ណាប៉ូឡេអុង បូណាប៉ាត Napoleon Bonaparte

$4.8 $4.00

Publish date: 2021-12-17

Category: Management and Leadership

Publisher: រោងពុម្ពព្រៃស

Author Name: រស់ សុខឡាង

99 Books Available.

Description:

បណ្ដាកំពូលមនុស្សដ៏អស្ចារ្យទាំងឡាយដែលមានតួនាទីសំខាន់នៅក្នុងប្រវត្តិ​សាស្រ្ត ព្រះចៅ ណាប៉ូឡេអុង បូណាប៉ាត រាប់ថាជាមនុស្សដែលមានភាពអស្ចារ្យស្មើនឹងមនុស្សអស្ចារ្យដទៃទៀតក្នុងលោក។

នៅប្រទេសកម្ពុជាយើងហៅព្រះអង្គថាព្រះចៅណាប៉ូឡេអុង (តាមសំនៀងរបស់ភាសាបារាំង) លោកបានកសាងខ្លួនពីការធ្វើជាទាហាន ដោយចាប់ផ្ដើមពីអនុសេនីយ៍ត្រីនិងសាងស្នាដៃឱ្យឃើញច្បាស់រហូតបានក្លាយជាឧត្តមសេនីយ៍តាំងពីនៅក្មេង រហូតដល់ស្ថាបនាខ្លួនទៅជាព្រះចៅចក្រពត្តិដែលមានអំណាចលើជនជាតិបារាំងទាំងពួង និងគ្រប់គ្រងប្រទេសអឺរ៉ុបដទៃទៀតជាច្រើនប្រទេស។

សូម្បីតែ ណាប៉ូឡេអុង មកពីគ្រួសារដែលគ្មានឋានៈ ប៉ុន្តែបែរជាអាចកសាងខ្លួនឱ្យមានឋានៈខ្ពង់ខ្ពស់បាន។ នេះបង្ហាញឱ្យឃើញថា ភាពក្រីក្រមិនមែនជាឧបសគ្គចំពោះភាពជោគជ័យទេ ពេលខ្លះអាចជាឧបករណ៍​ជំរុញឱ្យឈានទៅមុខយ៉ាងឆាប់រហ័សផងក៏ថាបាន។ ដូច្នេះអ្នកដែលកើតមកក្រមិនគួរបន្ទោសឪពុកម្ដាយឬជេរស្ដីបុព្វបុរសឡើយ។ ភាពក្រីក្រនេះហើយគឺជាទ្វារនៃភាពជោគជ័យនិងភាពមានបាន។

ណាប៉ូឡេអុង មិនបានចាប់អារម្មណ៍នឹងអ្វីដែលខ្វះខាតទេ គេចាប់អារម្មណ៍តែធ្វើរឿងល្អៗបន្ថែមប៉ុណ្ណោះ។

អតីតកាលមិនអាចកែប្រែបាន

បច្ចុប្បន្នជាអ្វីដែលអាចពាល់បាននិងអាចធ្វើបាន

ជីវិតស្ថិតនៅលើបច្ចុប្បន្ន

ណាប៉ូឡេអុង បង្វឹកខ្លួនឯង គិតធ្វើបច្ចុប្បន្នឱ្យបានល្អបំផុត។

ពេលរៀន គេអានសៀវភៅរហូតក្លាយជាចៃសៀវភៅ ពេលធ្វើការ គេធ្វើការដោយយកចិត្តទុកដាក់មិនចាប់អារម្មណ៍រឿងផ្សេងឡើយ និងមានទិចនិកធ្វើការដែលពូកែជាងគេទៀតផង។

ណាប៉ូឡេងអុង មានគោលដៅច្បាស់លាស់ ផ្ដោតទៅលើគោលដៅ។ នៅពេលដែលឱកាសមកដល់ គេនឹងចាប់យកឱកាសនោះយ៉ាងឆាប់រហ័ស សម្រេចចិត្តទាន់ហេតុការណ៍ មានការព្យាយាមខ្ពស់ មើលការងារជារឿងប្រកួតប្រជែងសមត្ថភាព និងជាឱកាសក្នុងការបញ្ចេញស្នាដៃ។

បើធ្វើការងារអ្វីមួយ ណាប៉ូឡេអុង នឹងធ្វើយ៉ាងឆាប់រហ័ស ហើយបើអ្នកណាមួយជា​សត្រូវទៀតនោះ កាន់តែត្រូវកម្ចាត់ឱ្យបានលឿន តែបើរឿងណាមិនចាំបាច់ទេ គេនឹងមិនធ្វើនោះឡើយ។ គេមិនចូលចិត្តធ្វើសង្រ្គាមអូសបន្លាយពេលទេ ច្បាំងរហ័ស ឆាប់ឈ្នះ គឺជាការល្អបំផុត។

ណាប៉ូឡេអុង រុងរឿងនិងបានឡើងតំណែងខ្ពស់បំផុតហើយ ប៉ុន្តែ បែរជាធ្លាក់ចុះទាបបំផុតនៅពេលចុងក្រោយទៅវិញ គឺដោយសារតែមិនចេះគ្រប់គ្រាន់​។

អ្នកមានអំណាចទាំងឡាយកាលណាគេមិនចេះគ្រប់គ្រាន់ សូម្បីតែគេជាមនុស្សពូកែ ក្លាហាន និងល្អគ្រប់យ៉ាងក៏ដោយ ក៏នៅតែធ្លាក់ចុះដែរ។

ភាពមិនចេះគ្រប់គ្រាន់ គឺជាគ្រោះថ្នាក់ដ៏ធំរបស់មនុស្សយើង សូមចាំទុក។

ការចេះគ្រប់គ្រាន់ គឺជាឧបករណ៍ជំនួយលាភ យសសក្តិ សេចក្ដីសុខ និងកិត្តិយសដល់មនុស្សយើង។

វិធីដើម្បីថែរក្សាលាភ យសសក្តិ សេចក្ដីសុខនិងកិត្តិយសគឺ ការចេះគ្រប់គ្រាន់។

ទំព័រ 168
ទំហំខ្នាត H= 20.5cm , W= 14.5cm