វិនស្តុន ឆឺឈីល Winston Churchill

$5.4 $4.50

Publish date: 2021-12-17

Category: People & Biography

Publisher: រោងពុម្ពព្រៃស

Author Name: រស់ សុខឡាង

99 Books Available.

Description:

វិនស្តុន ឆឺឈីល (Sir Winston Leonard Spencer Churchill) នាយករដ្ឋមន្រ្តីប្រទេសអង់គ្លេស ដែលមានឈ្មោះល្បីនៅក្នុងពេលសង្រ្គាមលោកលើកទី២។ គេទទួលតំណែងជានាយករដ្ឋមន្រ្តីអាណត្តិដំបូងក្នុងអំឡុងឆ្នាំ១៩៤០-១៩៤៥ ក្រោយពីអាល្លឺម៉ង់វាយបារាំង។ Churchill បាននាំចក្រភពអង់គ្លេសឆ្លងកាត់វិបត្តិសង្រ្គាមលោកលើកទី២ និងជាមេដឹកនាំមួយរូបដ៏សំខាន់​របស់ភាគីសម្ពន្ធមិត្ត រួមជាមួយប្រធានាធិបតី Franklin D. Rooseveltនៃសហរដ្ឋអមេរិក និង Joseph Stalin មេដឹកនាំរបស់សហភាពសូវៀត។

ជីវិតដែលមានបទពិសោធច្រើននៅក្នុងវិស័យនយោបាយរយៈពេលជាយូរនិងមានរឿងរ៉ាវជីវិតផ្ទាល់ខ្លួនគ្រប់រសជាតិនេះ ដោយសារតែគេចាប់ផ្ដើមពីការដែលគេជាសិស្សដែលរៀនមិនពូកែ។ ការដែលជាមនុស្សរៀនមិនពូកែនេះ គឺពិតជាមិនគួរណាធ្វើឱ្យមនុស្សម្នាក់ក្លាយជាបុគ្គលសំខាន់របស់ពិភពលោកនោះឡើយ ប៉ុន្តែនោះដោយសារគេគឺជាបុគ្គលដែលមានការតាំង​ចិត្ត ព្យាយាម និងលះបង់ក្នុងការធ្វើការងារយ៉ាងខ្លាំង ទើបធ្វើឱ្យគេឈាន​ឡើង​ដល់ចំណុចនេះបាន។

ការក្លាយជាមេដឹកនាំប្រទេសក្នុងពេលដែលកំពុងប្រឈមមុខជាមួយនឹងអភិមហាសង្រ្គាមលោកលើកទី២ដូច្នេះ ក្នុងនាមជាអ្នកដឹកនាំ ថាតើគេមានវិធីដឹកនាំប្រទេសជាតិឱ្យឆ្លងផុតពីវិបត្តិបានដូចម្ដេចក្នុងសម័យដ៏លំបាកបែបនេះ? គឺគេពិតជាមានអាថ៌កំបាំងក្នុងការធ្វើការងារ ដើម្បីដឹកនាំប្រទេសជាតិឆ្លងកាត់វិបត្តិទៅឱ្យបាន។

ភាពអស្ចារ្យនិងជីវិតរបស់បុរសមួយរូបនេះ បានធ្វើឱ្យមនុស្សគ្រប់សម័យកាលព្រមព្រៀងគ្នាលើកតម្កើង កោតសរសើរពីសមត្ថភាពក្នុងផ្នែកដឹកនាំ និងនៅមានទេពកោសល្យជាច្រើនទៀតក្នុងខ្លួនរបស់គេ។ គេអាចស្វែងរកការសហការគ្នា ការសាមគ្គីគ្នាក្នុងថ្ងៃដែលស្ថានការណ៍របស់ប្រទេសកំពុងមានវិបត្តិ ជូនជនជាតិអង់គ្លេសឱ្យរួមគ្នាជាធ្លុងមួយបាន។

គេគឺជាមហាបុរសជនជាតិអង់គ្លេសដ៏អស្ចារ្យបំផុត ខណៈដែលនៅមានជីវិត… គេគឺជាអ្នកយុទ្ធសាស្រ្តដែលពោរពេញដោយទេពកោសល្យ… គេជាអ្នកដឹកនាំធ្វើសង្រ្គាមដ៏ក្លាហាន… គេគឺជាអ្នកនិយាយដ៏ល្អនៅចំពោះមុខសាធារណជន… គេជាវិចិត្រករដ៏មានថ្វីដៃ ជាអ្នកអាន និងជាអ្នកនិពន្ធដែលបានទទួលរង្វាន់ណូប៊ែលផ្នែកវណ្ណកម្មទៀតផង។

ប្រយោជន៍ដ៏សំខាន់នៃការសិក្សារឿងរ៉ាវរបស់មហាបុរសរូបនេះគឺ រឿងរ៉ាវនៃវិធីធ្វើការងារ និងរឿងរ៉ាវនៃការព្យាយាមដែលជាគំរូដល់បុគ្គលដែលចង់ទទួលបានជោគជ័យក្នុងការរស់នៅ។

ទំព័រ 185
ទំហំខ្នាត H= 20.5cm , W= 14.5cm