យុទ្ធសាស្ត្រដឹកនាំក្នុងពេលមានវិបត្តិ

$4.2 $3.50

Publish date: 2021-12-17

Category: Strategies & Challenges

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

ទស្សនៈរបស់ចិនឬពិជ័យសង្រ្គាមក្នុងលក្ខណៈផ្សេងៗដែលបង្ហាញពីចំណេះដឹងរបស់លោកខាងកើត សុទ្ធតែជារឿងដែលគួរសិក្សានិងយកមកប្រើប្រាស់បាន។ នៅក្រោមនិន្នាការនៃបូព៌ាវិវឌ្ឍន៍រមែងជំរុញឱ្យរឿងទាំងនេះកាន់​តែមានតម្លៃទ្វេដងក្នុងខណៈដែលមនុស្សជាច្រើនមើលរំលងនិងគិតថាវាគឺជាវត្ថុបុរាណ ប៉ុន្តែសម្រាប់ខ្ញុំនៅតែជឿលើគំនិតរបស់ខុងជឺដែលថា «ចូរអានរបស់ចាស់ ដើម្បីបានជួបនឹងរបស់ថ្មី»

ដោយគំនិតនេះបានធ្វើឱ្យខ្ញុំជឿជាក់ថា នាពេលអនាគតនឹងមានមនុស្សជាច្រើនយកគំនិតរបស់បណ្ដាវីរបុរសដ៏អស្ចារ្យរបស់ប្រទេសចិនចេញមកវិភាគដើម្បីរក«ប្រភពនៃភាពជោគជ័យ» ដូចបណ្ដាអ្នកជំនាញលោកខាងលិចជាច្រើនដែលយកចំណេះដឹងនៅក្នុងព្រះត្រៃបិតកមកច្នៃប្រើក្នុងការគ្រប់គ្រង ហើយអះអាងថាមកពីប្រាជ្ញារបស់ខ្លួន។

មនុស្សជាច្រើនអាចនឹងសង្ស័យថា ហេតុអ្វីទើបខ្ញុំជ្រើសរើសយកខុងបេង មកធ្វើជាគំរូ? ព្រោះខ្ញុំមើលឃើញថា លោកគ្រូ ហុកឡុង (ខុង បេង) គឺជាបុគ្គលកំពូលមនុស្សមួយរូបនៅក្នុងសម័យសាមកុកដែលពិបាកនឹងរកមនុស្សមកប្រៀបជាមួយបានណាស់ បើទោះបីជាគេមិនមែនជាអុ្នកបង្រួបបង្រួមប្រទេសចិនឱ្យក្លាយជាអាណាចក្រតែមួយដូចត្រកូលស៊ឺម៉ាអ៊ី ឬពង្រីកទឹកដីឱ្យប្រទេសបានច្រើនដូចចូឆូក៏ដោយ។

ប៉ុន្តែខុងបេងក៏បានបង្ហាញពីប្រាជ្ញាដ៏អស្ចារ្យរបស់ខ្លួនក្នុងការ«បណ្ដុះ» ឡៅពី ដែលជារាជវង្សានុវង្សដ៏ទន់ខ្សោយឱ្យក្លាយជាមនុស្សម្នាក់ក្នុងចំណោមក្សត្រ៣អង្គនៃសម័យសាមកុកក្នុងនាមជាចក្រពត្តិ​នៃរាជវង្សហាន់ដែរ។ អ្វីដែលសំខាន់គេគឺជាបុគ្គលដែលយើងស្គាល់ថាមានប្រាជ្ញានិងមានគុណ​ធម៌និងមានភក្ដីភាពបំផុត ដែលទាំងអស់នេះសក្តិសមនឹងលើកតម្កើងឱ្យធ្វើជាគំរូរបស់មនុស្សជំនាន់ក្រោយជាខ្លាំង។

ក្រៅពីនេះ ខុងបេង នៅមានភាពជាអ្នកដឹកនាំខ្ពស់ មានសមត្ថភាពក្នុងការមើលនិងប្រើមនុស្សបានគួរឱ្យស្ញប់ស្ញែង បើទោះជាពេលខ្លះអាចនឹងមើលឃើញកំហុសខ្លះក៏ដោយ ប៉ុន្តែសម្រាប់អ្នកធ្វើការវិញ ខ្ញុំចាត់ទុកថាកំហុសគឺជារឿងធម្មតា ព្រោះមនុស្សដែលមិនធ្លាប់ធ្វើខុសគឺជាមនុស្សដែលមិនធ្លាប់ធ្វើការងារឡើយ។

ទស្សនៈរបស់ ខុងបេង អាចច្នៃប្រើបានជាច្រើនផ្នែក ជាពិសេសទាក់ទងនឹងការគ្រប់គ្រងមនុស្សក្នុងពេលមានវិបត្តិ ដែលជារឿងគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងសម័យសេដ្ឋកិច្ចកំពុងលូតលាស់ល្អ។

សម្រាប់សៀវភៅមួយក្បាលនេះចែកចេញជា៣ភាគគឺ

ភាពជាអ្នកដឹកនាំ

ការមើលមនុស្ស

ការប្រើមនុស្ស

ទាំង៣ភាគនេះសុទ្ធតែមានភាពសំខាន់យ៉ាងខ្លាំងសម្រាប់សម័យបច្ចុប្បន្ននេះ។

បើមេដឹកនាំខ្វះចំណុចណាមួយនោះនឹងពិបាកក្នុងការគ្រប់គ្រងមនុស្សក្នុងស្ថានភាពវិបត្តិឱ្យទទួលបានជោគជ័យណាស់។

ចុងក្រោយនេះ ខ្ញុំសូមអរគុណគ្រប់កម្លាំងចិត្តទាំងអស់ដែលបានធ្វើឱ្យសៀវភៅមួយក្បាលនេះបង្ហាញជូនដល់សាធារណជន។ សូមអរគុណអ្នកម្ដាយនិងលោកឪពុកដែលបានសាងខ្ញុំឱ្យក្លាយជាអ្នកនិពន្ធ ​និងបុគ្គលដែលត្រូវអរគុណបំផុតគឺគណៈកម្មការបកប្រែ គណៈកម្មការរៀបរៀង គណៈកម្មការនិពន្ធ និងអ្នកដែលពាក់ព័ទ្ធទាំងអស់ដែលខិតខំកែច្នៃវណ្ណកម្មមួយនេះរហូតដល់ស្រស់ស្អាតនិងបញ្ចេញពន្លឺចិញ្ចាំងចញ្ចាច ប៉ុន្តែបើស្នាដៃមួយនេះមានកំហុសឆ្គងអ្វីនោះ ខ្ញុំសូមអភ័យទោសផង។