អាឌុល អ៊ីត្លែរ Adolf Hitler

$5.7 $4.75

Publish date: 2021-12-17

Category: Management and Leadership

Publisher: រោងពុម្ពព្រៃស

Author Name: រស់ សុខលៀង

99 Books Available.

Description:

នៅពេលសង្រ្គាមលោកលើកទី២ តួឯកនិងតួអាក្រក់ក្នុងសង្រ្គាមលោកលើកនេះត្រូវក្លាយជារបស់អ៊ីត្លែរ អ្នកដឹកនាំអាល្លឺម៉ង់និងជាអ្នកបង្កាត់ភ្លើងសង្រ្គាមមនុស្សជាតិលើកនេះ។ សង្រ្គាមលោកលើកទី២បានបញ្ចប់ជាច្រើនទសវត្សហើយ ប៉ុន្តែចំហាយសង្រ្គាម និងប្រវត្តិសាស្រ្តដែលត្រូវកត់ត្រាទុកក្នុងទស្សនៈផ្សេងៗជាច្រើនទាក់ទងនឹងសង្រ្គាមលើកនេះ បានដិតជាប់ក្នុងការចងចាំរបស់មនុស្សជំនាន់នោះ ចំណែកឯមនុស្សជំនាន់ក្រោយបានត្រឹមតែសិក្សាពីសង្រ្គាមលើកនោះប៉ុណ្ណោះ។

សង្រ្គាមលើកនោះ បង្កឱ្យមានការបាត់បង់ជីវិតមនុស្សជាច្រើន ទាំងខាងភាគីសម្ពន្ធមិត្តនិងភាគីអាល្លឺម៉ង់ ទាំងទាហាននិងជនស៊ីវិលរាប់លាននាក់ ចំណែកការខូចខាតក្នុងផ្នែកដទៃទៀតនោះមិនអាចប៉ាន់ប្រមាណតម្លៃបានឡើយ ជាពិសេសការខូចខាតផ្នែកចិត្ត ធ្វើឱ្យពួកគេនៅតែជាការចងចាំដ៏ឈឺ​ចាប់មករហូតពីភាពកាចសាហាវរបស់សង្រ្គាមដែលកើតឡើងដោយមនុស្សដែលពោរពេញដោយតណ្ហាប្រាថ្នានូវអំណាច។

តួអង្គដែលអាក្រក់បំផុតក្នុងសង្រ្គាមលើកនេះគឺ អាឌុល អ៊ីត្លែរ ដែលសាងប្រវត្តិសាស្រ្តរញ្ជួយពិភពលោកលើកនោះ។ តើភាពកាចសាហាវ ការស្រេកឃ្លានអំណាច និងការចង់ធ្វើសង្រ្គាមរបស់អ៊ីត្លែរកើតពីអ្វី? តើអ្វីដែលធ្វើឱ្យមនុស្សម្នាក់នេះមានចិត្តកាចសាហាវព្រៃផ្សៃចំពោះមនុស្សជាតិដូចគ្នាដល់ថ្នាក់នេះ? ពីក្មេងធម្មតាដែលគ្មានដើមទុនខាងសង្គមឬទុនខាងគ្រួសារឡើយ ប៉ុន្តែហេតុអ្វីអាចជំរុញខ្លួនឯងឡើងមកធ្វើជាអ្នកដឹកនាំអាល្លឺម៉ង់បាន

រហូតដល់អាចបង្កសង្រ្គាមដែលរញ្ជួយពិភពលោកបានដល់ថ្នាក់នេះ?

ដូច្នេះហើយឃើញថា ជីវិតរបស់អ៊ីត្លែរគួរឱ្យសិក្សាខ្លាំងណាស់ គឺសិក្សាដើម្បីយកមកវិភាគពីចិត្តរបស់មនុស្សដែលប្រាថ្នាអំណាច ស្រេកឃ្លានសង្រ្គាម និងធ្វើទារុណ​កម្មយ៉ាងកាចសាហាវចំពោះមនុស្សជាតិ។ ម្យ៉ាងទៀតសិក្សាដើម្បីយកធ្វើជាមេរៀន មកធ្វើជាគ្រឿងដាស់តឿនចិត្តឱ្យមនុស្សជំនាន់ក្រោយបានពិចារណា និងតាំងសតិឱ្យម៉ឺងម៉ាត់និងឱ្យដឹងថា បើក្ដីប្រាថ្នានិង តម្រូវការដែលច្រើនហួសហេតុ រហូតធ្វើឱ្យកិលេសនិងតណ្ហាដែលគាបសង្កត់និងគ្រប់គ្រងចិត្តបានហើយនោះ ទីបំផុតនឹងនាំមកនូវសោកនាដកម្ម ដូច​ដែល​អាឌុល ​អ៊ីត្លែរ បានធ្វើចំពោះមនុស្សជាតិអ៊ីចឹង។

សៀវភៅមួយក្បាលនេះបានបង្ហាញពីរឿងរ៉ាវជីវិតរបស់ អ៊ីត្លែរ តាំងពីក្មេង ការសិក្សា ការតស៊ូជីវិត ការធ្វើការងារ ក្ដីប្រាថ្នាដែលថាខ្លួននឹងធ្វើនយោបាយ រហូតឈានឡើងមកធ្វើជាអ្នកដឹកនាំអាល្លឺម៉ង់ និងបង្កាត់ភ្លើងសង្រ្គាមលោកលើកទី២ឡើង។ ដូច្នេះជីវិតវ័យក្មេង ការចិញ្ចឹមបីបាច់ ជីវិតគ្រួសារ ជាផ្នែកមួយឬផ្នែកសំខាន់ដែលជំរុញមនុស្សម្នាក់ធ្វើរឿងដែលរញ្ជួយពិភពលោកបានបែបនេះ តើពិតឬទេ?

ទំព័រ 205
ទំហំខ្នាត H= 20.5cm , W= 14.5cm