២៧វិធី គ្រប់គ្រងចិត្តមនុស្ស

$3 $2.50

Publish date: 2021-12-17

Category: Management and Leadership

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

គ្មាននរណាម្នាក់កែប្រែមនុស្សម្នាក់បានទេ ប្រសិនបើគេមិនចង់ យើងអាចគ្រប់គ្រងគ្រឿងចក្របាន ប៉ុន្តែគ្រប់គ្រងមនុស្សមិនបានទេ យើងអាចបញ្ជាឲ្យនរណាម្នាក់ងាកឆ្វេងស្តាំបាន តែបង្ខំចិត្តគេមិនបាន ឡើយ។ ដូច្នេះ សួរថា តើយើងអាចគ្រប់គ្រងចិត្តមនុស្សបានឬអត់? ចម្លើយគឺបាន ប្រសិនយើងយល់ពីវិធី ឬយុទ្ធសាស្ត្រនៃការគ្រប់គ្រង ឲ្យបានច្បាស់លាស់។

ជីវិត គឺបញ្ហា បើទោះជាបញ្ហាប្រចាំជីវិតខ្លះ បានផាត់រសាត់ទៅ ខ្លះជាបណ្តើរៗ តែបញ្ហាថ្មីចូលមកជំនួសឥតឈប់ឈរ ទាំងក្នុងជីវិត ផ្ទាស់ខ្លួន និងជីវិតការងារ។ អ្វីដែលជាបញ្ហាធំនោះគឺ រឿងសម្ពន្ធភាព រវាងយើងនិងបុគ្គលជុំវិញខ្លួន។

ក្នុងរបត់ជីវិតប្រចាំថ្ងៃនេះគ្មាននរណាចង់ឲ្យគេស្អប់ខ្លួននោះទេ។មនុស្សតែងប្រាថ្នាចង់ឲ្យគេស្រឡាញ់ច្រើនជាងស្អប់ តែពេលខ្លះវាមិន ដូចអ្វីដែលយើងប៉ងប្រាថ្នាឡើយ។ ប្រាកដណាស់ អ្នកនឹងមានមនុស្ស ស្រឡាញ់ច្រើនជាងស្អប់ មានជំនឿជាក់លើច្រើនជាងក្បត់ និងគោរព ច្រើនជាងការមើលងាយមើលថោក សូមត្រឹមតែអ្នកមកចាប់ផ្តើមជា មួយនឹង ២៧ វិធីគ្រប់គ្រងចិត្តមនុស្ស។

ទំព័រ 171
ទំហំខ្នាត H= 20.5cm , W= 14.5cm