វិធីបង្រៀនកូនឱ្យមានសតិប្រាជ្ញាអច្ឆរិយៈនិងរៀនពូកែ

$2.256 $1.88

Publish date: 2021-12-17

Category: Education & Exam preparation

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:


ក្តីប្រាថ្នាដ៏ខ្ពង់ខ្ពស់បំផុតរបស់ឪពុកម្តាយទាំងឡាយសុទ្ធតែសង្ឃឹមថានឹងឃើញកូនរបស់ខ្លួនសម្រេចជោគជ័យខ្ពស់បំផុតស្ទើរតែគ្រប់រឿងទាំងអស់។ ប៉ុន្តែតើមានឪពុកម្តាយប៉ុន្មាននាក់ទៅដែលសមតាមក្តីប្រាថ្នា? ​ក្មេងទាំងអស់មិនមែនមានសមត្ថភាពដូចគ្នាទាំងអស់នោះទេ ក្មេងម្នាក់ពូកែរឿងមួយ​ ចំណែកក្មេងម្នាក់ទៀតពូកែរឿងមួយទៀត តើឪពុកម្តាយត្រូវធ្វើយ៉ាងដូចម្តេចទៅ?

ជាការពិតហើយ ទេពកោសល្យរបស់កូនឪពុកម្តាយមិនអាចកំណត់ បានទេ ប៉ុន្តែបើជាការព្យាយាមរបស់កូនវិញ ឪពុកម្តាយមានចំណែកសំខាន់ក្នុងការអភិវឌ្ឍ​ គ្រាន់តែងាកមកមើលកូនរបស់ខ្លួនថា​ តើកូនចូលចិត្តអ្វី? ជំនាញអ្វី? មានសមត្ថភាពយ៉ាងដូចម្តេច?​ ហើយទំនុកបម្រុងគាំទ្រយ៉ាងពេញទំហឹង សតិប្រាជ្ញាអច្ឆរិយៈនិងភាពពូកែនឹងផុសឡើងជាស្វ័យប្រវត្តិ។​

សម្រាប់ការអភិវឌ្ឍកូនឱ្យត្រៀមស្រេចបាច់ទាំងកាយនិងសតិប្រាជ្ញា​ វិញនោះ​ ឪពុកម្តាយជាច្រើនគិតថាគួរធ្វើចាប់តាំងពីពេលកូនកើតមកមើល​ពិភពលោកនេះ តែតាមពិតទៅយើងអាចធ្វើបានតាំងពីមុននោះទៅទៀតគឺអាចធ្វើបានតាំងពីម្តាយចាប់ផ្តើមមានទង្ងន់ ដោយការមើលថែទារកក្នុងផ្ទៃឱ្យបានសមរម្យបំផុតទាំងរឿងក្តីស្រឡាញ់ ភាពកក់ក្តៅ អាហារូបត្ថម្ភ និងដទៃៗទៀតជាច្រើន។​

សៀវភៅមួយនេះនិយាយដល់រឿងរ៉ាវនៃការសាងក្មេងឱ្យ​ក្លាយជាក្មេងដែលមានទាំងភាពពូកែនិងអំពើល្អនៅក្នុងខ្លួន ដោយមិនមែនយកចិត្តទុកដាក់ចំពោះតែរឿងសតិប្រាជ្ញានិងភាពពូកែប៉ុណ្ណោះទេ ប៉ុន្តែរឿងដែលនៅជុំវិញខ្លួនក្មេងក៏សំខាន់មិនចាញ់គ្នាដែរ ព្រោះរឿងទាំងនោះសុទ្ធតែមានភាពសំខាន់ជាខ្លាំងក្នុងការអភិវឌ្ឍក្មេងឱ្យឈានទៅកាន់ភាពអច្ឆរិយៈ​ទាំងផ្នែកចំណេះដឹងនិងការចូលសង្គម។

ទំព័រ 118
ទំហំខ្នាត H= 20.5cm , W= 14.5cm