អាឡិចសាន់ដឺ មហារាជ Alexander the Great

$3.6 $3.00

Publish date: 2021-12-17

Category: People & Biography

Publisher: រោងពុម្ពព្រៃស

Author Name: រស់ សុខឡាង

99 Books Available.

Description:

អាឡិចសាន់ដឺ ទី៣ នៃអាណាចក្រ Macedon ឬដែលស្គាល់ជាទូទៅថា អាឡិចសាន់ដឺ មហារាជ(Alexander the Great) គឺជាអ្នកសាងកេរ្ដិ៍ឈ្មោះច្រើនបំផុតនៃរាជវង្ស Argead និងជាអ្នកសាងអាណាចក្រដ៏អស្ចារ្យបំផុតក្នុងប្រវត្តិ​សាស្រ្តសម័យបុរាណ។ ទ្រង់កើតក្នុងក្រុង Pella ខាងជើងនៃ Macedonia ក្នុងឆ្នាំ៣៥៦ មុនគ្រិស្ដសករាជ។ ទ្រង់បានទទួលការសិក្សាតាមបែបក្រិកបុរាណក្រោមការគ្រប់​គ្រងមើលថែរបស់អារីស្ដូត ដែលជាអ្នកប្រាជ្ញក្រិកដ៏ល្បីឈ្មោះ។

អាឡិចសាន់ដឺ ត្រូវគេចាត់ជាបុរសដ៏មានកេរ្តិ៍ឈ្មោះខ្លាំងបំផុតម្នាក់ក្នុងពិភពលោកសម័យបុរាណ មានកេរ្តិ៍ឈ្មោះល្បីលើរឿងសមត្ថភាពនៃការច្បាំង យុទ្ធ​វិធី និងការផ្សព្វផ្សាយអារិយធម៌ក្រិកទៅកាន់ដែនដីខាងកើត។ នៅពេលឪពុកអស្ចារ្យកូនក៏អស្ចារ្យតាមដែរ ព្រោះថាការច្បាំងដ៏ខ្លាំងក្លារបស់ព្រះចៅហ្វីលីប(Philip)​ព្រះរាជបិតា ដែលទ្រង់នាំរដ្ឋភាគច្រើនក្នុងដែនដីដ៏ធំរបស់ក្រិកឱ្យមកនៅក្រោមការគ្រប់គ្រងរបស់ Macedonia ដោយទ្រង់ប្រើទាំងយុទ្ធវិធីខាងការទូតនិងខាងទាហាន។ នៅពេលព្រះអង្គចូលទិវង្គត ទើបអាឡិចសាន់ដឺ គ្រប់គ្រងអាណាចក្រដ៏រឹងមាំនិងកងទ័ពដែលពោរពេញដោយបទពិសោធបន្ដ។ ព្រះអង្គជាទីទទួលស្គាល់ផ្នែកការច្បាំងពីរដ្ឋក្រិក ហើយបានចាប់ផ្តើមគម្រោងពង្រីកអំណាចដូចដែលបិតាធ្លាប់ផ្ដួចផ្តើម។

ព្រះអង្គលើកទ័ពវាយលុកដែនដី Asia Minor ក្រោមការគ្រប់គ្រងរបស់អាណាចក្រ Persia និង Bactria ទ្រង់ផ្តួលរំលំស្ដេច Darius ទី៣ នៃ Persia ហើយដណ្ដើមយកចក្រភព Persia បានទាំងអស់។

ដោយសារតែព្រះអង្គប្រាថ្នាចង់ឃើញ«ទីបញ្ចប់របស់ពិភពលោកនិងមហាសមុទ្រដ៏ធំធេង» ទើបលើកទ័ពវាយលុកឥណ្ឌា តែក្រោយមកត្រូវបង្ខំឱ្យដកទ័ពថយមកវិញ ដោយសារទាហានបះបោរ ព្រោះធុញទ្រាន់នឹងការធ្វើសង្រ្គាម។

ទោះបីជាភាពជាអ្នកឈ្នះរបស់ព្រះអង្គលេចធ្លោយ៉ាងខ្លាំង តែស្នាដៃដ៏លេចធ្លោរបស់ព្រះអង្គបែរមិនមែនជាអំណាចនិងរាជបល្លង្ក ប៉ុន្តែវាជាការផ្សព្វ​ផ្សាយវប្បធម៌ទៅកាន់ដែនដីដែលព្រះអង្គវាយឈ្នះទាំងនោះទៅវិញ។ លុះមកដល់ពាក់​កណ្ដាលគ្រិស្ដសតវត្សទី១៥ អាឡិចសាន់ដឺ បានក្លាយជាបុគ្គលក្នុងប្រវត្តិសាស្រ្តក្នុងឋានៈជាវីរបុរសដែលមានតួនាទីដ៏សំខាន់នៅក្នុងប្រវត្តិ​សាស្រ្តនិងវប្បធម៌បុរាណទាំងរបស់ក្រិកនិងមិនមែនរបស់ក្រិក។ ព្រះអង្គក្លាយជាគោលការណ៍មាត្រដ្ឋានដែលបណ្ដាមេទ័ពទាំងឡាយប្រើប្រៀបធៀបជា​មួយខ្លួនឯង សូម្បី​តែពេលបច្ចុប្បន្ន សាលារៀនទាហានពាសពេញពិភពលោកក៏​នៅប្រើយុទ្ធវិធីច្បាំងរបស់ព្រះអង្គជាគំរូក្នុងការបង្រៀនដែរ។

ភាពអស្ចារ្យរបស់អ្នកចម្បាំង អាចមិនមែនជាចំនួនសពរបស់សត្រូវទេ តែជាគុណូបការៈខាងផ្នែកចំណេះដឹង វប្បធម៌ ប្រពៃណី និងវិថីរបស់មនុស្សដែលខ្លួនបានសាងទុក។

នេះជាបុថុជ្ជនដែលបានក្លាយជាវីរបុរសនៅក្នុងប្រវត្តិសាស្រ្ដ…អាឡិចសានដឺមហារាជ!

ទំព័រ 116
ទំហំខ្នាត H= 20.5cm , W= 14.5cm