សេរីភាពផ្នែកហិរញ្ញវត្ថុ F

$7.8 $6.50

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: យ៉ែម វណ្ណា

99 Books Available.

Description:

ញុំសន្មតទៅចុះថា អ្នកកំពុងកាន់សៀវភៅនេះនៅក្នុងដៃដោយសារ អ្នកចង់ដឹងពីកន្លែងដែលអ្នកចង់ទៅខាងផ្នែកហិរញ្ញវត្ថុ ប៉ុន្តែអ្នកមិនទាន់បានទៅដល់ទីនោះនៅឡើយទេ។ អ្នកពិបាកចិត្តនិងនឿយណាយនឹងការងាររបស់អ្នក អ្នកមានការខកចិត្តចំពោះស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន ឬអ្នកមិនទាន់មានចរន្តប្រាក់នៅក្នុងធុរកិច្ចរបស់អ្នកសម្រាប់អ្នកចូលនិវត្តន៍និងធ្វើឱ្យអ្នកក្លាយជាអ្នកមាននៅឡើយ។

រឿងមួយដែលខ្ញុំដឹងច្បាស់គឺថា អ្នកកំពុងអានសៀវភៅនេះ ព្រោះអ្នកចង់បានច្រើន…

ចង់មានលុយច្រើន… របស់របរច្រើន… ការពេញចិត្តច្រើន…ពេលវេលាច្រើន… ក្តីសុខច្រើន… ក្តីស្នេហាច្រើន… ភាពរីករាយច្រើន… ក្តីស្រឡាញ់ច្រើន… ការសប្បាយចិត្តច្រើន… អ្វីមួយច្រើន!

… ហើយនេះគឺជារឿងល្អបំផុត។

ជីវិតគឺចង់បានច្រើននិងរកបានច្រើន។ នោះគឺជាការពិតនៃអ្វីមួយ ហើយនោះពុំមែនជារឿងខុសនោះទេ។ អ្នកត្រូវស្វែងរកឧបករណ៍ដើម្បីជួយឱ្យអ្នកឆាប់សម្រេចបានជោគជ័យពីអ្នកជំនាញពិតៗ ពីសៀវភៅដែលសរសេរដោយអ្នកជំនាញនិងអ្នកជោគជ័យពិតៗ ពីគ្រូបណ្ដុះបណ្ដាលដែលជំនាញនិងជោគជ័យបំផុត មិនមែនពីមនុស្សដែលគ្មានជំនាញនិងមិនជោគជ័យពិតៗលើជីវិត ការងារ លុយនោះទេ។

ទំព័រ 302
ទំហំខ្នាត H= 20.5cm , W= 14.5cm
បកប្រែដោយ យ៉ែម វណ្ណា
សម្រួលអត្ថបទ ប្រាជ្ង វិជ័យ