ស៊ុន យ៉ាតសេន Sun Yat Sen

$3.3 $2.75

Publish date: 2021-12-17

Category: War & History

Publisher: រោងពុម្ពព្រៃស

Author Name: រស់ សុខលៀង

99 Books Available.

Description:

ក្នុងចំណោមមេដឹកនាំពិភពលោកទាំងអស់ អ្នកដែលមានចិត្តរ៉ឹងប៉ឹងនិងដាច់ខាតបំផុតគឺ

បណ្ឌិត ស៊ុន យ៉ាតសេន ប្រធានាធិបតីចិន ដែលជាបិតានៃប្រទេសចិននិងត្រូវចាត់ទុកថា គ្មានអ្នកណាអាចប្រៀបជាមួយបានឡើយ។

អ្នកដឹកនាំពូកែៗជាច្រើននាក់ទៀតអាចធ្វើរឿងដែលទាក់ទងនឹងសង្គមបានល្អ ប៉ុន្តែរឿងផ្ទាល់ខ្លួនបែរជាមានកំហុសដ៏ធំធេង រហូតដល់មិនអាចអភ័យទោសឱ្យបានទៅវិញ។

មនុស្សជាច្រើនមានភាពជំនាញក្នុងការធ្វើនយោបាយ ដឹងរឿងចាត់ការនឹងអំណាចច្បាស់ និងមានបុគ្គលិកលក្ខណៈល្អ ប៉ុន្តែបែរជា​មនុស្សពុករលួយដែលច្បាប់មិនអាចចាប់កំហុសបានទៅវិញ។

មនុស្សជាច្រើនលេងនយោបាយហើយមានទ្រព្យយ៉ាងមហាសាល ព្រោះមានផ្លូវពុករលួយជាច្រើនផ្លូវ។

ប៉ុន្តែលោកបណ្ឌិត ស៊ុន​ យ៉ាតសេន គឺជាអ្នកបដិវត្តពិតប្រាកដ មានជីវភាពក្រីក្រ ចាប់ផ្ដើមធ្វើបដិវត្តគឺមានតែលះបង់ គិតផែនការបដិវត្ត និងធ្វើនយោបាយសុទ្ធតែធ្វើដើម្បីប្រយោជន៍របស់ប្រជារាស្រ្តទាំងអស់។ ថ្វីដ្បិតតែលោកកើតមកក្រ (មិនមែនក្រធម្មតាទេគឺក្រខ្លាំងតែម្ដង)ក៏ពិតមែន តែលោកមិនដែលគិតធ្វើដើម្បីផលប្រយោជន៍ខ្លួនឯងឡើយ។ លោកសុខចិត្តលំបាកដើម្បីធ្វើបដិវត្តន៍ឱ្យប្រជាជនរស់នៅមានសេចក្ដីសុខ។

លោកមានឈ្មោះថា ជាអ្នករៀបចំមូលដ្ឋានគ្រឹះនយោបាយគ្រប់​គ្រងរបស់ប្រទេសចិនយ៉ាងល្អ បើគ្មានមនុស្សដូចជាលោកទេ មិនប្រាកដទេថាមនុស្សដូចជា ម៉ៅ សេទុង នឹងអាចធ្វើបានសម្រេច ហើយក៏មិនប្រាកដថា ប្រទេសចិននឹងក្លាយជាប្រទេសដែលរុងរឿងផ្នែកសេដ្ឋកិច្ច មានស្ថិរភាពនយោបាយ និងមានភាពរឹងមាំផ្នែកយោធាដូចបច្ចុប្បន្ននេះបានដែរ។

ទំព័រ 129
ទំហំខ្នាត H= 20.5cm , W= 14.5cm