សិល្បះនៃការលក់

$3.9 $3.25

Publish date: 2021-12-17

Category: Sales and Marketing

Publisher: រោងពុម្ពព្រៃស

Author Name: យ៉ែម វណ្ណា

99 Books Available.

Description:

តើសៀវភៅនេះសម្រាប់អ្នកមែនទេ?

ជាច្រើមឆ្នាំកន្លងមកហើយ Aristotle បាននិយាយថាប្រសិនបើអ្នកយករបស់ពីរដែលមានទម្ងន់ខុសគ្នាទ្បើងទៅលើ ហើយទម្លាក់វាចុះ របស់ដែលមានទម្ងន់ធ្ងន់ជាងនឹងធ្លាក់ដល់ដីមុន។ គំនិតនេះត្រូវបានបង្រៀនមករយះពេលជាច្រើនឆ្នាំនៅ University of Pisa។ ជាច្រើនឆ្នាំក្រោយមក Galileo បានទ្បើងមក ហើយនិយាយថា នេះមិនមែនជាការពិតនោះទេ។នៅពេលគំនិតរបស់គាត់បានប្រឆាំងនឹងសិស្សជាច្រើន គាត់បានទ្បើងទៅជាន់លើនៃ Pisa បានទម្លាក់របស់ពីរដែលមានទម្ងន់ខុសគ្នា ហើយវាបានធ្លាក់ដល់ដីនៅក្នុងពេលដំណាលគ្នា។ Galileo បានបង្ហាញពីគំនិតរបស់គាត់ប៉ុន្តែគួរឪ្យចាប់អារម្មណ៏បំផុតគឺ​នៅ University of Pisa ពួកគេនៅតែបន្តបង្រៀនថា របស់ដែលមានទម្ងាន់ធ្ងន់ជាង​នឹងធ្លាក់មកដល់លើដីមុនជានិច្ច។

នេះគឺជាមូលហេតុ៖ គាត់បានបង្ហាញឪ្យសិស្សរបស់គាត់ឃើញថា គាត់និយាយត្រូវ តែគាត់មិនបានបញ្ចូល ឬអូសទាញពួកគេនោះទេ។សំណួរនៅក្នុងពិភពនៃការលក់គឺ៖ តើអ្នកបញ្ចុះបញ្ចូលដោយវិធីណា? ចម្លើយ៖ អ្នកមិនអាចបញ្ចុះបញ្ចូលដោយការនិយាយទេ អ្នកបញ្ចុះបញ្ចូលដោយការសួរសំណូរ។

ផ្នែកដ៏សំខាន់បំផុតនៃសៀវភៅសិល្បះនៃការលក់បានផ្តោតទៅលើការសួរសំណួរ ព្រមជាមួយការដាក់ចិត្តស្តាប់ចម្លើយយ៉ាងយកចិត្តទុកដាក់។ មិនថាអ្នកគឺជាអ្នកជឿលើព្រះឬអត់ ព្រះយេស៊ូគ្រិស្តគឺជាអ្នកបញ្ចុះបញ្ចូលដ៏មានឥទិ្ធពលបំផុត។​ ខ្ញុំលើកទឹកចិត្តឪ្យអ្នកទៅហាងលក់សៀវភៅដ៏ល្អបំផុត ទិញគម្ពិរប៊ីបដែលមានអក្សរពណ៌ក្រហាម(ព្រោះសម្តីរបស់ព្រះយេស៊ូគ្រិស្តមានបោះពុម្ពនៅក្នុងអក្សពណ៌ក្រហាម) ហើយអាន។ អ្នកនឹងបង្កើតរបកគំហើញដ៏អស្ចារ្យបំផុតគឺថា នៅពេលដែលមនុស្សបានសួរព្រះយេស៊ូគ្រិស្តនូវសំណួរ ទ្រង់តែងឆ្លើយតបដោយការសួរសំណួរត្រទ្បប់ទៅវិញឬបែបជារឿងនិទាន ដែលវានឹងក្លាយជាឧបករណ៏សម្រាប់បញ្ចុះបញ្ចូលទាំងពីរដ៏មានប្រសិទិ្ធភាព។

រយះពេល៣៧ឆ្នាំមកនេះ មិត្តដ៏ល្អរបស់ខ្ញុំមា្នក់(ជាបងប្អូនច្រើនជាង) ជាជនជាតិជ្វីហ្វដ៏មានសទ្ធាម្នាក់មកពី Winnipeg, Canada។ ខ្ញុំបានកត់សម្គាល់ឃើញពីបុគ្គលិកលក្ខណះពូកែសួរសំណួរនេះនៅក្នុងខ្លួនគាត់ហើយខ្ញុំធ្លាប់សួរម្តងថា ហេតុអ្វីបានជាគាត់រមែងឆ្លើយសំណួរដោយការសួរសំណួរ។​ គាត់និយាយប្រកបដោយស្នាមញញឹមថា បាទ,ហេតុអ្វីបានជាមិនបាន? ការសួរសំណួរដ៏ត្រឹមត្រូវនិងការស្តាប់ចម្លើយដោយយកចិត្តទុកដាក់ គឺជាឧបករណ៏សាងទំនាក់ទំនងដ៏ល្អបំផុត វាសំខាន់បំផុតចំពោះដំណើរការបញ្ចុះបញ្ចូល។

សារដ៏សំខាន់និងដ៏ចម្បងទីពីរនៅក្នុងសៀវភៅសិល្បះនៃការលក់គឺជាសារសំខាន់នៃភាពសុចរិតក្នុងការសាងអាជីពលក់។ ជាមួយភាពសុចរិតដែលអ្នកធ្វើអ្វីៗដ៏ត្រឹមត្រូវនឹងលុបបំបាត់នូវកំហុសឆ្គង។ ជាមួយភាពសុចរិត អ្នកគ្នានអ្វីត្រូវភ័យខ្លាចនោះទេ ព្រោះអ្នកមិនមានអ្វីត្រូវលាក់បាំង។​ ជាមួយភាពសុចរិត ការភ័យខ្លាចនិងកំហុសឆ្គងត្រូវបានលុបបំបាត់អ្នកនឹងមានសេរីភាពក្នុងការធ្វើជាមនុស្សដែលព្រះជាម្ចាស់បានបង្កើតអ្នកមក ដើម្បីឪ្យក្លាយទៅជា​។ ខ្ញុំនឹងនិយាយពីរឿងនេះ ព្រោះយើងត្រូវបានបណ្តុះបណ្តាលមកឪ្យធ្វីជាអ្នកបញ្ចុះបញ្ចូល។

អ្នកលក់ដែលគ្មានភាពសុចរិតនឹងមានទំនោររកការបំផ្លើសពីប្រយោជន៏និងបញ្ចុះបញ្ចូលមនុស្សឪ្យទិញផលិតផលក្នុងតម្លៃខ្ពស់ទាំងដែលអតថិជនមិនត្រូវការឬចង់បានពិតប្រាកដ។ ការលក់ដោយមានភាពសុចរិតគឺជាវិធីមួយគត់ដែលអ្នកអាចសាងអាជីពក្នុងរយះពេលវែងជាមួយក្រុមហ៊ុនដែលធ្វើឪ្យការលក់មានស្ថិរភាពនិងមានសុវត្ថិភាពផ្នែកហរិញ្ញវត្ថុ។

Laurel cutter ជាអនុប្រធាននៃ FOB Liber Katz Partners បាននិយាយថា៖ គុណតម្លៃកំណត់ពីឥរិយាបថ ឥរិយាបថកំណត់កេរ្តិ៏ឈ្មោះកេរ្តិ៏ឈ្មោះកំណត់ពីគុណសម្បត្តិ។

ចូលចាប់ផ្តើមសាងកេរ្តិ៏ឈ្មោះនៃភាពសុចរិតរបស់អ្នកនៅថ្ងៃនេះហើយខ្ញុំនិងឃើញអ្នកនៅចំណុចកំពូល។

ទំព័រ 116
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រែសម្រួលដោយ យ៉ែម វណ្ណា
បណ្ណាធិការ ស៊ូ សម្រេច