស់គេ ដូណាល់ បានបង្ហាញពីវិធីគិតនិងវិធីធ្វើការងារដែលមានប្រយោជន៍ចំពោះអ្នកប្រកបអាជីវកម្មគ្រប់លំដាប់ថ្នាក់ រហូតដល់សៀវភៅរបស់ ដូណាល់ ត្រូវបានអ្នកធុរកិច្ចទាំងនោះព្រមទទួលស្គាល់។ មិនតែប៉ុណ្ណោះអ្នកធុរកិច្ចជាច្រើនបានតាមរកអានរហូតដល់សព្វថ្ងៃនេះ។ មួយក្នុងចំណោមនោះគឺជាស្នាដៃដែលលក់ដាច់យ៉ាងខ្លាំងមួយក្បាលទៀតរបស់គេគឺ «គិតបែបមហាសេដ្ឋី (ទោះជាអ្នកនៅមិនទាន់ក្លាយជាមហាសេដ្ឋីក៏ដោយ)» ឬ “Think Like a Billionaire” ដែលនៅក្នុងដៃរបស់អ្នកនេះឯង។

លុះដល់ឆ្នាំ២០១៧ គឺជាឆ្នាំដ៏ល្អរបស់ ដូណាល់ ដែលបានក្លាយជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកជាផ្លូវការ។ នេះកាន់តែបញ្ជាក់ថា ដូណាល់គឺជាមនុស្សដែល«មិនព្រមចុះចាញ់» «ព្យាយាម» «គិតតូច – មិន» «គិតធំ – ធ្វើ» «ត្រង់ៗ មិនពង្វាង»និងអត់ធ្មត់រង់ចាំជាង១០ឆ្នាំទម្រាំខ្លួនឯងត្រៀមលក្ខណៈចូលកាន់តំណែងខ្ពស់បំផុតរបស់ប្រទេសដែលគេសុំធ្វើជា «អ្នកដែលស្មោះត្រង់ចំពោះជនជាតិអាមេរិកគ្រប់គ្នា» ជាហេតុធ្វើឱ្យមនុស្សគ្រប់គ្នាចង់សិក្សាពីជីវិតរបស់គេកាន់តែខ្លាំងឡើង។ ដូច្នេះហើយទើបយើងមានមោទកភាពជ្រើសរើសនិងបោះពុម្ពសៀវភៅរបស់ ដូណាល់ ព្រោះសេចក្ដីលម្អិតដែលមាននៅក្នុង «គិតបែបមហាសេដ្ឋី(ទោះបីជាអ្នកនៅមិនទាន់ក្លាយជាមហាសេដ្ឋីក៏ដោយ)» គឺជាសៀវភៅដែលមានទិន្នន័យខុសពីនៅតាមអ៊ិនធើណែតដែលនិយាយតែចំពោះសកម្មភាពក្នុងផ្នែកនយោបាយប៉ុណ្ណោះ។

សូមអញ្ជើញស្គាល់ «ដូណាល់» តាមរយៈ«សៀវភៅដែលបើកបង្ហាញគ្រប់យ៉ាងដែលអ្នកចង់ដឹងទាក់ទងនឹងជោគជ័យលើអចលនទ្រព្យនិងការរស់នៅ» ដែលគេសរសេរនៅក្នុងឆ្នាំ២០០៤ ជាពេលដែលគេរុងរឿងនៅក្នុងធុរកិច្ចជាច្រើនប្រភេទ។ អ្នកនឹងបានដឹងពីជីវិតដែលប្រៀបដូចជាអ្នកបានដើរតាម«ប្រធានាធិបតីសហរដ្ឋអាមេរិក» ដែលគ្រប់វិនាទីសុទ្ធតែជាប្រាក់និងបានដឹងពីអាថ៌កំបាំងការធ្វើការងាររបស់គេដែលងាយអាន។ មិនតែប៉ុណ្ណោះ អ្នក នឹងភ្ញាក់ផ្អើលនិងស្រឡាំងកាំងចំពោះខ្លឹមសារនិងជីវិតដែលអ្នកស្មានមិនដល់ដូចជាបានអានកំណត់ត្រារបស់អ្នកដែលជំនាញប្រើ«សញ្ជាតិញ្ញាណ»ម្នាក់ដែលមិនអាចដាក់សៀវភៅចុះបានឡើយ។

ទំព័រ 253
ទំហំខ្នាត H= 20.5cm , W= 14.5cm
សម្រួលអត្ថបទ ខុំ ដាវុយ