ចន អេហ្វ. ខេនណេឌី​ John Fitzgerald Kennedy

$6 $5.00

Publish date: 2021-12-17

Category: People & Biography

Publisher: រោងពុម្ពព្រៃស

Author Name: រស់ សុខលៀង

99 Books Available.

Description:

«សូមកុំសួរថា តើប្រទេសជាតិនឹងផ្ដល់អ្វីដល់អ្នកខ្លះ ប៉ុន្តែចូរសួរខ្លួន​ឯងថា តើអ្នកអាចធ្វើអ្វីឱ្យប្រទេសជាតិរបស់អ្នកបានខ្លះ?»។

នេះគឺជាពាក្យសម្ដីអមតៈដែលពោរពេញទៅដោយសម្បជញ្ញៈចំពោះតួនាទីក្នុងការទទួលខុសត្រូវលើប្រជាពលរដ្ឋ ជាពាក្យរបស់ប្រធានាធិបតី​ទី៣៥ របស់សហរដ្ឋអាមេរិក… John F. Kennedy។

John F. Kennedy មិនបានកសាងខ្លួនពីគ្មានអ្វី មិនមែនជា​មនុស្សដែលគ្មានអ្វី មិនមែនជាមនុស្សបាតដៃទទេ រហូតបានឡើងធ្វើជាមេដឹកនាំរបស់សហរដ្ឋអាមេរិកទេ ប៉ុន្តែគេកើតនៅក្នុងគ្រួសារគហបតី គ្រួសារដែលមានអ្វីៗគ្រប់យ៉ាង។ គេបានចូលរៀននៅសាលាល្អៗដែលមានឈ្មោះល្បី គេមានគ្រួសារនិងសង្គមដ៏ល្អ គេអាចជ្រើសរើសមានជីវិតដ៏ល្បីល្បាញនៅក្នុងសង្គមបានដោយមិនចាំបាច់ត្រូវមកធ្វើការធ្ងន់នៅក្នុងប្រទេសទេ ប៉ុន្តែសម្បជញ្ញៈនិងក្ដីស្រមៃរបស់មនុស្សយើងមិនដូចគ្នាឡើយ។ សម្បជញ្ញៈនៃការចង់បម្រើជាតិនិងប្រទេសបានជំរុញឱ្យគេធ្វើដំណើរចូលទៅកាន់វិថីនយោបាយ។

គេសិក្សានៅសាលាមធ្យមសិក្សានៅក្នុងរដ្ឋ Connecticut ហើយសិក្សាបន្តមហាវិទ្យាល័យ Harvard។ ពេលសង្រ្គាមលោកលើកទី២ គេបានចូលរួមជាមួយកងម៉ារីន និងបានទទួលមេដាយក្លាហានដោយសារជួយមិត្តទាហានឱ្យរួចជីវិតពីហេតុការណ៍លិចទូកដោយសារសត្រូវចូលមកវាយលុក។ គេបានហែលទឹកដើម្បីជួយខ្លួនមិត្តដែលរងរបួសដោយមិនព្រមបោះបង់ចោល​ឡើយ។

ការចូលប្រឡូកនៅក្នុងវេទិកានយោបាយ គេបានធ្វើជាសមាជិកព្រឹទ្ធ​សភា​នៃរដ្ឋកំណើតរបស់គេ ​បន្ទាប់មកគេបានប្រកួតដណ្ដើមតំណែង​ប្រធា​នា​ធិបតីសហរដ្ឋអាមេរិកឆ្នាំ១៩៦០ និងបានក្លាយជាប្រធានាធិបតីក្មេងជាងគេក្នុងវ័យត្រឹមតែ៤៣ឆ្នាំប៉ុណ្ណោះ ហើយក៏ជាគ្រិស្ដសាសនិកជននិកាយកាតូលិកដំបូងគេដែលកាន់តំណែងដ៏ធំនេះផងដែរ។

Kennedy បម្រើប្រទេសជាតិដោយថាមពលដ៏វ័យ​ក្មេង និងមើលពិភពលោកក្នុងផ្លូវវិជ្ជមាន រហូតធ្វើឱ្យគេមានឈ្មោះល្បីល្បាញបំផុតសម្រាប់ជនជាតិអាមេរិកនៅក្នុងសម័យនោះ។

Kennedy គឺជាអ្នកបង្កើតអង្គការអន្តរជាតិដើម្បីអភិវឌ្ឍសហរដ្ឋអាមេរិក ឬ USAID ដើម្បីឧបត្ថម្ភប្រទេសប្រជាធិបតេយ្យក្នុងការការពារលទ្ធិកុម្មុយនីស្ដ។

ដើម្បីបម្រើប្រទេសជាតិ ប្រាកដណាស់គេមានទាំងជោគ​ជ័យនិងបរាជ័យដូចមនុស្សទូទៅដែរ។ ភាពជោគជ័យមានដូចជា ការផ្ដល់ឱសានវាទឱ្យសហភាពសូវៀតដកមូលដ្ឋានបាញ់មីស៊ីលចេញពីប្រទេសគុយបា និងសន្ធិសញ្ញាអន្តរជាតិក្នុងការហាមសាកល្បងអាវុធនុយក្លេអ៊ែរ។ ចំណែកកំហុសក៏មានដែរ ដូចជា ការជួយផ្នែកយោធាដល់វៀតណាមខាងត្បូង ដែលជាចំណុចចាប់ផ្ដើមនៃសង្រ្គាមវៀតណាមដ៏កាចសាហាវ។ សង្រ្គាមវៀតណាមអូសបន្លាយពេល រហូតធ្វើឱ្យទាហានអាមេរិកត្រូវទៅកាន់សមរភូមិ មានការខូចខាតនិងស្លាប់អស់ជាច្រើននាក់ ហើយពេលដែលជិតអស់វារៈ គេបានត្រៀមខ្លួនដើម្បីដណ្ដើមតំណែងក្នុងអាណត្តិទី២ និងបានសម្រេចចិត្តចរចាផ្នែកការទូតដើម្បីបញ្ឈប់សង្រ្គាម។

John F. Kennedy គឺជាប្រធានាធិបតីដែលមានអាយុតិចរបស់សហរដ្ឋអាមេរិក និងជាមនុស្សដែលមានស្នាដៃជាច្រើននៅក្នុងវិបត្តិក្រោយសង្រ្គាមលោកលើកទី២ ដែលជាចំណុចតភ្ជាប់ទៅរកសង្រ្គាមត្រជាក់​។

គេគឺជាអ្នកចាប់ផ្ដើមគម្រោងការបញ្ជូនមនុស្សទៅកាន់អវកាស ដែល៦ឆ្នាំក្រោយមកមនុស្សបានទៅដល់ភពព្រះចន្ទ។

គេគាំទ្រសិទ្ធិស្មើគ្នារបស់ពលរដ្ឋនៅក្នុងសង្គមអាមេរិក ប៉ុន្តែគេ​គឺ​ជា​មនុស្សច្បាស់​លាស់និងតឹងរ៉ឹងបំផុត ដោយឱ្យគ្រប់ភាគីព្រមទទួលស្គាល់និងធ្វើឱ្យក្លាយជាការពិត។

Kennedy អាចចាត់ទុកបានថាគឺជាប្រធានាធិបតីដែលបានទទួលប្រជាប្រិយភាពពីជនជាតិអាមេរិកខ្ពស់បំផុតមួយរូប បើទោះជាគេធ្វើតំណែងប្រធានាធិបតីមិនដល់៣ឆ្នាំក៏ដោយ(ដោយមានគេលបធ្វើឃាត)។

វិថីជីវិតរបស់ Kennedy មានគ្រប់រសជាតិ មិនថាជារឿងការងារឬរឿងផ្ទាល់ខ្លួននោះឡើយ គេបានទទួលនូវចំណាប់អារម្មណ៍ពីប្រជាជនយ៉ាងច្រើន។ ដូច្នេះមិនថាមានការស្ទង់មតិទាក់ទងនឹងប្រជាប្រិយភាពរបស់ពលរដ្ឋអាមេរិកចំពោះប្រធានាធិបតីរបស់ពួកគេប៉ុន្មានដង ក៏ John F. Kennedy ជាប់នៅក្នុងលំដាប់ដំបូងៗគេជានិច្ចដែរ។

ហេតុការណ៍លួចសម្លាប់ប្រធានាធិបតី John F. Kennedy កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៦៣ រាប់ថាគឺជាការបាត់បង់ដ៏ធំនិងសំខាន់មួយរបស់សហរដ្ឋអាមេរិក។

ប៉ុន្តែគ្រាប់កាំភ្លើងមួយគ្រាប់នោះមិនអាចពន្លត់ក្ដីស្រឡាញ់ សទ្ធា និងក្ដីស្រមៃរបស់ជនជាតិអាមេរិកដែលមានចំពោះគេបានទេ ព្រោះគេគឺជាប្រធានាធិបតីដែលជនជាតិអាមេរិកស្រឡាញ់ជាងគេ!

ទំព័រ 199
ទំហំខ្នាត H= 20.5cm , W= 14.5cm