ជូលៀស ស៊ីសា Julius Caesar

$5.4 $4.50

Publish date: 2021-12-17

Category: People & Biography

Publisher: រោងពុម្ពព្រៃស

Author Name: រស់ សុខឡាង

99 Books Available.

Description:

Julius Caesar រដ្ឋបុរសក្នុងប្រវត្តិសាស្រ្ត ដែលស្ថាបនាខ្លួនឡើងមករហូតក្លាយខ្លួនជាអ្នកគ្រប់គ្រងក្រុងរ៉ូម។ រឿងរ៉ាវរបស់ Julius Caesar ឆ្លងកាត់ពេលវេលាមករាប់ពាន់ឆ្នាំ តែហេតុអ្វីមនុស្សក្នុងពេលបច្ចុប្បន្ននៅចងចាំរឿងរ៉ាវរបស់គេបាន រហូតធ្វើឱ្យឈ្មោះរបស់គេមិនធ្លាប់បាត់ពីទំព័រប្រវត្តិ​សាស្រ្តព្រមគ្នានឹងពេលវេលាឡើយ…។

Julius Caesar ជាទាហានដែលពូកែច្បាំងបំផុតក្នុងសម័យរបស់គេ។ គេជាអ្នកនយោបាយនិងជាអ្នកនិយាយលំដាប់ពិភពលោក។ គេនិយាយថាដើម្បីអាចគ្រប់គ្រងចិត្តមនុស្សបាន ត្រូវតែជាអ្នកនិយាយ ហើយត្រូវតែនិយាយបែបអ្នកនយោបាយ ព្រោះឃើញថា អ្នកនយោបាយដែលល្បីឈ្មោះគឺជាអ្នកនិយាយនេះឯង។ ចាប់តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន Julius Caesar គឺបែបនោះ។

ប៉ុន្ដែភាពជាអ្នកនិយាយតែម្យ៉ាងមិនអាចសម្រេចជោគជ័យរហូតក្លាយជាបុគ្គលរបស់ពិភពលោកបានទេ លុះត្រាតែត្រូវមានអង្គប្រកបដទៃ ហើយក៏ជាអង្គប្រកបសំខាន់ផងដែរ។ យើងមកយល់ដឹងពីប្រវត្តិរបស់ Julius Caesar វីរបុរសរ៉ូម៉ាំង និងកំពូលមនុស្សក្នុងប្រវត្តិ​សាស្រ្ត​ពីសៀវភៅមួយនេះ។

ក្នុងសៀវភៅមួយនេះ រឿងមួយដែលយើងប៉ះបានពីភាពជា Julius Caesar គឺគេមានគុណសម្បត្តិមួយដែលសំខាន់។ ក្រៅពីភាពជាអ្នកនយោបាយទាហាន អ្នកគ្រប់គ្រងទាហានហើយ គេជាមនុស្សដែលមានគោលដៅជីវិត មិនថាគេធ្វើអ្វី គេនឹងមិនភ្លេចគោលដៅជីវិតរបស់គេឡើយ ហើយគោលដៅរបស់គេគឺ ការធ្វើជាមនុស្សអស្ចារ្យ។

ទោះជាពេលចាប់ផ្ដើមជីវិតដំបូងរបស់គេ គេមិនចង់ធ្វើជាទាហាន តែចង់ធ្វើជាមេធាវីក៏ពិតមែន ប៉ុន្ដែជីវិតរបស់មនុស្សយើងម្នាក់ៗ ពិបាកបដិសេធនឹងជតាជីវិតរបស់ខ្លួនបានណាស់ ទីបំផុតគេក្លាយជាអ្នកចម្បាំងដ៏ល្បីឈ្មោះ រុករាននិងពង្រីកអាណាចក្រឥតឈប់ឈរ។ ការធ្វើសង្រ្គាមរបស់គេបានសាងនូវភាពល្បីរន្ទឺដល់ជីវិតរបស់គេ គេមានមនុស្សស្រឡាញ់ មានមិត្តភក្តិ និងមានសត្រូវដូចមនុស្សទូទៅ។ ជីវិតដែលត្រូវដំណើរទៅក្រោមកលយុទ្ធនយោបាយ អំណាច មហិច្ឆតា ក្ដីស្រឡាញ់ និន្ទាឈ្នានីស រួមទាំងការក្បត់ ល្មើសគុណ ទាំងនេះគឺជាវិថីជីវិតរបស់ Julius Caesar ជីវិតដែលលើសពីរឿងនិទាន។

ការធ្វើជាអ្នកចម្បាំង រមែងត្រូវមនុស្សគ្រប់យុគគ្រប់សម័យនិយាយដល់ពីភាពកាចសាហាវ ប៉ុន្ដែទោះបីជា Julius Caesarមានឈ្មោះថា អាក្រក់ កាចសាហាវ តែគេក៏ជាមេទ័ពដែលទាហាននាំគ្នាភក្ដីភាពយ៉ាងខ្លាំង រហូតស្ទើរតែអាចនិយាយបានថា មិនធ្លាប់មានទាហានក្នុងសម័យណាស្វាមីភក្តិចំពោះចៅហ្វាយរបស់ខ្លួនជាងទាហានរបស់ Caesar ឡើយ កន្លែងណាមានគ្រោះថ្នាក់ Caesar នឹងជាមនុស្សដំបូងដែលសម្រុកចូលទៅមុនគេ។

បើក្នុងការធ្វើដំណើរ កងទ័ពចាំបាច់ត្រូវឆ្លងទន្លេមួយខ្សែដ៏គួរឱ្យខ្លាចបំផុត Julius Caesar នឹងជាមនុស្សដំបូងដែលចុះហែលទឹកនាំទាហានទាំង​ឡាយចុះទៅ…។ បើខាងមុខជាភ្នក់ភ្លើង Julius Caesar នឹងជាមនុស្សដំបូងដែលឆ្លងកាត់ភ្នក់ភ្លើងនោះ តើនេះឬដែលជាផ្នែកមួយដែលធ្វើឱ្យ Julius Caesar ខុសពីមនុស្សទូទៅ រហូតអាចនៅក្នុងទំព័រប្រវត្តិសាស្រ្តបានយ៉ាងយូរសែនយូរ។ រឿងរ៉ាវរបស់គេគួរឱ្យចាប់អារម្មណ៍ គួរ​ឱ្យចង់សិក្សាយល់ដឹង។ រឿងរ៉ាវរបស់គេនៅក្នុងសៀវភៅមួយនេះហើយ…

ទំព័រ 186
ទំហំខ្នាត H= 20.5cm , W= 14.5cm