និយាយយ៉ាងម៉េចទើបបាន ១០០០០លាន

$2.4 $2.00

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

សូមមេត្តាអរគុណខ្លួនឯងនៅពេលដែលអ្នកបានទិញសៀវភៅមួយក្បាលនេះ ព្រោះអ្វីដែលអ្នកបានសិក្សាពីអត្ថន័យក្នុងសៀវភៅនេះ វាកំពុងតែផ្លាស់ប្តូរ​វិធីនិយាយបញ្ចុះបញ្ចូលរបស់អ្នកនិងសាងកម្លាំងជំរុញដ៏មហាសាលដែលនឹងធ្វើឱ្យបរិមាណនៃការលក់កាន់តែកើនឡើង ឯធុរកិច្ចនឹងរីកចម្រើនហើយអ្នកនឹងកាន់តែមានឡើងៗជាលំដាប់។

ទាំងនេះគឺដោយសារតែថាមពលនៃពាក្យសម្តីអាចសាងគ្រប់យ៉ាង និងអាចផ្លាស់ប្តូរពិភពលោកនេះបាន។ ប្រសិនបើអ្នកដឹងពីវិធីបញ្ចុះបញ្ចូលចិត្តអតិថិជនដោយទិចនិកទាំងឡាយក្នុងសៀវភៅនេះ អតិថិជននឹងកាន់​តែចូលចិត្តនិងពេញចិត្តនូវអ្វីដែលអ្នកមានជាមិនខាន ព្រោះមនុស្សយើងនឹងទិញទំនិញនិងសេវាកម្មទៅតាមតម្រូវការខាងអារម្មណ៍ មិនមែនតាមតម្រូវការដែលចាំបាច់ទេ ដូច្នេះអ្នកត្រូវមានតួនាទីនិយាយជំរុញឱ្យមានតម្រូវការខាងអារម្មណ៍ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន (ក្នុងផ្លូវដែលត្រឹមត្រូវ)។

អ្នកត្រូវភ្ជាប់តម្រូវការខាងអារម្មណ៍ជាមួយនឹង«គុណប្រយោជន៍» ដែលទំនិញនិងសេវាកម្មរបស់អ្នកផ្តល់ជូនអតិថិជន​ឱ្យបានដើម្បីបន្ថែមនូវបរិមាណនៃការលក់របស់អ្នកឱ្យកាន់តែច្រើន។

សូមមេត្តាកុំយល់ច្រឡំរវាង«គុណប្រយោជន៍»និង«គុណសម្បត្តិ» ឱ្យសោះ ព្រោះអ្នកលក់ភាគច្រើនចូលចិត្តនិយាយពីទំនិញនិងសេវាកម្មថា តើវាគឺជាអ្វី? ប៉ុន្តែអតិថិជនមិនចាប់អារម្មណ៍ថា តើវាជាអ្វី តើធ្វើពីអ្វីនោះទេ អតិថិជនចាប់អារម្មណ៍ត្រឹមតែថា តើខ្លួននឹងបានទទួលប្រយោជន៍អ្វីពីការប្រើទំនិញឬសេវាកម្មរបស់អ្នកប៉ុណ្ណោះ។ និយាយដោយងាយទៅគឺថា តើពួកគេនឹងបានបំពេញនូវតម្រូវការអ្វីខ្លះនៅពេលដែលប្រើទំនិញឬសេវាកម្មរបស់អ្នក? ឬតើអស់កង្វល់រឿងអ្វីខ្លះ បើគេបានប្រើទំនិញឬសេវាកម្មរបស់អ្នកហើយនោះ?

ខ្ញុំសូមលើកយកឧទាហរណ៍ដើម្បីធ្វើឱ្យអ្នកបានឃើញកាន់តែច្បាស់ឡើងដូចជា អ្នកប្រហែលជាមិនចាប់អារម្មណ៍ថា សៀវភៅមួយក្បាលនេះបោះពុម្ពដោយក្រដាសអ្វី បោះពុម្ពបែបណាទេ ប៉ុន្តែអ្នកចាប់អារម្មណ៍ត្រឹមតែថា បើយកទិចនិកនៅក្នុងសៀវភៅនេះទៅប្រើវិញនោះ តើធុរកិច្ចរបស់អ្នកនិងបរិមាណនៃការលក់របស់អ្នកនឹងកើនឡើងដោយរបៀបណា? តើអ្នកនិងក្រុមការងាររបស់អ្នកនឹងអាចកែប្រែការនិយាយបញ្ចុះបញ្ចូលអតិថិ-ជនរបស់អ្នកឱ្យបានកាន់តែងាយស្រួលឡើងដោយរបៀបណា?

អ្នកធុរកិច្ចនិងអ្នកលក់ជាច្រើននាក់ចូលចិត្តនិយាយពីទំនិញឬសេវាកម្មរបស់ខ្លួនថា មានគុណសម្បត្តិយ៉ាងណាខ្លះ ដោយមិនចាប់អារម្មណ៍ថាតើអតិថិជននឹងបានទទួលប្រយោន៍អ្វីខ្លះទេ និងមិននិយាយឱ្យទាក់ទងទៅនឹងចំណង់ខាងផ្លូវអារម្មណ៍ផ្សេងៗរបស់អតិថិជនគោលដៅឡើយ។ មូលហេតុដែលបរិមាណនៃការលក់មិនកើនឡើងគឺដោយសារតែពួកគេនិយាយមិនត្រូវតាមវិធីនិងពួកគេអាចនិយាយបានប៉ុន្តែមិនចេះនិយាយ ទើបមិនបានទទួលលទ្ធផល។

សៀវភៅមួយក្បាលនេះមានគោលបំណងសាងភាពប្លែកថ្មី សាងភាពផ្លាស់ប្តូរដល់ពាក្យសម្តីរបស់អ្នកដើម្បីឱ្យអ្នកអាចនិយាយបញ្ចុះបញ្ចូលមនុស្សឱ្យបានល្អនិងចម្លែកចិត្តចំពោះបរិមាណនៃការលក់ដែលកើនឡើង។ដូច្នេះថាតើអ្នកត្រៀមខ្លួនហើយឬនៅ?

ចូរមកចាប់ផ្តើមពីរឿងរ៉ាវដែលទាក់ទងនឹង…

ទំព័រ 125
ទំហំខ្នាត H= 20.5cm , W= 14.5cm