គិតបែប NELSON MANDELA

$5.7 $4.75

Publish date: 2021-12-17

Category: People & Biography

Publisher: រោងពុម្ពព្រៃស

Author Name: រស់ សុខឡាង

99 Books Available.

Description:

គំនិតរបស់បុគ្គលសំខាន់របស់ពិភពលោកមួយរូបៗរាប់ថាគឺជាកំពូលគំនិតដែលមានឥទ្ធិពលលើមនុស្សជាច្រើន ហើយក៏ជាបច្ច័យដែលធ្វើឱ្យបុគ្គលទាំងនោះទទួលបានជោគជ័យ មានកេរ្តិ៍ឈ្មោះ និងជាគំរូសម្រាប់មនុស្សជំនាន់ក្រោយបានសិក្សានិងធ្វើតាមផងដែរ។ ប៉ុន្តែតើមានគំនិតណាដែលអស្ចារ្យនិងខ្ពង់ខ្ពស់ឱ្យស្មើនឹងគំនិតដែលប្រើដើម្បីសាងសេចក្ដីសុខដល់អ្នកដទៃទៅទៀតនោះ។ ម្ចាស់គំនិតនោះបានលះបង់សេចក្ដីសុខរបស់ខ្លួន និងលះបង់ជីវិតដើម្បីសាងសន្តិភាពដល់មនុស្សភាគច្រើន ដូចដែល Nelson Mandela បានប្រកាន់យកនិងបដិបត្តិរហូតអស់មួយជីវិតរបស់លោកដើម្បីផ្ដួលរំលំលទ្ធិរើសអើងពណ៌សម្បុរ រហូតធ្វើឱ្យជនជាតិស្បែកខ្មៅនៅអាហ្វ្រិកខាងត្បូងអាចរស់នៅក្នុងសង្គមដោយស្មើភាពគ្នាជាមួយនឹងជនជាតិស្បែកស​ដែរ។

វិថីនៃការតស៊ូដើម្បីឧត្តមគតិរបស់ Nelson Mandela បានស៊ីពេលអស់រាប់សិបឆ្នាំ ត្រូវអត់ធ្មត់ ព្យាយាម លះបង់ និងត្រូវប្រើចំណេះដឹងនិងសមត្ថ​ភាពទាំងអស់ដែលមានដើម្បីឱ្យគោលដៅដែលបានកំណត់ទទួលបានជោគជ័យ។ អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងរូបនេះបានសាង​គុណូបការៈដ៏ធំធេងដល់សង្គមនិងពិភពលោករហូតបានទទួលរង្វាន់ណូបែលសន្តិភាព ដែលនៅពីក្រោយរង្វាន់កិត្តិយសនេះគឺបានមកពីគំនិតនិងវិថីជីវិតដែលមនុស្សជាច្រើនផ្ដល់ចំណាប់​អារម្មណ៍​។

បើសិនម្នាក់ៗបានអាននិងបានដឹងពីរឿងរ៉ាវរបស់អ្នកតស៊ូដើម្បីសន្តិ​ភាពដ៏អស្ចារ្យរូបនេះហើយនោះ ចូរជឿចុះថា នឹងមានមនុស្សក្រោកឡើងមកធ្វើរឿងល្អៗដើម្បីសង្គមកាន់តែច្រើនឡើង។

ទំព័រ 204
ទំហំខ្នាត H= 20.5cm , W= 14.5cm