ស៊ុន ជឺSUN TZU 孫子兵法

$6.6 $5.50

Publish date: 2021-12-17

Category: Management and Leadership

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

អារម្ភកថា                                                                            

អ្នកប្រែនិងអ្នករៀបរៀង

«តម្រាពិជ័យសង្រ្គាមរបស់ស៊ុន ជឺ» ឬ The Art of War គឺជាតម្រាយុទ្ធសាស្រ្តផ្នែកយោធាដ៏ចំណាស់បំផុតមួយនៅក្នុងពិភពលោក តម្រានេះក្រៅពីយកទៅប្រើក្នុងការធ្វើសង្រ្គាម យោធា និងការគ្រប់គ្រងប្រទេស ដែលជាវត្ថុបំណងដំបូងបង្អស់ហើយ តម្រាមួយក្បាលនេះនៅអាចយកទៅបដិបត្តិក្នុងផ្លូវផ្សេងបានជាច្រើនទៀតផង។

តម្រាពិជ័យសង្រ្គាមរបស់ ស៊ុន ជឺ គឺជាទស្សនៈដែលអាចយកទៅប្រើបានយ៉ាងទូលាយទាំងផ្នែកធុរកិច្ច ការគ្រប់គ្រង និងការអភិវឌ្ឍដើម្បីដណ្ដើមជ័យជម្នះ។

ក្រៅពីនេះ ទស្សនៈនៅក្នុងតម្រាពិជ័យសង្រ្គាមរបស់ ស៊ុន ជឺ មានប្រយោជន៍ជាខ្លាំងចំពោះការរស់នៅប្រចាំថ្ងៃទាំងការអភិវឌ្ឍខ្លួន ការរស់នៅប្រកបដោយក្ដីសុខ និងការទាក់ទងជាមួយនឹងមនុស្សជុំវិញខ្លួន ដែលទស្សនៈទាំងនេះនឹងជួយឱ្យយើងអាចរស់នៅបានយ៉ាងរលូន។

ស៊ុន ជឺ បានលើកឡើងគោលការណ៍២ក្នុងតម្រាពិជ័យសង្រ្គាមរបស់គេ នោះគឺគោលការណ៍យុទ្ធសាស្រ្តនិងគោលការណ៍យុទ្ធវិធី

យុទ្ធសាស្រ្ត គឺជាគោលការណ៍នៃការរៀបចំផែនការធ្វើអ្វីមួយ ឬជាក្បួនសម្រាប់ច្បាំង។ គោលគារណ៍នេះត្រូវបានបង្កើតឡើងដើម្បីធ្វើជា        មូលដ្ឋាននិងជារចនាសម្ពន្ធនៃភាពជោគជ័យក្នុងការប្រកួតប្រជែង ដែលមានទាំងអស់៣គោល​ការណ៍គឺ កាតព្វ​កិច្ច ការសង្កេត និងការត្រៀមជើងការ។វាជា​សំណុំ​នៃ​ផែនការ​ដើម្បី​រៀបចំ​គម្រោង​ក្នុង​គោលបំណង​អ្វីមួយដើម្បី​ធ្វើឱ្យបានសម្រេច​ទិសដៅ។

យុទ្ធវិធី គឺជាគោលការណ៍ដែលប្រើដើម្បីឆ្លើយតបនឹងឱកាសឬគ្រោះថ្នាក់ ឬជាសកម្មភាព​ដែល​នឹងធ្វើ​ឡើង​តាម​ផែន​ការដែល​រៀបចំឡើង​ដើម្បី​សម្រេច​គោលដៅ​ ដែលមានគោលការណ៍ ដូចជា ការប៉ាន់ប្រមាណការកែប្រែ ការប្រឆាំង ការបោកបញ្ឆោត ពេលវេលា និងការឈានទៅមុខ។         វាជាការបង្ហាញ​នូវ​សកម្មភាព​ប្រកបទៅដោយ​ឆន្ទៈ​ដ៏​មុះ​មុត ​ដើម្បី​សម្រេចបាន​នូវ​ភាពជោគជ័យ។

សៀវភៅមួយក្បាលនេះបានសរុបទស្សនៈមួយចំនួនចេញជាតម្រាដ៏មានតម្លៃដោយចែកចេញជាក្រុមធំៗដើម្បីងាយស្រួលក្នុងការសិក្សា ប៉ុន្តែទស្សនៈទាំងអស់នេះគ្រាន់តែជាមួយចំណែកតូចដែលដកស្រង់ចេញពីតម្រា​ពិជ័យសង្រ្គាម ស៊ុន ជឺ ប៉ុណ្ណោះ។

ដូច្នេះវិធីដែលល្អបំផុតគឺ ការអានតម្រាពិជ័យសង្រ្គាមទាំង១៣មេរៀនឱ្យបានយល់ច្បាស់ដោយខ្លួនឯង ទើបអ្នកអាចបង្កើតទស្សនៈផ្សេង​ៗទៅតាមគំនិតរបស់ខ្លួនឯងបាន


ទំព័រ 268

ទំហំខ្នាត H= 20.5cm , W= 14.5cm

ប្រាជ្ញ-វិជ័យ

ប្រែសម្រួល និង រៀបរៀងដោយ ប្រាជ្ង វិជ័យ