វិធីគិតនំាជីវិតទៅកាន់សក្ដានុពល

$1.8 $1.50

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

មនុស្សជាច្រើនក្នុងលោកនេះ បានដឹកនាំជីវិតរបស់ខ្លួនដោយ បណ្ដោយទៅតាមធម្មជាតិ មិនបានប្រើសក្តានុពលរបស់ខ្លួនឲ្យអស់ នោះទេ។ ដោយហេតុគេទាំងនោះ មិនដឹងថា អ្វីទៅគឺជាសក្តានុពល ហើយថែមទាំងមិន​ធ្លាប់បានរៀន ពីសក្តានុពលនៃជីវិតរបស់គេថែម ទៀតផងនោះ  រឹតតែធ្ងន់ធ្ងរថែមទៀត។

សក្តានុពលជីវិតរបស់មនុស្សម្នាក់ៗ គឺអស្ចារ្យណាស់ បើសិន អ្នកយកវាទៅប្រើនោះ នឹងជួយអ្នកឲ្យមានភាពជោគជ័យ និងមានជីវិត ដ៏ប្រសើរមួយ។ ខ្ញុំមានជំនឿជាក់ថា មិត្តអ្នកអានប្រាកដជាចង់បាននូវ ជីវិតដ៏ពេញលេញមួយហើយ។ ដូច្នេះ សៀវភៅមួយក្បាលនេះគឺជា ប្រទីបសម្រាប់បំភ្លឺដល់លោកអ្នក ដើម្បីសិក្សាពីសក្តានុពលជីវិតរបស់ ខ្លួន ដើម្បីប្រើប្រាស់សក្តានុពលក្នុងជីវិតរបស់លោកអ្នកឲ្យបាន​ឈាន ទៅដល់ជីវិតដ៏ប្រសើរមួយ។

មនុស្សចូលចិត្ត ធ្វើអ្វីយឺតៗ មិនរហ័សរហួន ព្រោះហេតុនោះពួកគេទទួលបានតែភាពចាញ់យ៉ាងផ្កាប់មុខ និង​ជីវិតមួយដែលមិនមានភាពពេញលេញសោះឡើយ។

នៅក្នុងសម័យកាលសកលភាវូបនីយកម្មនេះ មុខជំនួញជួញដូរ កំពុងតែរង់ចាំអ្នកហើយ។  ភាពជោគជ័យតែងបានទៅលើអ្នកក្លាហានឯភាពបរាជ័យបានទៅលើអ្នកដែលកំសាក រួញរា មិនហ៊ានធ្វើអ្វី។ នេះជាសត្យានុម័តរបស់​ធម្មជាតិ។

មានតែអ្នកហ៊ានប្រថុយដ៏អស្ចារ្យទេ ទើបអាចនឹងក្លាយជាអ្នកជោគជ័យដ៏អស្ចារ្យ។ ក្នុងលោកនេះគ្មានអ្វីដែលកើតឡើងដោយចៃដន្យ នោះទេ សុទ្ធតែចេញមក ពីការរៀបចំទុករបស់មនុស្សជាមុនទាំងអស់។

ធម្មជាតិ បានផ្តល់ខួរក្បាល និងទេពកោសល្យ ឲ្យដល់មនុស្ស គ្រប់រូប តែសូមសួរថា មនុស្សគ្រប់រូបយកវាមកប្រើឬអត់? បើលោក អ្នកមិនទាន់បានប្រើវាទេ ជារឿងដ៏គួរឲ្យសោកស្តាយណាស់ ប្រញាប់ ប្រើវាភ្លាមទៅ !

«កើតមកពីដី ចូរប្រើវាឲ្យអស់ ចាំចូលទៅក្នុងដីវិញ»។ ហាម និយាយថា «ខ្ញុំមិនអាច»។ ចូរទៅធ្វើសិន វាកំពុងរង់ចាំមនុស្សដូចជារូប អ្នកធ្វើវាហើយ។

ខ្ញុំបាទសង្ឃឹមថា លោកអ្នកនឹងទទួលបានប្រយោជន៍​យ៉ាងច្រើនដែលទទួលបានពីការអានសៀវភៅនេះ និងសូមជូនពរដល់អ្នកអានឲ្យជួបតែសំណាងល្អនៅក្នុងមាគ៌ាដែលលោកអ្នក​កំពុងតែដើរ។

ទំព័រ 96
ទំហំខ្នាត H= 20.5cm , W= 14.5cm