Happy Money មានលុយដោយមានក្ដីសុខ

$7.8 $6.50

Publish date: 2021-12-17

Category: Adventure

Publisher: រោងពុម្ពព្រៃស

Author Name: ទឹម សុផល

99 Books Available.

Description:

តើលុយរបស់អ្នកកំពុងញញឹមមែនទេ?

ជាច្រើនឆ្នាំមកនេះ ខ្ញុំមានបទពិសោធដ៏ចម្លែកមួយដែលបានក្លាយជាការជំរុញចិត្តសម្រាប់គំនិតនិងចំណងជើងសៀវភៅនេះ។ មិត្តស្ត្រីម្នាក់ដែលខ្ញុំទើបតែបានជួបនៅក្នុងពិធីជប់លៀងមួយបានសួរថា​ តើនាងអាចសុំមើលកាបូបលុយរបស់ខ្ញុំបានដែរឬទេ?

សំណួរនេះបានធ្វើឱ្យភ្ញាក់ផ្អើលបំផុត វាពិតជាចម្លែកបំផុតនៅក្នុងវប្បធម៌ជប៉ុនសម្រាប់ការសុំមើលកាបូបលុយរបស់នរណាម្នាក់។​ ហើយដោយសារតែនៅទីនោះមានមនុស្សច្រើននៅក្នុងបន្ទប់ ខ្ញុំមិនខ្លាចថា នាងនឹងយករត់ទៅជាមួយអត្តសញ្ញាណបណ្ណឬលុយរបស់ខ្ញុំទេ។ ដូច្នេះដោយរាងស្ទាក់ស្ទើរបន្តិច ខ្ញុំក៏បានហុចកាបូបស្បែករបស់ខ្ញុំឱ្យទៅនាង។

ហើយខ្ញុំបានភ្ញាក់ផ្អើលម្តងទៀតនៅពេលនាងបានឆែកមើលលុយនិងចាប់ផ្ដើមដកយកគ្រប់វិក្កយបត្រធំៗចេញមក។

«នេះគឺជាការល្អ។ នេះគឺជាការប្រសើរ។ នេះជារឿងមួយប្រសើរណាស់» នាងបាននិយាយតិចៗជាមួយខ្លួនឯងនៅពេលនាងវាយតម្លៃពីវិក្កយបត្រនីមួយៗ។

ខ្ញុំបានគិតនៅក្នុងចិត្តថានាងកំពុងស្វែងរកអ្វីមួយជាពិសេស វាអាចជាសញ្ញាឬគ្រឿងសម្គាល់ជាពិសេសអ្វីមួយនៅលើវិក្កយបត្រ?

ប៉ុន្តែភ្លាមនោះខ្ញុំបានដឹងថា នាងមិនបានស្វែងរកអ្វីមួយដូចនេះទេ។ បន្ទាប់មក នាងបានធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលម្តងទៀត ហើយចាប់ផ្តើមបែងចែកវិក្កយបត្រនៅក្នុងវិធីមួយដែលខ្ញុំមិនធ្លាប់បានឃើញពីមុន។

«ការងារល្អ! គ្រប់លុយរបស់អ្នកមើលទៅល្អណាស់!» នាងបាននិយាយនៅពេលនាងបានរៀបចំដាក់លុយទាំងអស់ចូលទៅក្នុងកាបូបវិញហើយបានហុចវាមកឱ្យខ្ញុំ»។

ខ្ញុំមានអារម្មណ៍ធូរទ្រូងបន្តិច ប៉ុន្តែខ្ញុំនៅតែមិនទាន់យល់ច្បាស់ពីអ្វីដែលនាងបានសុំមើលកាបូបលុយនោះទេ។

«អ្ហូ! ខ្ញុំកំពុងពិនិត្យមើលដើម្បីឃើញថា លុយរបស់អ្នកកំពុងសើចឬយំ»។

នាងបានបន្តពន្យល់ថា លុយអាចសើចឬយំអាស្រ័យលើការផ្ដល់ឱ្យឬទទួលបានយ៉ាងម៉េច។ ប្រសិនបើអ្នកទទួលបានលុយពោរពេញដោយការឈឺចាប់ កំហឹង ឬទុក្ខ លុយកំពុងយំ។ ផ្ទុយទៅវិញ​​ ប្រសិនបើអ្នកទទួលបានលុយពោរពេញដោយក្តីស្រឡាញ់ ការដឹងគុណ​ ឬសុភមង្គល លុយកំពុងញញឹម…កំពុងសើច…ព្រោះនឹងពោរពេញទៅដោយថាមពលវិជ្ជមានពីអ្នកផ្ដល់ឱ្យ។

តើលុយមានសមត្ថភាពក្នុងការសើចឬយំដែរឬទេ?

តើលុយបានផ្លាស់ប្តូរនៅពេលវាត្រូវបានផ្ដល់ឱ្យជាមួយថាមពលឬអារម្មណ៍អ្វីមួយដែរឬទេ?

តើជាអ្វី?

ទោះបីជាខ្ញុំមានហិរញ្ញវត្ថុសម្បូរហូរហៀររួចហើយ និងបានយល់ដឹងច្រើនពីលុយហើយក៏ដោយ ខ្ញុំបានចម្លែកចិត្តជាមួយគំនិតនេះ។ ដូចអ្នកដឹងហើយថា ខ្ញុំរមែងមានសំណាងល្អជាមួយលុយជានិច្ច។ ​នៅអាយុ២០ឆ្នាំ ខ្ញុំបានជ្រើសរើសមានក្តីសុខ និងក្លាយជាអ្នកមាននៅអាយុ៣០ឆ្នាំ។ដូច្នេះខ្ញុំបានចាប់ផ្ដើមការប្រឹក្សានិងធ្វើធុរកិច្ចផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយនៅកំលុងអាយុ២០ឆ្នាំរបស់ខ្ញុំ ខ្ញុំបានជួយមនុស្សជាច្រើនជាមួយហិរញ្ញវត្ថុនិងតម្រូវការធុរកិច្ចរបស់ពួកគេ។

នៅលើដំណើរការខ្ញុំបានធ្វើគ្រប់យ៉ាងបានយ៉ាងត្រឹមត្រូវ…ហើយល្អគ្រប់គ្រាន់ពេលនៅអាយុ២៩ឆ្នាំនៅពេលដែលប្រពន្ធរបស់ខ្ញុំនិងខ្ញុំបានបង្កើតបានកូនស្រីមួយចូលមកក្នុងជីវិតរបស់យើង ខ្ញុំមានសេរីភាពក្នុងការសម្រេចចិត្តដើម្បីនៅផ្ទះនិងចិញ្ចឹមបីបាច់នាង។ នោះគឺជាថ្ងៃដ៏រីករាយបំផុតនៅក្នុងជីវិតរបស់ខ្ញុំ…ហើយវាជាការសម្រេចចិត្តដ៏ល្អបំផុតដែលខ្ញុំធ្លាប់ធ្វើ។វាមិនត្រឹមតែដោយសារខ្ញុំអាចចំណាយពេលច្រើនជាមួយកូនស្រីរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែវាគឺនៅជាមួយនាងនោះឯង ដែលធ្វើឱ្យខ្ញុំបានរកឃើញអាជីពរបស់ខ្ញុំគឺ៖ ជួយឱ្យអ្នកដទៃរាប់លាននាក់រស់នៅមានសេចក្តីសុខ ភាពមានបាន និងមានសុខសន្តិភាព។

វាបានកើតឡើងនៅពេលដែលខ្ញុំបានដើរលេងសួនជាមួយនឹងកូនស្រីរបស់ខ្ញុំនៅថ្ងៃដ៏ល្អបំផុត។​ យើងបានដើរលេងយ៉ាងរីករាយបំផុត។ស្រាប់តែខ្ញុំបានឃើញម្ដាយនិងកូនស្រីរបស់នាង ដែលមានអាយុប្រហែលគ្នានឹងកូនស្រីរបស់ខ្ញុំ…កំពុងតែឈ្លោះគ្នា។ ម្ដាយមានភាពតានតឹងនិងកំពុងប្រញាប់បំផុត។ នាងបានស្រែកគំហកថា «ម៉ាក់ទៅធ្វើការ! ដូច្នេះតោះទៅផ្ទះ»។ ប៉ុន្តែកូនតូចបានបន្តនិយាយទៅកាន់ម្ដាយរបស់នាងថា «យើងទើបតែមកទីនេះ។ ខ្ញុំចង់លេងនៅទីនេះទៀត! ន៏ម៉ាក់ន៏!»។

បន្ទាប់ពីប្រយុទ្ធគ្នាពីរបីនាទី កូនស្រីបានអូសដៃម្ដាយរបស់នាងទៅផ្ទះវិញទាំងទើសទាល់។ ខ្ញុំមានអារម្មណ៍តក់ស្លុតចំពោះក្មេងស្រីនិងម្តាយរបស់នាង។ ខ្ញុំដឹងថាប្រសិនបើម្ដាយនោះមានជម្រើស នាងនឹងចង់បន្តនៅលេងសួនទៀតហើយ ដោយសារវាជាថ្ងៃដ៏រីករាយនិងស្រស់បំព្រងបំផុត។ តើបច្ច័យអ្វីដែលឪពុកម្តាយនឹងមិនចង់ដើរលេងនៅក្រៅជាមួយកូនរបស់ពួកគេ? នៅពេលនោះ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំត្រូវធ្វើអ្វីមួយ។ ខ្ញុំចង់ជួយមិនត្រឹមតែម្ដាយម្នាក់នេះទេ ប៉ុន្តែគ្រប់ឪពុកម្ដាយនិងមនុស្សដែលកំពុងតែមានបញ្ហាផ្នែកហិរញ្ញវត្ថុ។ ខ្ញុំចង់កម្ចាត់ក្តីទុក្ខ ភាពតានតឹង និងការខកចិត្តរបស់នាង។ ដូច្នេះនៅល្ងាចនោះបន្ទាប់ពីកូនស្រីរបស់ខ្ញុំដើរលេងឆ្អែត ខ្ញុំបានសម្រេចចិត្តសរសេរអត្ថបទខ្លីមួយដែលនឹងផ្ដល់មេរៀន ដែលខ្ញុំទទួលបានជាច្រើនឆ្នាំពីការបង្កើតលុយនិងក្លាយជាអ្នកមាន។

នៅពេលខ្ញុំចាប់ផ្ដើមដំបូង ខ្ញុំបានគិតថា ខ្ញុំនឹងសរសេរត្រឹមតែ៥ទំព័រប៉ុណ្ណោះ។​ តែនៅពេលខ្ញុំបានបញ្ចប់សម្រាប់ថ្ងៃនោះ ខ្ញុំបានភ្ញាក់ផ្អើលដែលឃើញថា ខ្ញុំបានសរសេរ២៦ទំព័រ។​ ខ្ញុំបានរំភើបជាខ្លាំងដែលខ្ញុំបាន    ព្រីនអត្ថបទនោះ កឹបវាជាឯកសារ ហើយចាប់ផ្ដើមចែកវាឥតគិតថ្លៃទៅឱ្យមិត្តភក្តិ។ ខ្ញុំបានភ្ញាក់ផ្អើលដែលពួកគេបានពេញចិត្តវា។ ភ្លាមៗនោះមនុស្សចម្លែកៗចាប់ផ្ដើមទូរសព្ទមកខ្ញុំ ហើយនិយាយថា ពួកគេបានឮពីវានិងចង់ចម្លងសម្រាប់ផ្ទាល់ខ្លួនរបស់ពួកគេ។ ដូច្នេះរៀងរាល់ថ្ងៃរយៈពេលជាច្រើនថ្ងៃដែលខ្ញុំបានព្រីនអត្ថបទនោះនិងបានកឹបវាបញ្ចូលគ្នា ហើយផ្ញើទៅឱ្យនរណាដែលចង់បានវា។ ប៉ុន្តែខ្ញុំបាននឿយហត់នៃការកឹបអត្ថបទនេះចូលគ្នារៀងរាល់ថ្ងៃ។ បន្ទាប់ពីរអ៊ូរទាំទៅកាន់មិត្តភក្តិពីដំណើរការ ពួកគាត់បានណែនាំអ្នកបោះពុម្ពនៅក្នុងស្រុកមកឱ្យខ្ញុំ។ អ្នកលក់នៅលើខ្សែទូរសព្ទបានប្រាប់ខ្ញុំដើម្បីបញ្ជាទិញ៣,០០០ច្បាប់ ដើម្បីកាត់បន្ថយលើការចំណាយ។ហើយខ្ញុំបាននិយាយយល់ព្រមភ្លាមៗដោយមិនបានគិត!

ភ្លាមនោះ រថយន្តដឹកទំនិញពីរបានចូលមកផ្ទះរបស់ខ្ញុំដើម្បីទម្លាក់អ្វីដែលហាក់ដូចជាឃ្លាំងទំនិញពេញៗប្រអប់។ អ្នកអាចស្រមៃដល់មុខប្រពន្ធរបស់ខ្ញុំ នៅពេលនាងបានឃើញកូនសៀវភៅនោះទៅមើល៍ ដែលវានៅពេញបន្ទប់នៅក្នុងផ្ទះរបស់យើង។ នាងគឺជាមនុស្សល្អបំផុត។ នាងបានអនុគ្រោះឱ្យខ្ញុំ។ នាងបានរៀបចំទុកវាទៅម្ខាងនៅពេលនោះ៖ ខ្ញុំមានពេលមួយខែដើម្បីយកប្រអប់នោះចេញឱ្យអស់។

ដូច្នេះតើអ្វីទៅដែលខ្ញុំធ្វើ? ខ្ញុំចាប់ផ្ដើមចែកកូនសៀវភៅនេះទៅឱ្យមនុស្សគ្រប់គ្នាដែលខ្ញុំបានស្គាល់…និងមនុស្សដែលខ្ញុំមិនស្គាល់។ ប៉ុន្តែនៅពេលពួកគេទទួលបានគ្រប់គ្នា ខ្ញុំបន្តទទួលបានសំណើនិងការបញ្ជាទិញ។

ដំបូង ខ្ញុំមិនដឹងថា មនុស្សកំពុងស្នើសុំវាដោយសារអត្ថបទល្អឬដោយសារវាចែកឥតគិតថ្លៃទេ។ តែយ៉ាងណាក្ដី ខ្ញុំបានដឹងថា ខ្ញុំចូលនៅក្នុងអ្វីមួយ ហើយនៅពេលខ្ញុំចែកឥតគិតថ្លៃរហូតដល់១០០,០០០ច្បាប់ ខ្ញុំបានដឹងយ៉ាងច្បាស់ពីវា។ នៅពេលនោះ រោងពុម្ពបានទូរសព្ទមកខ្ញុំ ហើយសួរខ្ញុំថាតើខ្ញុំចាប់អារម្មណ៍ទៅលើការសរសេរជាសៀវភៅដែរឬទេ?

ការឆ្លើយតបដំបូងរបស់ខ្ញុំ៖ «គ្មានផ្លូវទេ! ខ្ញុំមិនមែនជាអ្នកនិពន្ធទេ!» ប៉ុន្តែអ្នកបោះពុម្ពនៅតែទទូចសុំ៖ «អ្នកមានគ្រប់ពេលវេលានៅក្នុងពិភពលោក។ តើហេតុអ្វីអ្នកមិនព្យាយាមសាកល្បងវា?» ខ្ញុំមិនអាចប្រកែកជាមួយនឹងបំណងរបស់គាត់ទេ។ កូនស្រីរបស់ខ្ញុំបានចូលរៀននៅសាលាមត្តេយ្យ ហើយបន្ទាប់មកតើអ្វីដែលខ្ញុំនឹងធ្វើជាមួយគ្រប់ពេលវេលារបស់ខ្ញុំ?

ខ្ញុំគិតថា ខ្ញុំអាចសរសេរបាន។ ហើយនេះគឺជាអ្វីពិតប្រាកដដែលខ្ញុំបានធ្វើ។

ដោយសារថ្ងៃដ៏ល្អបំផុតនៅសួនកុមារនោះ ខ្ញុំបានសរសេរនិងបានបោះពុម្ពសៀវភៅជាង៥០ក្បាលនិងបានលក់ដាច់ជិត៨លានក្បាលនៅប្រទេសជប៉ុន។ មិនអាក្រក់ទេសម្រាប់ឪពុកដែលបានចូលនិវត្តន៍ដោយសារគំនិតនៅសួនកុមារជាមួយកូនស្រីរបស់គាត់។

ខ្ញុំបានដឹងថា​ វាជារឿងអស្ចារ្យណាស់ អស្ចារ្យត្រង់ថា ខ្ញុំអាចជួយឱ្យអ្នកដទៃរកឃើញខ្លួនគេនិងក្លាយជាអ្នកមាននិងមានសេរីភាពក្នុងជីវិត។

លើកនេះខ្ញុំចាប់ផ្ដើមគិតពីលុយដូចជាថាមពល។

លុយដូចជាថាមពល

ការកាន់កាបូបលុយដែលមិត្តស្រ្តីរបស់ខ្ញុំទើបបានហុចឱ្យខ្ញុំ ខ្ញុំបានគិតថា៖ ធូរទ្រូងបន្តិច។

គ្រប់លុយដែលខ្ញុំរកបានយ៉ាងច្រើនរយៈពេលច្រើនឆ្នាំនិងទទួលបានពីមនុស្សដែលរីករាយ…ដឹងគុណ និងពេញចិត្ត។ ខ្ញុំបានគិតភ្លាមថា ខ្ញុំរកលុយបានដោយវិធីណា។

បាទ, ខ្ញុំទទួលបានគ្រប់លុយទាំងអស់របស់ខ្ញុំតាមរយៈសេវាកម្ម។ ខ្ញុំបានជួយអ្នកដទៃទទួលបានជោគជ័យ ភាពមានបាន និងមានអំណាច។ ខ្ញុំបានជួយអ្នកដទៃទទួលបានសន្តិភាព ភាពរីករាយ និងការដឹងគុណ។ ខ្ញុំតែងគិតថា មនុស្សដែលបានចំណាយលុយឱ្យខ្ញុំមានអារម្មណ៍យ៉ាងម៉េច នៅពេលពួកគេអានសៀវភៅរបស់ខ្ញុំ ចូលរៀនសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលរបស់ខ្ញុំ(នៅពេញពិភពលោកខ្ញុំបានផ្ដល់សិក្ខាសាលាទៅកាន់មនុស្សជាច្រើននៅក្នុងពេលតែមួយ)។ បន្ទាប់មក ខ្ញុំបានគិតពីសៀវភៅរបស់ខ្ញុំនិងមនុស្សបានផ្លាស់ប្តូរជីវិតរបស់ពួកគេច្រើនប៉ុនណាដោយសារវា។ ពួកគេបានផ្លាស់ប្តូរការងារ បានរៀបអាពាហ៍ពិពាហ៍ មានកូន និងមានអារម្មណ៍ដ៏មានក្តីសុខ និងមានទំនាក់ទំនងដ៏ល្អ។ ខ្ញុំបានឮពីមនុស្សជាច្រើនដែលចាប់ផ្ដើមធុរកិច្ចផ្ទាល់ខ្លួនរបស់ពួកគេ។ អ្នកខ្លះបានធ្វើឱ្យធុរកិច្ចរបស់ពួកគេរីកចម្រើនពីដៃទទេទៅជាក្រុមហ៊ុនដ៏ឈានមុខគេ។ ខ្ញុំក៏បានឮពីអ្នកខ្លះទៀតដែលមិនបានក្លាយជាអ្នកមានពិតប្រាកដទេ ប៉ុន្តែជាអ្នកដែលមានញាណជាអ្នកមាន…និងមានសេចក្តីសុខ ទោះជារបាយការណ៍ធនាគាររបស់ពួកគេយ៉ាងណាក៏ដោយ។

មនុស្សគ្រប់គ្នាដែលបានប្រគល់លុយរបស់ពួកគេឱ្យខ្ញុំបានបំពេញវាជាមួយអារម្មណ៍នៃការដឹងគុណនិងសេចក្ដីសុខ…ដូច្នេះមានថាមពលរីករាយកាន់តែច្រើន។ គ្រប់លុយដែលនៅក្នុងកាបូបលុយរបស់ខ្ញុំគឺជាលុយសើចមិនមែនជាលុយយំទេ។ ពិតណាស់! តាមពិតលុយគឺជាថាមពល! បន្ទាប់មក ខ្ញុំចាប់ផ្ដើមគិតពីអារម្មណ៍និងថាមពលផ្ទាល់ខ្លួនរបស់ខ្ញុំដែលខ្ញុំផ្ទេរទៅឱ្យអ្នកដទៃនៅពេលខ្ញុំប្រើលុយទាំងនោះ។

ខ្ញុំដឹងថា មានអារម្មណ៍ជាច្រើនដែលបានជាប់ជំពាក់ជាមួយលុយរបស់យើង! ដូច្នេះយើងភាគច្រើនពោរពេញទៅដោយថាមពលនេះហើយវាជះឥទ្ធិពលមិនត្រឹមតែខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែអ្នកដទៃផងដែរ។ យើងចូលចិត្តគិតថាលុយគ្រាន់តែជាតួលេខឬក្រដាស ប៉ុន្តែវាលើសពីនេះ។ លុយនាំមកនូវអារម្មណ៍យ៉ាងច្រើន…ច្រើនជាងដែលយើងធ្លាប់ដឹង។ សូម្បីតែនៅពេលយើងដឹងពីវាក៏ដោយ…ដូចជានៅពេលយើងមានអារម្មណ៍តានតឹងពីគំនរវិក្កយបត្រ ប្រាក់ខែដ៏តិចតួចរបស់យើង ឬមិនអាចសន្សំសម្រាប់អនាគតបាន…យើងរមែងគិតថា យើងគ្មានអំណាច។ យើងមានអារម្មណ៍ថា គ្មានសង្ឃឹមនិងចុះញ៉ម។ យើងធ្លាប់មានអារម្មណ៍អាក់អន់ចិត្តនិងច្រណែនអ្នកដទៃដែលមានជាងយើង។ យើងអាចបោះបង់ការព្យាយាមដើម្បីរកលុយឬបោះបង់ការទទួលបានលុយកាន់តែច្រើន។ ហើយយើងនិយាយអ្វីៗដូចជា៖ «នោះគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ យើងមិនអាចធ្វើអ្វីចំពោះវាបានទេ!» ដូច្នេះបានជាយើងភាគច្រើនគិតពីលុយដូចជាសត្រូវ សត្រូវដ៏អាក្រក់នេះកំពុងព្យាយាមរារាំងយើងពីការរស់នៅក្នុងជីវិតដែលយើងចង់ឬធ្វើអ្វីៗដែលយើងស្រឡាញ់។ ដូច្នេះហើយបានជាយើងមានចំនួនតិចតួចប៉ុណ្ណោះដែលមើលឃើញសក្ដានុពលដែលលុយត្រូវផ្ដល់ឱ្យយើងនូវក្តីសុខការដឹងគុណ និងសុភមង្គល។

បន្ទាប់ពីមិត្តស្ត្រីរបស់ខ្ញុំ Mysterious Wallet Woman បានប្រគល់លុយរបស់ខ្ញុំឱ្យខ្ញុំវិញ ខ្ញុំបានប្រយ័ត្ននិងភ័យខ្លាចពីលុយដោយបានទុកយ៉ាងមានសុវត្ថិភាពបំផុតនៅក្នុងហោប៉ៅរបស់ខ្ញុំ។ ហើយវាបានធ្វើឱ្យខ្ញុំគិតថា៖ មានលុយយ៉ាងច្រើននៅក្នុងពិភពលោក។ មានលុយជាច្រើនឥឡូវនេះកំពុងពង្រីកសេចក្ដីសុខនិងក្ដីស្រឡាញ់។ ប៉ុន្តែភាគច្រើនក៏កំពុងតែពង្រីកក្ដីទុក្ខនិងការភ័យខ្លាចផងដែរ។

ខ្ញុំងឿងឆ្ងល់ពីអ្វីដែលខ្ញុំអាចធ្វើដើម្បីជួយដល់ពិភពលោកជាមួយក្តីស្រឡាញ់ ការដឹងគុណ ក្ដីសុខ ភាពមានបាន និងសុខសន្តិភាពបំផុត…ខ្ញុំងឿងឆ្ងល់ថា តើខ្ញុំអាចផ្សព្វផ្សាយសៀវភៅ Happy Money ឱ្យបានកាន់តែទូលំទូលាយបំផុតយ៉ាងដូចម្តេច។

ភ្លាមនោះគំនិតមួយបានកើតឡើងចំពោះខ្ញុំ ទោះបីជាវាបានកើតឡើងច្រើនឆ្នាំមកហើយនៅក្នុងសួនកុមារជាមួយកូនស្រីរបស់ខ្ញុំក៏ដោយ…គឺខ្ញុំនឹងសរសេរសៀវភៅ ខ្ញុំនឹងចែករំលែកគំនិតនេះជាមួយអ្នកដទៃ…​ទៅដល់មនុស្សច្រើនបំផុតតាមដែលខ្ញុំអាចធ្វើទៅបាន។ ហើយសៀវភៅ​Happy Money នេះមានសារៈសំខាន់នៃអ្វីដែលខ្ញុំបានបង្រៀននិងបានរៀនពីអ្នកដទៃយ៉ាងច្រើន។ ខ្ញុំនឹងព្យាយាមជួយអ្នកឆ្លើយនឹងសំណួរដែលមនុស្សជាច្រើនបានសុំឱ្យខ្ញុំឆ្លើយជាច្រើនឆ្នាំមកហើយ៖

តើខ្ញុំអាចដោះស្រាយបញ្ហាលុយយ៉ាងដូចម្តេច?
តើខ្ញុំអាចមានលុយបានច្រើនដោយគ្មានការលះបង់ដ៏ធំធេងដែរឬទេ?
តើខ្ញុំអាចមានសន្តិភាពខណៈដែលខ្ញុំនៅរស់ដែរឬទេ?
តើអ្វីដែលខ្ញុំអាចធ្វើដើម្បីបង្កើតជីវិតដ៏មានក្តីសុខ មានភាពរីករាយ ភាពមានបាន និងមានគោលដៅ?
គ្រប់សំណួរទាំងនេះនឹងឆ្លើយនៅក្នុងសៀវភៅនេះ។ នៅពេលសៀវភៅរបស់ខ្ញុំផ្សេងទៀតបានផ្លាស់ប្តូរជីវិតរបស់មនុស្សរាប់លាននាក់សៀវភៅនេះក៏នឹងផ្លាស់ប្តូរអ្នកដូចគ្នាដែរ។

ក្ដីសង្ឃឹមដ៏ធំបំផុតរបស់ខ្ញុំគឺថា សៀវភៅនេះនឹងជួយឱ្យអ្នកមើលឃើញជីវិតរបស់អ្នកនៅក្នុងផ្លូវខុសមុនទាំងស្រុងនិងផ្លាស់ប្តូរសម្ពន្ធភាពរបស់អ្នកជាមួយលុយ។ គំនិតដែលខ្ញុំរមែងទទួលបានពីអ្នកអានរបស់ខ្ញុំគឺ៖  «អស្ចារ្យ! នេះគឺជាគំនិតថ្មី។ ខ្ញុំមិនដែលគិតពីលុយតាមវិធីនេះទេ»។

ខ្ញុំសង្ឃឹមថា អ្នកមានអារម្មណ៍ដូចគ្នា។ ខ្ញុំសង្ឃឹមថា វានឹងចាប់ផ្ដើមនៃជីវិតលុយដ៏រីករាយរបស់អ្នក។

ខ្ញុំធានាថា វានឹងមានភាពរំភើបរីករាយ

ទំព័រ 236
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រែសម្រួល ទឹម សុផល
សម្រួលអត្ថបទ ស៊ូ សម្រេច