ចច វ៉ាស៊ីងតោន George Washington

$3.3 $2.75

Publish date: 2021-12-17

Category: War & History

Publisher: រោងពុម្ពព្រៃស

Author Name: រស់ សុខឡាង

99 Books Available.

Description:

George Washington ជាអ្នកដឹកនាំខាងទាហាននិងនយោបាយដ៏លេចធ្លោរបស់សហរដ្ឋអាមេរិកដែលទើបតែបង្កើតឡើងអំឡុងឆ្នាំ១៧៧៧ដល់១៧៩៩ គេដឹកនាំសហរដ្ឋអាមេរិកឱ្យទទួលបានជ័យជម្នះលើចក្រភពអង់គ្លេស (Great Britain)ក្នុងសង្រ្គាមបដិវត្តិអាមេរិក ក្នុងឋានៈមេបញ្ជាការជាន់ខ្ពស់របស់កងទ័ពជើងគោកក្នុងឆ្នាំ១៧៧៥-១៧៨៣ ហើយទទួលខុសត្រូវក្នុងការព្រាងរដ្ឋធម្មនុញ្ញក្នុងឆ្នាំ១៧៨៧ និងកាន់តំណែងប្រធានាធិបតីដំបូងរបស់សហរដ្ឋអាមេរិក(ឆ្នាំ១៧៨៩-១៧៩៧)។

George Washington បានស្ថាបនាច្បាប់ទម្លាប់និងវិធីគ្រប់គ្រងជាច្រើនប្រការទាក់ទងនឹងអង្គភាពរដ្ឋាភិបាលថ្មី ក្នុងនោះគេបានស្វែងរកវិធីកសាងជាតិនិងការដែលអាចឈរជើងនៅបានក្នុងស្ថានការណ៍ដែលពិភពលោកត្រូវច្រៀកជាចំរៀកៗដោយសារសង្គ្រាមរវាងអង់គ្លេសនិងបារាំង។

Washington បានប្រកាស«អព្យាក្រិតភាព» (Proclamation of Neutrality of 1793) ក្នុងឆ្នាំ១៧៩៣ ដោយមានគោលការណ៍ថាមិនចូលទៅមានចំណែករួមក្នុងទំនាស់ជាមួយបរទេស។ មិនតែប៉ុណ្ណោះ គេនៅបានគាំទ្រគម្រោងរៀបចំរដ្ឋាភិបាលកណ្ដាលដ៏រឹងមាំ ដោយរៀបចំមូលនិធិបំណុលជាតិ ដើម្បីធ្វើឱ្យកើតនូវប្រព័ន្ធពន្ធដ៏មានប្រសិទ្ធភាព រហូតដល់ទីបំផុតបានក្លាយជាធនាគារជាតិ។

George Washingtonជាអ្នកដឹកនាំដែលបង្កើតរដ្ឋាភិបាលជាតិដ៏រឹងមាំនិងមានផ្នែកហិរញ្ញវត្តុដ៏ល្អ ហើយបានដាក់ខ្លួនជាអព្យាក្រិតក្នុងសង្រ្គាមដែលផ្ទុះឡើងក្នុងអឺរ៉ុប បង្រ្កាបក្រុមបោះបោរ និងបានទទួលស្គាល់ពីជនជាតិអាមេរិកគ្រប់ភេទគ្រប់វ័យ។ លក្ខណៈនៃភាពជាអ្នកដឹកនាំរបស់គេបានក្លាយជាទំនៀមទម្លាប់បដិបត្តិរបស់រដ្ឋាភិបាលដែលធ្វើបន្ដគ្នាតាំងពីពេលនោះមក​។

George Washington ត្រូវបានលើកតម្កើងជាទូទៅថាជា«បិតានៃប្រទេសអាមេរិក»។

ឈ្មោះរបស់ Washington ត្រូវយកទៅដាក់ជាឈ្មោះរដ្ឋមួយរបស់អាមេរិក នោះគឺ Washington City។

ក្នុងជីវិតចុងក្រោយ គេបានត្រឡប់ទៅរស់នៅដោយមិនជាប់ជំពាក់នឹងអ្វីឡើយ និងធ្វើជាអ្នកចម្ការតាមអ្វីដែលគេប្រាថ្នា។

ក្នុងពេលច្បាំង ពេលស្ងប់សុខ នៅក្នុងបេះដូងរបស់មិត្តរួមជាតិ គេស្ថិតក្នុងលំដាប់ទីមួយសម្រាប់ជនជាតិអាមេរិកទាំងពួង!