វះខួរក្បាលជ្វីហ្វ និង ចិន ដែលល្បីល្បាញខាងផ្នែកជំនួញ

$4.2 $3.50

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: រស់ សុខឡាង

99 Books Available.

Description:

អារម្ភកថាអ្នកនិពន្ធ

ជិត២ឆ្នាំក្រោយពេលចេញសៀវភៅ «ពិភពលោកស្ថិតក្នុងដៃអាមេរិកប៉ុន្តែសេដ្ឋកិច្ចស្ថិតក្នុងដៃជ្វីហ្វ» ហើយទទួលបានការឆ្លើយតបយ៉ាងល្អពីអ្នកអានទូទាំងប្រទេសជាប់លំដាប់សៀវភៅ Best Sellerយូរដល់ទៅជាងកន្លះឆ្នាំ។

ខ្ញុំបានពិចារណាថា តើអ្វីដែលជាមូលហេតុធ្វើឱ្យជ្វីហ្វពូកែធ្វើជំនួញបែបនេះ ទើបចង់សរសេរពីគំនិត ការអភិវឌ្ឍខ្លួនរបស់មនុស្សដែលមានខ្សែ​ស្រឡាយជ្វីហ្វថា អ្វីជាបច្ច័យ ហើយវិធីធ្វើនោះគេធ្វើយ៉ាងម៉េច ដោយលម្អិតទៅលើទស្សនៈឱ្យមើលឃើញជាគំនិត (Concept) និងជារឿងរ៉ាវ។

ប៉ុន្តែនៅពេលងាកមកមើលពីជ្រុងដែលទូលាយ ធ្វើឱ្យយើងគិតដល់ប្រទេសចិននិងជនជាតិចិន ព្រោះនៅក្នុងអាស៊ី ចិនជាប្រទេសដើមគេដែលពូកែផ្នែកជំនួញយ៉ាងខ្លាំង ទើបជាដើមចមនៃការសម្រេចចិត្តអង្គុយពិចារណាពីបទពិសោធដែលបានទៅក្រុងប៉េកាំង ប្រទេសចិននៅថ្ងៃដែលចង់យល់ដឹងទាក់ទងនឹងចិន ដើម្បីយកមកសរសេររួបរួមទុកក្នុងសៀវភៅមួយនេះ ដើម្បីឱ្យឃើញពីភាពខុសគ្នាលើទស្សនៈការគិតនិងការអភិវឌ្ឍរបស់ជនជាតិទាំងពីរនេះលើរឿងជំនួញ។

ដូច្នេះហើយទើប «វះខួរក្បាល ជ្វីហ្វ និង ចិន ដែលល្បីល្បាញខាងផ្នែកជំនួញ» ជាឈ្មោះរបស់សៀវភៅមួយក្បាលនេះ បានយកនូវរឿង​រ៉ាវជាច្រើនផ្នែកដែលអ្នកអាចមិនធ្លាប់ដឹងមកពីមុនមករួបរួមទុក​។ អ្វីដែលសំខាន់សក្ដិសមសម្រាប់មនុស្សដែលចង់អភិវឌ្ឍខ្លួនលើរឿងការធ្វើជំនួញ ជ្រុងខ្លះដែលយើងគិតមិនដល់…ក៏បានបង្ហាញក្នុងនេះ ដូចជា ហេតុអ្វីបានជាជ្វីហ្វចូលចិត្តស្វែងរកនវកម្មថ្មីៗ ហេតុអ្វីបានជាចិនចូលចិត្តធ្វើបន្ដនវកម្ម(ការបង្កើតវត្ថុថ្មីៗ)របស់ពិភព​លោកដែលមានស្រាប់។

រឿងណាដែលអានហើយសក្ដិសម… សាកយកទៅបំប្លែងប្រើជា​មួយនឹងខ្លួនឯងក្នុងការធ្វើជំនួញ ហើយនឹងដឹងថា… ពាក្យថាកម្រៃគឺជាលទ្ធផលនៃការប្រថុយរបស់ការវិនិយោគ ហើយវានៅមានអ្វីជាច្រើនទៀតដែលនៅពីក្រោយជាងអ្វីដែលយើងធ្លាប់គិត។

ទំព័រ 146
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រែសម្រួលដោយ រស់ សុខឡាង
សម្រួលអត្ថបទដោយ ឌុំ ដាវុយ