សិល្បៈនៃការនិយាយ

$4.2 $3.50

Publish date: 2021-12-17

Category: Skills

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

តើអ្វីគឺជា «អាថ៌កំបាំងនៃជីវិត» ដែលនាំទៅរកភាពជោគជ័យដូច ដែលបានស្រមៃទុក?

ឆ្លើយប្រាប់អ្នកក៏បានដែរ…នោះគឺ «សិល្បៈនៃការនិយាយ»

បើអាចនិយាយបានល្អ និយាយគួរឱ្យចង់ស្តាប់ គួរឱ្យស្ញប់ស្ញែងនោះភាពក្រីក្រនឹងក្លាយជាភាពមានបាន ភាពថោកទាបនឹងក្លាយជាភាពខ្ពង់ខ្ពស់ ភាពមិនគង់វង្សនឹងក្លាយជាភាពគង់វង្ស ការមិនជឿទុកចិត្តនឹងក្លាយជាការជឿជាក់។

ហើយបើអាចពិសោធឱ្យបានឃើញការពិតដូចដែលបាននិយាយ នោះនឹងកាន់តែធ្វើឱ្យទុកចិត្ត ជឿជាក់ និងជឿលើស្នាដៃដែលនឹងនាំមកនូវឱកាសនិងភាពជោគជ័យ។

នៅក្នុងសម័យនៃការប្រាស្រ័យទាក់ទងគ្នានេះ អ្នកដែលមិនចេះនិយាយ មិនជឿជាក់ កំសាក ឬមិនហ៊ាននិយាយ នោះពិបាកនឹងទទួលបានជោគជ័យណាស់។

អ្នកដែលនិយាយបានល្អ ចេះនិយាយ រមែងមានឱកាស​ច្រើនជាង អាចក្រាលផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យបានងាយស្រួលជាងអ្នកដែលមិនចេះនិយាយ។

សៀវភៅ«សិល្បៈនៃការនិយាយ និយាយឱ្យឈ្នះគ្រប់ស្ថានការណ៍គ្មានអ្វីពិបាក!»នេះជាសៀវភៅមួយសម្រាប់អ្នកដែលមិនទាន់ចេះនិយាយបានល្អចាំបាច់ត្រូវតែអាន អ្នកដែលចេះនិយាយស្រាប់ហើយក៏នៅតែអានដដែលដើម្បីបន្ថែមនូវសក្តានុពលនៃការនិយាយរបស់ខ្លួនឱ្យកាន់តែបានល្អប្រសើរឡើង។

សូមឱ្យអ្នកទាំងអស់គ្នានិយាយឈ្នះគ្រប់ស្ថានការណ៍កុំបីខានឡើយ!