ចិត្តសាស្រ្តយកឈ្នះចិត្តអតិថិជន

$5.1 $4.25

Publish date: 2021-12-17

Category: Adventure

Publisher: រោងពុម្ពព្រៃស

Author Name: យ៉ែម វណ្ណា

99 Books Available.

Description:

សេចក្តីផ្តើម

អ្នកខ្លះស្រែកថា «ចិត្តសាស្ត្រនៃការអូសទាញស្អីគេ! វាមិនអាចប្រើការបានចំពោះខ្ញុំនោះទេ!»។

គ្រប់អ្នកប្រើអ៊ីនធើណេតទាំងអស់នៅលើផែនដីនេះបានប្រាប់ខ្លួនគាត់ឬនាងថា នេះគឺជាការកុហក។ ប៉ុន្តែកុំកុហកខ្លួនឯងឱ្យសោះ…ចិត្តសាស្ត្រធ្វើទីផ្សារអាចមានឥទ្ធិពលទៅលើនរណាដែលប្រើប្រាស់អនឡាញ។

សូម្បីតែអ្នកទីផ្សារដ៏កំពូលដូចខ្ញុំហើយក៏ដោយ ទោះបីជាខ្ញុំបានដឹងពីទិចនិកចិត្តសាស្ត្រនិងការនិយាយផ្សព្វផ្សាយក៏ដោយ… ហើយសូម្បីតែខ្ញុំជាមនុស្សពូកែបដិសេធក៏ដោយ… ក៏ខ្ញុំងាយជឿតាមការបញ្ចុះបញ្ចូលដូចអ្នកដទៃដែរ។ ព្រោះបច្ច័យសំខាន់របស់វាគឺ ចិត្តសាស្ត្រធ្វើទីផ្សារគឺជាថាមពលនៃការបញ្ចុះបញ្ចូលចេញមកពីខាងក្នុង។

គន្លឹះសំខាន់គឺសម្រេចចិត្តជ្រើសរើសវិធីបញ្ចុះបញ្ចូលអ្វីដែលនឹងធ្វើឱ្យអ្នកប្រើអ៊ីនធើណេតចាប់អារម្មណ៍…

នៅពេលខ្ញុំកំពុងនិយាយ​ គ​ន្លឹះសំខាន់ចំពោះចិត្តសាស្ត្រធ្វើទីផ្សារអនឡាញ គឺសម្រេចចិត្តជ្រើសរើសទិចនិកបញ្ចុះបញ្ចូលមួយឬច្រើនជាងនេះដើម្បីប្រើវា។ តើខ្លាចការនិយាយបញ្ចុះបញ្ចូលឬ? កុំខ្លាច! សាកល្បងលមើល! តើអ្នកអាចបំពេញភាពលោភលន់បានទេ? បើធ្វើបាន ការបញ្ចុះបញ្ចូលរបស់អ្នកនឹងមានភាពអាចទៅរួចឬនឹងមានឥទ្ធិពលទៅបាន។

គ្រប់យ៉ាងដែលអ្នកធ្វើនៅលើវេបសាយគួរតែរៀបចំឱ្យបានល្អដើម្បីទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់អ៊ីនធើណេត។

អញ្ជើញយកលុយរបស់ខ្ញុំ សូមអញ្ជើញ!

ចំណង់ក្នុងការទិញរបស់យើងធ្វើឱ្យការសម្រេចចិត្តរបស់យើងទិញអ្វីដែលចាំបាច់ ក៏ដូចជាអ្វីដែលល្អ។ ឧទាហរណ៍៖

ហេតុអ្វីបានជាគាត់សុបិនចង់ធ្វើជាម្ចាស់រថយន្តនៅពេលដែលរឿងដ៏ពិបាកដែលគាត់នឹងមានគឺពិបាករកកន្លែងចត?

ហេតុអ្វីបានជាបុគ្គលិកការិយាល័យឈរតម្រង់ជួរជាមួយមិត្តរួមការងារដើម្បីទិញនំពីរទេះរុញនៅពេលដែលនាងអាចធ្វើបានល្អជាង…និងថោកជាង…នៅក្នុងផ្ទះរបស់នាង?

ហេតុអ្វីបានជាក្មេងស្រីជំទង់ចាំបាច់ទៅហាងបញ្ចូលបទចម្រៀងរាប់ពាន់បទនៅលើ iPod នៅពេលដែលនាងស្តាប់ចម្រៀងបានដូចគ្នានៅលើ Top 40?

ភាពចាំបាច់ប្រហែលជាអ្នកបង្កើតភាពច្នៃប្រឌិត ប៉ុន្តែក្តីប្រាថ្នាគឺជាអ្នកបង្កើតនៃភាពជោគជ័យក្នុងការលក់លើអនឡាញ។

នៅពេលអ្នកមានក្តីប្រាថ្នាចង់លក់ វាពុំមែនជាសំណួរនៃការលក់ផលិតផលឬសេវាកម្មឱ្យអតិថិជនទេ វាគ្រាន់តែជាការបំពេញនូវតម្រូវការរបស់ពួកគេតែប៉ុណ្ណោះ។

ការបង្កើតក្តីប្រាថ្នាទិញគឺជាអ្វីដែលចិត្តវិទ្យាធ្វើទីផ្សារធ្វើ។​ ជាមួយទិចនិកដែលអ្នកកំពុងរៀន សារធ្វើទីផ្សារអនឡាញរបស់អ្នកនឹងធ្វើឱ្យមានការចាប់អារម្មណ៍ បន្ទាប់មកផ្លាស់ប្តូរការចាប់អារម្មណ៍ទៅជាក្តីប្រាថ្នា…ជាក្តីប្រាថ្នាដែលមិនចេះឆ្អែតឆ្អន់… ជាក្តីប្រាថ្នាដែលមិនចេះគ្រប់គ្រាន់… និងជាក្តីប្រាថ្នាដែលមិនចេះស្កប់ស្កល់… «ដូច្នេះពួកគេប្រាថ្នាចង់ឃើញវា មានអារម្មណ៍លើវា ចង់ភ្លក់វាពិតប្រាកដ» ជាស្វ័យប្រវត្តិ អ្នកនឹងបង្កើតក្តីប្រាថ្នាដែលងាយស្រួល ដែលនឹងផ្លាស់ប្តូរពី«ចង់បានវា»ទៅជា«ទទួលបានវា»។

ប្រតិបត្តិការចិត្តសាស្ត្រសម្រាប់សមរភូមិអនឡាញ

«ប្រតិបត្តិការចិត្តសាស្ត្រ»ត្រូវបានប្រើនៅក្នុងការធ្វើទីផ្សារអនឡាញដើម្បីយកឈ្នះការបដិសេធដែលអតិថិជនមានចំពោះការទិញ។ អ្នកបញ្ចុះបញ្ចូលដ៏មានប្រសិទ្ធភាព គឺជាអ្នកដែលបានធ្វើឱ្យអតិថិជនមានអារម្មណ៍ពេញចិត្ត។

ខ្ញុំកំពុងនិយាយពីបទពិសោធ! ខ្ញុំធ្លាប់បានធ្វើការឱ្យអតិថិជនរាប់រយនាក់នៅក្នុងឧស្សាហកម្មផ្សេងៗជាច្រើន។ ចំពោះខ្ញុំ ខ្ញុំលក់បានជាង៥០លានដុល្លារពីទំនិញឬសេវាកម្មនៅលើអ៊ីនធើណេត។

ហើយជោគជ័យរបស់ខ្ញុំគ្មានដែនកំណត់លើវេបសាយឡើយ។​ ខ្ញុំបានលក់…និងលក់ដាច់បំផុត… ដោយប្រើ direct mail អ៊ីមេល និងដាក់ផ្សព្វផ្សាយនៅហាងលក់។

ខ្ញុំទទួលបានជោគជ័យដោយប្រើវិធីសាមញ្ញ…  តែជាទិចនិកមានប្រសិទ្ធភាពមិនគួរឱ្យជឿ។

ឥឡូវនេះ អ្នកក៏អាចធ្វើបានដែរ…

ខ្ញុំនឹងធ្វើឱ្យអ្នកដឹងថា ទិចនិកចិត្តសាស្ត្រនៃការអូសទាញនិងឈ្នះចិត្តអតិថិជនមិនត្រូវការសញ្ញាបត្របណ្ឌិតឬអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មទេ។ ទិចនិកដែលអ្នកនឹងរៀនមានប្រសិទ្ធភាពអស្ចារ្យបំផុត ប៉ុន្តែវាគ្មានអ្វីសាំញ៉ាំទេ ហើយមិនថា អ្នកជាអ្នកថ្មីនៅក្នុងធុរកិច្ចនៃការធ្វើទីផ្សារអនឡាញ ឬកំពុងព្យាយាមពង្រីកជោគជ័យរបស់អ្នកឱ្យហួសពីជោគជ័យបច្ចុប្បន្នទេ អ្នកនឹងយល់ពីទិចនិកនីមួយៗ។ អ្វីដែលសំខាន់ អ្នកនឹងអាចប្រើទិចនិកជាចិត្តសាស្ត្រអូសទាញនៅក្នុងធុរកិច្ចរបស់អ្នកយ៉ាងមានប្រសិទ្ធភាពបំផុត។

ចូរកុំឱ្យក្រសែភ្នែករបស់អ្នកងាកចេញពីចំណុចសំខាន់នៃព័ត៌មានដែលនឹងធ្វើឱ្យអ្នកមានប្រៀបជាងគេបំផុតនៅក្នុងសមរភូមិទីផ្សារ។

បាទ, ឥឡូវនេះអ្នកបានអានចប់សេចក្តីផ្តើមហើយ។ អ្នកបានចាប់ផ្តើមសន្សឹមៗជាមួយយុទ្ធសាស្ត្រអូសទាញនិងឈ្នះចិត្តអតិថិជនហើយ។

ឥឡូវនេះ វាគឺជាពេលវេលាដើម្បីចាប់ផ្តើម!

ទំព័រ 166
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រែសម្រួលដោយ យ៉ែម វណ្ណា
សម្រួលអត្ថបទ ប្រាជ្ង វិជ័យ