អ្នកកើតមកមាន You Were Born Rich

$4.8 $4.00

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: យ៉ែម វណ្ណា

99 Books Available.

Description:

Zig Ziglar​ អាចជាអ្នកនិពន្ធជំរុញទឹកចិត្តដ៏មានឥទ្ធិពល។ Mark Victor Hansen នៃ Chicken Soup For the Soul អាចជាអ្នកនិពន្ធរឿងនិទានដ៏កំពូល។ Anthony Robbins អាចជាបរមគ្រូផ្នែកអភិវឌ្ឍខ្លួន ប៉ុន្តែ Bob Proctor គឺជាអ្នកគិតដ៏កំពូល។ បើនិយាយពីប្រព័ន្ធជីវិត គ្មាននរណាម្នាក់អាចប្រៀបផ្ទឹមនឹងគាត់បានឡើយ។ គាត់ជាមនុស្សដ៏កំពូល។

Bob Proctor​ បានប្រមូលគំនិត ប្រៀបដូចជា Imelda Marcos ប្រមូលស្បែកជើងអ៊ីចឹង។ គាត់បានរៀបចំវាតាមលំដាប់លំដោយត្រឹមត្រូវបំផុតពីគំនិតមួយទៅគំនិតមួយទៀតរហូតទាល់តែបង្កើតបានជាវិធីសាស្ត្រមួយ។ នៅក្នុងសៀវភៅ You Were Born Rich បរមគ្រូ Bob Proctor បានបង្ហាញម្តងហើយម្តងទៀត ពីវិធីដែលនឹងនាំអ្នកពីមួយជំហានទៅមួយជំហានទៅរករបកគំហើញដ៏អស្ចារ្យបំផុត​ដែលថា ជោគជ័យពិតជាមិនមែនទាក់ទងនឹងអ្វីដែលអ្នកមិនមានទេ ប៉ុន្តែគ្រាន់តែជាការប្រមូលនិងការរៀបចំបំណែកដែលមានរួចហើយឡើងវិញប៉ុណ្ណោះ។

ខ្ញុំអានយ៉ាងជក់ចិត្ត។ Bob បានបង្កើតរឿងរបស់គាត់យ៉ាងយកចិត្តទុកដាក់។ បន្ទាប់មក ខ្ញុំបានរកឃើញដោយខ្លួនឯង ដោយការអនុវត្តតាមគំនិតរបស់គាត់ទៅលើគោលដៅនិងសម្ពន្ធភាពនានា។ ហើយនេះគឺជាតម្លៃនៃសៀវភៅនេះ។ អ្នកអាចអនុវត្ត គំនិតទាំងនេះនៅក្នុងជីវិតរបស់អ្នកបានភ្លាមៗ។ វានឹងចាប់ផ្តើមជះឥទ្ធិពលលើអ្នកយ៉ាងច្រើន មុននឹងអ្នកឈានដល់មេរៀនបញ្ចប់។

Bob តែងតែនិយាយថា គាត់មិនបានបង្កើតគំនិតដែលថ្មីទេ។ តាមពិត យើងសុទ្ធតែដឹងពីការពិតនេះរួចហើយ។ គាត់ប្រហែលជាដាក់ខ្លួនត្រង់ចំណុចនេះ។ គាត់ពិតជាបានផ្តល់គំនិតថ្មីចំពោះខ្ញុំ ហើយគំនិតខ្លះអាចធ្វើឱ្យមានភាពអស្ចារក្នុងជីវិតខ្ញុំទៀតផង ទោះបីជាគំនិតរបស់គាត់មួយចំនួនមិនដំណើរការនិងមិនសក្តិសមចំពោះជីវិតរបស់ខ្ញុំក៏ដោយ។

ហើយគំនិតដែលខ្ញុំធ្លាប់គិតថា ខ្ញុំដឹងនិងយល់ពីគំនិតដែលជាទស្សនៈផ្ទាល់ខ្លួនដែលកំពុងដំណើរការក្នុងជីវិតរបស់ខ្ញុំ វាបានរៀបចំឡើងវិញតាមលំដាប់លំដោយយ៉ាងត្រឹមត្រូវ ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការអនុវត្ត។ ការអនុវត្ត! (នេះជាពាក្យដែលកើតឡើងនៅក្នុងចិត្តរបស់ខ្ញុំ) ទ្រឹស្តីនៅក្នុងសៀវភៅYou Were Born Rich នេះ អាចដំណើរការចំពោះគ្រប់គ្នា គ្រប់ទីកន្លែង និងគ្រប់ពេលវេលាឱ្យតែមនុស្សអនុវត្តវា។

Bob Proctor គឺជាកូនសិស្សជំនិតរបស់កំពូលមនុស្សទាំងនេះ។ សៀវភៅ ខ្សែអាត់ និងសារអ៊ីនធើណេតរបស់គាត់បានជំរុញមនុស្សរាប់លាននាក់ទូទាំងពិភពលោក។

Bob Proctor គឺជាអ្នកបន្តវេននៃវិទ្យាសាស្ត្រជោគជ័យនេះ ហើយសៀវភៅដ៏មានឥទ្ធិពលរបស់គាត់បានផ្តល់ចំណេះដឹងជាច្រើន។ នេះគឺជាសៀវភៅដ៏ល្អបំផុតដើម្បីអាន!

ទំព័រ 164
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រែសម្រួលដោយ យ៉ែម វណ្ណា
សម្រួលអត្ថបទ ប្រាជ្ង វិជ័យ