ពិភពលោកក្នុងសម័យ ដូណាល់ ត្រាំ

$3.3 $2.75

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: រស់ សុខឡាង

99 Books Available.

Description:

សៀវភៅ ពិភពលោកក្នុងសម័យ ដូណាល់ ត្រាំ (TRUMP 4.0)បានរៀបរៀងឡើងពីហេតុការណ៍ដែលកើតឡើងចំពោះលោក ដូណាល់ ត្រាំ ។  ដូណាល់ ត្រាំ ជាអ្នកធុរកិច្ច អ្នកអភិវឌ្ឍអចលនទ្រព្យ ម្ចាស់សណ្ឋាគារនិងទីលានវាយកូនហ្គោលនាំមុខគេថ្នាក់ពិភពលោកនិងជាម្ចាស់អាជីវកម្មកាស៊ីណូដែលមិនធ្លាប់មានតំណែងអ្វីនៅក្នុងនយោបាយទាល់តែសោះពីមុនមក ប៉ុន្តែបែរជាទទួលបានជ័យជម្នះក្នុងការដណ្ដើមតំណែងប្រធានា​ធិ​បតីទី៤៥ របស់សហរដ្ឋអាមេរិកទៅវិញ នេះចាត់ទុកថា ធ្វើ​ឱ្យពិភព​លោកភ្ញាក់ផ្អើលយ៉ាងខ្លាំង សូម្បីស្ថាប័ននយោបាយរបស់សហរដ្ឋអាមេរិក សារព័ត៌មានសំខាន់ៗរបស់សហរដ្ឋអាមេរិក ស្ថាប័ននយោបាយអន្តរជាតិ និងសារព័ត៌មានទូទាំងពិភពលោកក៏មានការភ្ញាក់ផ្អើលជាខ្លាំងដែរ ដែល ដូណាល់ ត្រាំ អាចទទួលបានជ័យជម្នះពីការដណ្ដើមតំណែងប្រធានាធិបតីលើកនេះបាន។

មុននឹងឡើងកាន់តំណែង ដូណាល់ ត្រាំ រមែងប្រើ Twitter ដើម្បីទាក់ទងរវាងគេនិងអ្នកដទៃនៅក្នុងសហរដ្ឋអាមេរិកដែលអាចជួយឱ្យរូបគេអាចទាក់ទងជាមួយមនុស្សជាច្រើនដោយពឹងលើការប្រើឧបករណ៍បច្ចេក-វិទ្យា (TRUMP 4.0 គឺការដែលគេអាចទាក់ទងមនុស្សជាច្រើននៅក្នុងសម័យឌីជីថល) រហូតធ្វើឱ្យគេទទួលបានជ័យជម្នះពីការឈរឈ្មោះដណ្ដើមតំណែងប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដែលខុសពីការប៉ាន់ស្មានរបស់ភាគីម្ខាងទៀត និងលទ្ធផលនៃការស្ទង់មតិទាំងឡាយ។

ទោះជាយ៉ាងណាក៏ដោយ នៅមិនទាន់មានអ្នកណាហ៊ានវិភាគគំនិតរបស់ ដូណាល់ ត្រាំ ទេថា តើគេមានគោលនយោបាយដូចម្ដេចចំពោះសហរដ្ឋអាមេរិកនិងពិភពលោក ជាពិសេសទំនាក់ទំនងផ្នែកអាជីវកម្មអន្តរជាតិ និងផ្នែកយោធា ថាតើនឹងមានគោលនយោបាយដូចម្ដេចក្នុងរយៈពេល៤ឆ្នាំខាងមុខ?

«ព្រះជាម្ចាស់បានពោលថា

“ទង្វើគឺជាគ្រឿងឆ្លុះបញ្ចាំងពីចេតនា”

ដូច្នេះទង្វើទាំងឡាយរមែងបង្ហាញពី

ចេតនារបស់បុគ្គលនោះ»

ដូចជា តើក្រុមការងាររបស់ប្រធានាធិបតីជាបុគ្គលមានមូលដ្ឋានដូចម្ដេច? ហើយហេតុអ្វីទើបប្រធា​នាធិបតីមានចេតនាជ្រើសរើសបុគ្គលទាំងនោះឱ្យស្ថិតនៅក្នុងជួររដ្ឋាភិបាល? ព្រោះរដ្ឋាភិបាលដែលប្រធានាធិបតីបានតែងតាំងឡើងរមែងបង្ហាញពីចេតនារបស់ប្រធានាធិបតីថា តើត្រូវការឱ្យគោលនយោបាយរបស់រដ្ឋាភិបាលទៅជាយ៉ាងណាក្នុងពេល៤ឆ្នាំខាងមុខ។

ឬតើនរណាធ្វើតួនាទីជាទីប្រឹក្សារបស់ប្រធានាធិបតីដែលបានទទួលនូវការគោរពនិងការទុកចិត្តពីប្រធានាធិបតី? តើអនាគតទីប្រឹក្សារូបនោះមានប្រវត្តិ មានអម្បូរ និងមានទស្សនៈដូចម្ដេច? ដែលរមែងមានផលចំពោះ គោលនយោបាយរបស់រដ្ឋាភិបាល ដូណាល់ ត្រាំ។ សៀវភៅមួយក្បាលនេះបាននិយាយពីបុគ្គលទាំងឡាយដែលប្រធានាធិបតី ដូណាល់ ត្រាំ បានតែងតាំងឱ្យទទួលតំណែងផ្សេងៗនៅក្នុងជួររដ្ឋាភិបាលរបស់គេ ព្រមទាំងការនិយាយពីប្រវត្តិរបស់ ដូណាល់ ត្រាំ ថាតើគេបានសាងភាពមានបានឱ្យខ្លួនឯងបានដូចម្ដេច? តើវិធីសាងភាពមានបានរបស់គេនោះនឹងក្លាយ​ជាវិធីតែមួយដែលគេនឹងប្រើក្នុងការចរចាធុរកិច្ច យោធា ។ល។ ជាមួយប្រទេសផ្សេងៗដែរឬទេ?

ការដែលសហរដ្ឋអាមេរិកមាននូវប្រធានាធិបតីថ្មីដែលមានគោលនយោបាយថា នឹងធ្វើឱ្យសហរដ្ឋអាមេរិកត្រឡប់មកអស្ចារ្យម្ដងទៀត (Make American Great Again) នោះមានន័យថា ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនឹងត្រូវមកមុនគេយ៉ាងច្បាស់ ដោយមិនបាច់និយាយលួងលោមប្រទេសនានាដូចដែលធ្លាប់ធ្វើកន្លងមកទេ (ទោះជាសហរដ្ឋអាមេរិកយកផលប្រយោជន៍របស់ខ្លួនជាសំខាន់រហូតមកក៏ដោយ ប៉ុន្តែលើកនេះនឹងច្បាស់​លាស់ជាងរាល់លើក)​។

ទំព័រ 126
ទំហំខ្នាត H= 20.5cm , W= 14.5cm
សម្រួលអត្ថបទ ខុំ ដាវុយ