ជិនហ្គីស ខាន់ Genghis Khan

$5.1 $4.25

Publish date: 2021-12-17

Category: War & History

Publisher: រោងពុម្ពព្រៃស

Author Name: រស់ សុខលៀង

99 Books Available.

Description:

ពីក្រុមកុលសម្ពន្ធឡើងមកក្លាយជាមហាអាណាចក្រពិភពលោកដូច្នេះវាមិនមែនជារឿងធម្មតានោះទេសម្រាប់រឿងរ៉ាវរបស់ Genghis Khan ដែលបានស្ថាបនាខ្លួនចេញពី អ្នកចម្បាំងធម្មតាឡើងមកធ្វើជាកំពូលមនុស្សក្នុងប្រវត្តិសាស្រ្តពិភពលោក។

ការរួបរួមកុលសម្ពន្ធនានា ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេ កិច្ចការទាហាន ការច្បាំង បេះដូងសំខាន់នៃការធ្វើជាអ្នកដឹកនាំ ជារឿងគួរឱ្យសិក្សា ហើយអ្វីដែលសំខាន់នោះគឺ បេះដូងនៃភាពជាមនុស្ស Genghis Khan មានគ្រប់គ្រាន់។ ក្នុងរឿងនេះចូរកុំមើលថា គេជាអ្នកចម្បាំងដ៏កាចសាហាវនិងសម្លាប់មនុស្សជាច្រើនឱ្យសោះ ព្រោះការសម្លាប់ជាភាពចាំបាច់នៃការធ្វើសង្រ្គាម ហើយប្រសិនបើមិនឱ្យសម្លាប់ កុំបង្កសង្រ្គាម។

ទោះជាបែបនោះក្ដី តែនៅពេលគ្មានសង្រ្គាម គេរមែងដឹងច្បាស់ថាតើនឹងគ្រប់គ្រងមនុស្សយ៉ាងម៉េចដើម្បីឱ្យមនុស្សភក្ដីភាពចំពោះគេដោយបេះដូងពិតប្រាកដ តើធ្វើយ៉ាងម៉េចទើបធ្វើឱ្យសត្រូវក្លាយជាមិត្ត ធ្វើយ៉ាងម៉េចដើម្បីឱ្យអ្នកចាញ់ព្រមទទួលគេដោយភក្តីភាពពីបេះដូង។ ការច្បាំងត្រូវការជ័យជម្នះ ប៉ុន្តែខណៈជាមួយគ្នានោះក៏ត្រូវរក្សាជីវិតពលទាហានដែរ រហូតដល់ឱ្យមានការរៀបចំប្រទេសជាតិ ការដាក់ទោស និងការឱ្យរង្វាន់បន្ទាប់ពីសង្គ្រាមបញ្ចប់។ ទាំងអស់នេះជារឿងដែលត្រូវចាត់ការឱ្យបានត្រឹមត្រូវនិងសម​រម្យ​។ ក្នុងការគ្រប់គ្រង់ មនុស្សធម្មតាពិបាកនឹងធ្វើបានយ៉ាងគ្រប់ជ្រុងជ្រោយនិងពេញលេញខ្លាំងណាស់ ប៉ុន្តែសម្រាប់ Genghis Khan ធ្វើគ្រប់យ៉ាងដែលនិយាយនិងមិនបាននិយាយយ៉ាងច្រើន។

Genghis Khan ច្បាំងឈ្នះគ្រប់ទិសទី ដោយទាហានសេះដ៏រឹងមាំ និងប្រើធ្នូជាអាវុធដ៏ពិសេស។ ការវាយសម្រុកយ៉ាងឆាប់រហ័សរបស់ Genghis Khan ចាត់ថាជាការសម្រេចជោគជ័យយ៉ាងខ្លាំង។ ទាហានរបស់ Genghis Khan គ្មានទ័ពថ្មើរជើងឡើយ មានតែទ័ពសេះប៉ុណ្ណោះ ដូច្នេះថាតើកងទ័ពណាដែលលឿនស្មើកងទ័ពសេះនោះ។ នេះទើបជាផ្នែកមួយសំខាន់ដែលធ្វើឱ្យឈ្នះសង្រ្គាមគ្រប់ទិសទី។

ក្រោយពីស្ថាបនាខ្លួនក្លាយជា Khan ហើយ គេបានបដិរូបផ្នែកទាហាន ឱ្យទាហានមានភាពរឹងមាំក្នុងការធ្វើសង្រ្គាម ឱ្យស្មោះត្រង់និងស្វាមីភក្ដិចំពោះជាតិ រៀបចំប្រព័ន្ធគ្រប់គ្រងទាំងខាងក្នុងនិងខាងក្រៅ ព្រោះគេមិនបានផ្តោតតែលើការធ្វើសង្រ្គាមត្រឹមតែម្យ៉ាងទេ សូម្បីតែនយោបាយបើកទ្វារទៅកាន់សន្ដិភាពក៏គេធ្វើដែរ រហូតដល់ការផ្សែផ្សំគ្នាផ្នែកវប្បធម៌ក្នុងការបញ្ឈប់សង្រ្គាម ក៏គេធ្វើដូចគ្នា។ ដូច្នេះគេមិនត្រឹមតែជាអ្នកចម្បាំងដែលពិភព​លោកត្រូវនិយាយដល់ប៉ុណ្ណោះទេ ប៉ុន្តែគេក៏ជាអច្ឆរិយបុគ្គលមួយរូបរបស់ពិភពលោកផងដែរ រហូតអាចនិយាយបានថា ក្នុងអំឡុងពេល១ពាន់ឆ្នាំរកអ្នកណាប្រដូចមិនបាន។

នេះគឺជារឿងរ៉ាវក្នុងទស្សនៈជាច្រើននៃជីវប្រវត្តិអ្នកចម្បាំងដ៏អស្ចារ្យ​លំដាប់ពិភពលោកដែលយើងគួរសិក្សា ដើម្បីយកទស្សនៈខ្លះក្នុងជីវប្រវត្តិរបស់ Khan ដ៏អស្ចារ្យម្នាក់នេះ ​មកបំប្លែងប្រើក្នុងវិថីជីវិតរបស់យើង…។

ទំព័រ 186
ទំហំខ្នាត H= 20.5cm , W= 14.5cm