សម្រេចក្ដីស្រមៃនៅចុងម្រាមជើង

$5.7 $4.75

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: រស់ សុខឡាង

99 Books Available.

Description:

«ពេលធំឡើងចង់ក្លាយជាអ្វី?»

ជឿថាមនុស្សជាច្រើនសុទ្ធតែស៊ាំនឹងសំណួរនេះកាលពីនៅក្មេង។

តាំងពីតូចរហូតដល់យើងធំឡើង ជឿថាមានមនុស្សតិចខ្លាំងណាស់ដែលធ្វើតាមក្ដីស្រមៃរបស់ខ្លួន ព្រោះដែនកំណត់ផ្សេងៗនិងភាពចាំបាច់ជាច្រើនក្នុងជីវិតដែលធ្វើឱ្យយើងត្រូវបង្វែរត្រីវិស័យរបស់យើង។ ប៉ុន្តែក៏ប្រហែលជាមិនអាចបដិសេធបានទេថា ការបានធ្វើនូវរឿងដែលខ្លួនស្រឡាញ់រមែងតែមានសេចក្ដីសុខបំផុត។

Lena Maria អ្នកនិពន្ធសៀវភៅមួយនេះ និងជាស្រ្ដីម្នាក់ដែលមានបេះដូងដ៏រឹងមាំ ទោះបីកើតមកដោយគ្មានដៃទាំងសងខាង និងមានជើងស្ដាំប្រក្រតីត្រឹមតែម្ខាង ចំណែកជើងឆ្វេងត្រូវពាក់ជើងសិប្បនិមិត្តក៏ពិតមែន តែនាងមិនរាថយចំពោះជោគវាសនា​របស់នាងឡើយ ហើយធ្វើគ្រប់យ៉ាងដើម្បី​«សម្រេចក្ដីស្រមៃនៅចុងម្រាមជើង»។

នាងមិនធ្លាប់គិតថាធំឡើងធ្វើជាអ្នកចម្រៀង អ្នកនិពន្ធ ឬសិល្បករនោះទេ ពេលនៅក្មេងនាងស្រមៃត្រឹមតែចង់ធ្វើជាបុគ្គលិកទទួលទូរសព្ទឬអ្នកបើករថយន្ដដឹកទំនិញ តែអាជីពអ្នកចម្រៀងរបស់នាងក៏ធ្វើឱ្យនាងត្រូវនិយាយទូរសព្ទទាក់ទងការងារគ្រប់ពេលវេលា ហើយត្រូវបើកឡានទៅនិយាយសាងកម្លាំងចិត្តតាមកន្លែងផ្សេងៗជាប្រចាំផងដែរ។ រឿងទាំងពីរនេះស្រដៀងនឹងអាជីពដែលនាងចង់ធ្វើកាលពីនៅក្មេងដោយមិនគួរឱ្យជឿនោះឡើយ។

នេះគឺជាគំរូដែលប្រៀបធៀបឱ្យអ្នកឃើញថា គ្រប់គ្នាសុទ្ធតែមានក្ដី​ស្រមៃ មិនថាក្ដីស្រមៃនោះជារបស់អ្នកណា ធំឬតូចប៉ុនណានោះទេ សុទ្ធ​តែ​មានតម្លៃដូចគ្នាទាំងអស់។​ ដូច្នេះកុំមើលងាយក្ដីស្រមៃរបស់អ្នកដទៃ​ និងកុំព្រងើយកន្ដើយចំពោះក្ដីស្រមៃរបស់ខ្លួនថានឹងល្អប៉ុនណាដាច់ខាត។ ត្រូវចាំថា មនុស្សគ្រប់គ្នាអាចធ្វើឱ្យក្ដីស្រមៃរបស់ខ្លួនក្លាយជាការពិតបានដូចៗគ្នាគ្រាន់តែហ៊ានឬមិនហ៊ានប៉ុណ្ណោះ។

ទំព័រ 216
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រែសម្រួលដោយ រស់ សុខឡាង
សម្រួលអត្ថបទដោយ ឌុំ ដាវុយ