Eisenhower​ អេសេនហៅវឺរ៍

$6 $5.00

Publish date: 2021-12-17

Category: People & Biography

Publisher: រោងពុម្ពព្រៃស

Author Name: រស់ សុខលៀង

99 Books Available.

Description:

ទាំងមុននិងក្រោយសង្រ្គាមលោកលើកទី១ បើយើងតាមដានប្រវត្តិ​សាស្រ្តនឹងឃើញថា មានទាំងវីរបុរស តួឯក តួចិត្តអាក្រក់ និងតួរងដ៏សំខាន់នៅក្នុងវិបត្តិរបស់ពិភពលោកក្នុងសម័យនោះ រហូតដល់ឈ្មោះរបស់ពួកគេត្រូវបានចងចាំរហូតដល់បច្ចុប្បន្ន និងត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្រ្តនៃមនុស្សជាតិទៀតផង។

មានបុគ្គលសំខាន់ដែលទាក់ទងនឹងមហាសង្រ្គាមលើកនេះជាច្រើននាក់ នៅក្នុងថ្ងៃដែលពិភពលោកចែកចេញជា២ភាគី គឺ ភាគី Axis ដែលមានអាល្លឺម៉ង់ជាមេដឹកនាំ និងភាគីសម្ពន្ធមិត្តដែលមានអាមេរិកនិងអង់គ្លេសជាមេដឹកនាំសំខាន់។ ប៉ុន្តែសៀវភៅនេះមិនបាននិយាយពីស្ថានការណ៍របស់សង្រ្គាមលោកលើកទី២ជាសំខាន់ទេ គ្រាន់តែឱ្យមើលឃើញរូបភាពត្រួសៗប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសៀវភៅនេះចង់និយាយគឺរឿង​រ៉ាវរបស់បុគ្គលដែលជាវីរបុរសនៃសង្រ្គាមលោកលើកទី២។ ការដែលគេបានក្លាយជាវីរបុរសនោះ មិនមែនគេសម្លាប់សត្រូវបានច្រើនឬពូកែឈ្លានពាន រហូតអាចបង្រ្កាបសត្រូវបាននោះទេ ប៉ុន្តែការដែលគេក្លាយជាវីរបុរស ព្រោះគេគឺជាអ្នកបញ្ចប់សង្រ្គាមលោកលើកទី២ បញ្ឈប់សង្រ្គាមលោកដែលជាសង្រ្គាមបំផ្លាញពូជអម្បូរមនុស្សយ៉ាងកាចសាហាវ…។

ពិតមែនហើយ យើងកំពុងនាំលោកអ្នកទៅជួបជាមួយនឹងរឿងរ៉ាវរបស់វីរបុរសរូបនេះគឺ

Eisenhower … វីរបុរសដែលបញ្ចប់សង្រ្គាមលោកលើកទី២!

Eisenhower មានឈ្មោះពេញថា Dwight David Eisenhower គឺជាឧត្តមសេនីយ៍ផ្កាយប្រាំ មេបញ្ជាការកំពូលរបស់ភាគីសម្ពន្ធមិត្តនៅក្នុងមហាសង្រ្គាមលោកលើកទី២ និងជាប្រធានាធិបតីទី៣៤នៃសហរដ្ឋអាមេរិក។

បើសង្រ្គាមលោកកើតឡើងពីមេដឹកនាំដែលឆ្កួតនឹងអំណាច មានតណ្ហា មានទិដិ្ឋមានះខ្លាំង វាចាំបាច់ជាខ្លាំងដែលត្រូវបង្រ្កាបដោយមេដឹកនាំដែលមានទឹកចិត្តលះបង់ ក្លាហាន អត់ធ្មត់ ល្អិតល្អន់ និងឈ្លាសវៃ។

នៅសម័យរបស់មេដឹកនាំដែលស្រេកឃ្លានសង្រ្គាម Eisenhower គួរតែជាមន្រ្តីយោធាតែម្នាក់គត់នៅសម័យនោះដែលមិនស្រេកឃ្លានសង្រ្គាមនិងប្រើសង្រ្គាមមកសាងកេរ្តិ៍ឈ្មោះឱ្យខ្លួនឯងដូចមន្រ្តីយោធាដទៃ ប៉ុន្តែគេត្រូវចូលធ្វើសង្រ្គាមដោយសារភាពចាំបាច់ គេចូលមកដើម្បីបញ្ឈប់សង្រ្គាម បញ្ឈប់ការស្រេកឃ្លានអំណាច និងការឆ្កួតនឹងអំណាចរបស់អ៊ីត្លែរ៍ មេដឹកនាំអាល្លឺម៉ង់ក្នុងខណៈនោះ។

ការសិក្សារឿងរ៉ាវរបស់មហាបុរសរូបនេះធ្វើឱ្យយើងដឹងថា បើយើងចង់ក្លាយជាមនុស្សអស្ចារ្យ ត្រូវការមានកេរ្តិ៍ឈ្មោះ ត្រូវការធ្វើជាអ្នកដឹកនាំសន្តិភាព ការមានទឹកចិត្តចំពោះមនុស្ស ការមានចិត្តស្វែងរកសន្តិភាព ក៏អាចសាងភាពអស្ចារ្យដល់យើងបានដែរ។ ភាពអស្ចារ្យមិនចាំបាច់ត្រូវមកជាមួយអំពើហិង្សានិងការបំផ្លាញទេ ជាពិសេស ភាពអស្ចារ្យដែលមកព្រមគ្នាជាមួយសង្រ្គាម ព្រោះនោះគឺជាភាពអស្ចារ្យដែលស្ថិតនៅលើការបំផ្លាញរបស់មនុស្សជាតិ…។

ទំព័រ 213
ទំហំខ្នាត H= 20.5cm , W= 14.5cm