អ្វីដែលអ្នកមានបានដឹង ហើយចង់លាក់ទុកជាអាថ៌កំបាំងជារៀងរហូត

$6.6 $5.50

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: យ៉ែម វណ្ណា

99 Books Available.

Description:

សេចក្តីផ្តើម

រៀងរាល់ថ្ងៃមានមនុស្សរាប់ពាន់នាក់ស្រមើស្រមៃចង់ធ្វើជាអ្នកមាន។ ពួកគេស្រមើស្រមៃចង់រកលុយបានច្រើននៅក្នុងពេលវេលាដ៏ខ្លីនិងចង់ធ្វើឱ្យក្តីស្រមៃនេះក្លាយជាការពិត។

ប៉ុន្តែភាគច្រើន ពួកគេមិនដែលធ្វើឱ្យសុបិននេះក្លាយជាការពិតនោះទេ។ ពួកគេនឹងត្រឡប់ទៅរកស្ថានភាពដើមរបស់ខ្លួនវិញយ៉ាងឆាប់បំផុត ព្រោះពួកគេភ័យខ្លាចខ្លាំងពេក។ ប៉ុន្តែមនុស្សមួយចំនួនតូចដែលមិនបានបាត់បង់ក្តីសុបិនរបស់ខ្លួនបានចាប់ផ្តើមធ្វើដំណើរការផ្សេងទៀត ជាដំណើរការមួយដែលពួកគេមិនធ្លាប់បានធ្វើកាលពីមុនមក។

សំណាងមិនល្អ ចុងបញ្ចប់សុបិនទាំងនេះភាគច្រើនត្រូវបានអស់ខ្យល់។ រឿងនេះកើតឡើងមិនមែនមកពីខ្វះក្តីសុបិនឬក៏ខ្វះក្តីប្រាថ្នានោះទេ ប៉ុន្តែមកពីខ្វះអ្វីដ៏សាមញ្ញបំផុតមួយ…គឺ…ខ្វះការដឹងអ្វីដែលអ្នកមានបានដឹង។

មានរឿងរ៉ាវជោគជ័យ ភាពល្បីល្បាញ និងរឿងរ៉ាវរាប់ពាន់របស់មនុស្ស ក្រលំបាកដែលបានយកគំនិតឬសុបិនមួយ ហើយធ្វើឱ្យវាទៅជាធុរកិច្ចទទួលបានជោគជ័យនិងក្លាយជាអ្នកមាន។

នៅពេលដែលយើងក្រឡេកមើលរឿងរ៉ាវជោគជ័យទាំងនោះ នឹងឃើញគំនិតដ៏ល្អនិងមនុស្សដែលជោគជ័យលើអ្វីដែលពួកគេបានធ្វើដើម្បីក្លាយទៅជាអ្នកមាន គឺរមែងសាមញ្ញបំផុត។

  ធុរកិច្ចនិងមនុស្សដែលទទួលជោគជ័យ ជោគជ័យព្រោះពួកគេបានធ្វើជាប្រចាំ។ នៅក្នុងករណីភាគច្រើន វាមិនមែនជាសំណាង មិនមែនភាពឆ្លាតវៃខាងហិរញ្ញវត្ថុ មិនមែនជំនាញបច្ចេកវិទ្យាទំនើប ឬមិនមែនល្អជាងអ្នកដទៃនោះទេ។ វាគឺជាការអនុវត្តគោលការណ៍ដ៏ល្អនិងប្រើបានជោគជ័យរួចមកហើយទៅលើអ្វីក៏ដោយដែលអ្នកជោគជ័យបានធ្វើ នេះជាគោលការណ៍ដែលបានពិសោធជាច្រើនឆ្នាំរួចមកហើយលើគ្រប់មនុស្សដែលជោគជ័យ។

វារមែងសាមញ្ញបំផុត​​ ប៉ុន្តែវាហាក់ដូចជាពិបាកសម្រាប់មនុស្សភាគច្រើន រាប់រយរាប់ពាន់នាក់ដែលឃើញសុបិនរបស់ខ្លួនរសាត់អណ្តែតទៅកាន់តែឆ្ងាយ។

មនុស្សភាគច្រើនបរាជ័យ មិនមែនដោយសារពួកគេមិនដឹងគោលការណ៍នេះនោះទេ តែដោយសារពួកគេមិនជឿថា វាងាយស្រួលដូច្នេះឬពួកគេមិនបាន យល់យ៉ាងស៊ីជម្រៅពីវា។ ភាគច្រើនគិតថា វាមិនងាយស្រួលដូច្នេះទេនិងតែងតែស្វែងរករូបមន្តដ៏សាំញ៉ាំដែលបាននាំពួកគេចេញឆ្ងាយពីប្រភពនៃជោគជ័យដ៏ពិតប្រាកដទៅវិញ។

នៅពេលដែលខ្ញុំបង្ហាញព័ត៌មាននេះ។ ខ្ញុំបានឮមនុស្សភាគច្រើនបាននិយាយថា «ខ្ញុំបានដឹងគ្រប់យ៉ាងពីមុនអស់ហើយ គ្មានអ្វីមួយថ្មីសោះ» ហើយភាគច្រើនបានយល់ស្របបន្ទាប់ពីអានសៀវភៅនេះ។ សៀវភៅនេះនិយាយត្រង់ៗនិងជាគំនិតបែបសាមញ្ញដែលបានខ្ចីពីប្រភពជាច្រើន។

អ្នកនិយាយត្រូវ ប៉ុន្តែថាតើអ្នកកំពុងអនុវត្តគោលការណ៍នេះបានល្អប៉ុនណា? ការដឹងពីវិធីវាយកូនហ្គូលគឺជារឿងមួយ ប៉ុន្តែការធ្វើវាបានល្អគ្រប់ពេលគឺជារឿងមួយទៀត។ ការដឹងពីវីធីវាយកូនហ្គូល មិនអាចធ្វើឱ្យអ្នកក្លាយទៅជាអ្នកជើងឯកខាងវាយកូនហ្គូលបាននោះទេ។ មានតែការអនុវត្តប៉ុណ្ណោះទើបអាចក្នុងធុរកិច្ចក៏ដូចគ្នា។

ចូរចំណាយពេលដើម្បីសង្កេតមើលទម្លាប់របស់អត្តពលិកដ៏កំពូល។ តាមពិត ពួកគេអាចមានទេពកោសល្យដែលយើងមិនមាន ប៉ុន្តែអ្វីដែលពួកគេធ្វើបាននិងអ្វីដែលយើងអាចធ្វើគឺហ្វឹកហាត់ជាប្រចាំ។ ពួកគេបានអនុវត្តវាម្តងហើយម្តងទៀត រាប់ពាន់ម៉ោង ចេញពីរង្វង់និងហ្វូងមនុស្ស រហូតដល់ថ្ងៃមួយពួកគេមានចំណេះដឹងជ្រៅជ្រះបំផុត។ ពួកគេធ្វើដូច្នេះជាប្រចាំ រហូតទាល់តែបានក្លាយជា     ធម្មជាតិទីពីរ ហើយពួកគេអាចធ្វើវានៅក្រោមសម្ពាធនិងបញ្ហាជាច្រើន។ ពួកគេបានផ្លាស់ប្តូរវានៅពេលណាដែលពួកគេបានឈ្នះបញ្ហា។

ច្រើនឆ្នាំមកនេះ ខ្ញុំបានសង្កេតឃើញថា បើអ្នកធ្វើដូចគ្នានៅក្នុងវិស័យអ្វី មួយ៖ រៀនពីអ្វីមួយជាប្រចាំ អនុវត្តវានិងប្រើវាបានល្អ ជោគជ័យនឹងកើតឡើងចំពោះអ្នកជាប្រាកដ។

ការពិតគឺថា អ្នកកំពុងតែអានសៀវភៅនេះបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកប្រហែលមិនទាន់មានគ្រប់ចម្លើយឬបានដឹងគោលការណ៍អស់ហើយទេ។ អ្នកអាចមានអារម្មណ៍ថា ខ្លួនបានព្យាយាមធ្វើគ្រប់យ៉ាងអស់ហើយ ខ្លួនបានអានគ្រប់សៀវភៅ ស្តាប់ខ្សែអាត់ ចូលរៀនវគ្គសិក្សា ប៉ុន្តែនៅតែមិនបានជោគជ័យ។

នោះមិនមែនអ្នកបរាជ័យនោះទេ ហើយវាក៏មិនមែនមានន័យថា អ្នកជា មនុស្សល្ងង់ឬសំណាងមិនល្អនោះដែរ។ វាមានន័យថា អ្នកមិនទាន់បានរៀនពីអ្វីមួយបានត្រឹមត្រូវនៅឡើយ ជាអ្វីដែលសាងមូលដ្ឋានគ្រឹះនៃភាពជោគជ័យ។

សៀវភៅនេះនឹងនាំយើងទៅសិក្សាអំពីគោលការណ៍នោះ វាជាអ្វីដែលបាននិយាយពីមុន ជោគជ័យដែលមនុស្សជោគជ័យបានដឹងរួចហើយ និងអ្វីដែលអ្នកដទៃមិនដែលធ្លាប់បានធ្វើ។

ប្រសិនបើអ្នកមិនដឹងអំពីអ្វីដែលវាត្រឹមត្រូវនៅពេលនេះទេ អ្នកត្រូវតែ អានបន្ត ហើយបន្តអានរហូតទាល់តែអ្នកអាចនិយាយយ៉ាងស្មោះត្រង់ថា អ្នកមិនត្រឹមតែមិនដឹងពីគំនិតនេះនោះទេ អ្នកក៏មិនទាន់បានធ្វើវាដើម្បីឱ្យក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នកនោះដែរ។

ទំព័រ 218
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រែសម្រួលដោយ យ៉ែម វណ្ណា
សម្រួលអត្ថបទ ប្រាជ្ង វិជ័យ