Unlock It ដោះសោទៅ…

$7.8 $6.50

Publish date: 2021-12-17

Category: Adventure

Publisher: រោងពុម្ពព្រៃស

Author Name: យ៉ែម វណ្ណា

99 Books Available.

Description:

ខ្ញុំមិនដឹងថា ហេតុអ្វីបានជាអ្នកអានសៀវភៅនេះទេ។

ប្រហែលជាដោយសារអ្នកកំពុងរង់ចាំនៅព្រលានយន្តហោះ ឬក៏ដោយសារក្របសៀវភៅបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នក។ អ្នកអាចកំពុងក្រឡាប់សៀវភៅនេះចុះឡើង…កំពុងគិតថា…អ្នកគួរតែជ្រើសរើសវាឬអត់ ឬមិត្តភក្តិរបស់អ្នកបានផ្តល់សៀវភៅនេះឱ្យអ្នក…ប្រហែលជាអ្នកជាហ្វេនម្នាក់របស់ខ្ញុំនៅលើបណ្តាញសង្គម ហើយដឹងថាខ្ញុំជានរណា…។

មិនដឹងទេ! ខ្ញុំមិនដឹងថា ហេតុអ្វីអ្នកអានសៀវភៅនេះទេ។ រឿងមួយដែលខ្ញុំដឹងគឺថា បើអ្នកកំពុងអានសៀវភៅនេះ…អ្នកចង់បានច្រើន។

អ្នកឃើញហើយថា មនុស្សភាគច្រើនមិនចាប់អារម្មណ៍លើការធ្វើឱ្យជីវិតរ​បស់ពួកគេប្រសើរឡើងនៅក្នុងរូបភាពណាមួយទេ។ ជាញឹកញាប់បំផុត​ ពួកគេមានអារម្មណ៍ថាពិបាក ហាក់បីដូចជាពួកគេមិនមានអំណាចដើម្បីផ្លាស់ប្តូរនិងរស់នៅក្នុងជីវិតដ៏ប្រសើរឡើយ។

ប៉ុន្តែអ្នកខុសពីនេះ!

អ្នកជឿលើអ្វីគ្រប់យ៉ាង… អ្នកជឿថា អ្នកមានក្តីប្រាថ្នាចង់ផ្លាស់ប្តូរ មានសមត្ថភាពដើម្បីជោគជ័យ ហើយអ្នកអាចធ្វើឱ្យខ្លួនឯងប្រសើរឡើងបានយ៉ាងពិតប្រាកដ។

អ្នកជឿថា អ្នកមានអំណាចដើម្បីដោះសោជោគវាសនារបស់អ្នក។

ឥឡូវនេះ អ្នកប្រហែលជាបានអានសៀវភៅផ្សេងៗជាច្រើនមកហើយពីជោគជ័យ ការអភិវឌ្ឍខ្លួន ទ្រព្យសម្បត្តិ និងធុរកិច្ច។ សៀវភៅនេះប្រហែលជាមិនមែនជាសៀវភៅ«អភិវឌ្ឍខ្លួន»លើកទីមួយរបស់អ្នកទេ។ទោះបីជាអ្នករៀនបានច្រើនពីសៀវភៅផ្សេងៗ ហើយពួកគេបានបង្រៀនអ្នកពីអ្វីផ្សេងៗជាច្រើនក៏ដោយ ខ្ញុំសុំសួរសំណួរអ្នកមួយ…

តើអ្នកមានអារម្មណ៍ថា នៅតែខុសចំណែកណាមួយដែរឬទេ? វាប្រៀបដូចជាអ្នកកំពុងផ្គុំរូបភាពអ៊ីចឹង អ្នកមានចំណែកមួយចំនួន ប៉ុន្តែអ្នកមិនដែលបានឃើញរូបភាពទាំងមូលដែរឬទេ?

អ្នកកំពុងស្វែងរកតំណភ្ជាប់ដែលខុសនោះ។ អ្នកកំពុងស្វែងរកចំណែកនៃព័ត៌មានដែលតភ្ជាប់គ្រប់ចំណុចទាំងអស់។ អ្នកកំពុងស្វែងរកកូនសោនោះដែលដោះសោគ្រប់យ៉ាងសម្រាប់អ្នក។
 

អ្នកកំពុងស្វែងរកតំណភ្ជាប់ដែលខុសនោះ។ អ្នកកំពុងស្វែងរកចំណែកនៃព័ត៌មានដែលតភ្ជាប់គ្រប់ចំណុចទាំងអស់។ អ្នកកំពុងស្វែងរកកូនសោនោះដែលបើកគ្រប់យ៉ាងសម្រាប់អ្នក…។

ប្រសិនបើនោះគឺជាអ្នក បន្ទាប់មកគោលដៅរបស់ខ្ញុំគឺផ្តល់កូនសោនោះឱ្យអ្នកតែម្ដង។

ខ្ញុំសង្ឃឹមថា សៀវភៅនេះនឹងមិនត្រឹមតែផ្តល់ឱ្យអ្នកនូវទស្សនៈថ្មីប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុតជាផែនទីដើម្បីអនុវត្តគ្រប់យ៉ាងដែលអ្នកបានរៀនពីអតីតកាលនិងធ្វើឱ្យចំណេះដឹងទាំងនោះច្បាស់លាស់និងសាមញ្ញបំផុត។

ជាមួយគ្នានេះ ប្រសិនបើអ្នកបានអានសៀវភៅផ្សេងៗទៀត អ្វីដែលខ្ញុំកំពុងចែករំលែកជាមួយ គ្មានអ្វីដែលថាអ្នកមិនធ្លាប់បានឮពីមុនមកទេ។

ខ្ញុំមិនបានទាមទារធ្វើជាអ្នកគិតឃើញមុនគេនោះទេ។ តាមពិត ខ្ញុំគិតថា អ្នកគិតឃើញមុនគេនោះវាអស្ចារ្យខ្លាំងណាស់។

អត់ទេ, ខ្ញុំមិនមែនជាអ្នកគិតឃើញមុនគេទេ។ ខ្ញុំគឺជាសហគ្រិន។ ខ្ញុំគឺជាអ្នកសំយោគ។ ខ្ញុំបានយកគំនិតជាច្រើន ធ្វើឱ្យវាប្រសើរឡើង និងអនុវត្តវាឱ្យបានប្រសើរជាងមុនប៉ុណ្ណោះ។

ចូរយកអ្វីដែលមានប្រយោជន៍ ទាត់ចោលអ្វីដែលគ្មានប្រយោជន៍ បន្ថែមអ្វីដែលជាលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់អ្នក។

Bruce Lee

សៀវភៅជាច្រើននឹងប្រាប់ឱ្យអ្នកធ្វើបែបនេះនិងកុំធ្វើបែបនោះ ធ្វើអ៊ីចេះនិងកុំធ្វើអ៊ីចុះ។ នោះមិនមែនជាអ្វីដែលខ្ញុំនៅទីនេះដើម្បីធ្វើទេ។ សៀវភៅនេះនៅទីនេះ ដើម្បីចែករំលែកជាមួយអ្នកនូវទស្សនៈនិងប្រព័ន្ធថ្មីដែលបង្ហាញអ្នកពីវិធីគិតខុសពីមុន។

ទំព័រ 275
ទំហំខ្នាត H= 20.5cm , W= 14.5cm
បកប្រែដោយ យ៉ែម វណ្ណា
សម្រួលអត្ថបទដោយ ប្រាជ្ង វិជ័យ