២១វិធីដើម្បីទទួលបានប្រាក់ខែច្រើន និងតំណែងខ្ពស់ឆាប់រហ័ស

$2.4 $2.00

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

យុគសម័យនេះ គឺជាសម័យដ៏អស្ចារ្យនៅក្នុងប្រវត្ដិសាស្ដ្ររបស់មនុស្សជាតិ។ តាមពិតទៅ មនុស្សសម័យកាលណាក៏ដូចមនុស្សសម័យកាលណាដែរ មនុស្សមិនដែលមានឱកាសល្អនិងមានភព្វសំណាងបានសម្រេចនូវមហិច្ឆតាធំៗ និងបានសម្រេចអាជីពឬគោលដៅរបស់ពួកគេបានដូចមនុស្សក្នុងសម័យបច្ចុប្បន្ន នេះឡើយ។

ការទទួលខុសត្រូវចំពោះខ្លួនឯងនិងការងារគ្រប់ប្រភេទលើពិភពលោកយើងនេះ គឺជាការឆក់ឱកាសដ៏ល្អសម្រាប់អ្នកទាំងអស់គ្នា។ ភារកិច្ចនៃអ្នកទាំងអស់គ្នាគឺត្រូវចូលរួមជាមួយអ្នកមានបទពិសោធនិងមានជំនាញក្នុងអ្វីដែលអ្នកសេដ្ឋកិច្ចវិទូជាច្រើនរូបបាននិយាយថាគឺ“ជាយុគសម័យមាសនៃមនុស្សជាតិ”។

សៀវភៅនេះនឹងប្រាប់អំពីរបៀបសម្រេចនូវឱកាសនោះឯង។ នៅទំព័រខាងមុខ អ្នកនឹងបានសិក្សាស្វែងយល់ពីវិធីអនុវត្ដដែលបានបង្ហាញឧទាហរណ៍យ៉ាងច្រើននិងមានវិធីសម្រេចជោគជ័យផ្សេងៗទៀត ដើម្បីទទួលបានកម្រៃកាន់តែច្រើនពីអ្វីដែលអ្នកកំពុងធ្វើ។ អ្នកនឹងបានដឹងបន្ថែមទៀតពីគន្លឹះធ្វើយ៉ាងណាទើបទទួលបានតំណែងនិងការទទួលខុសត្រូវកាន់តែខ្ពស់ឡើង។ អ្នកនឹងបានយល់ដឹងអំពីរបៀបធ្វើអាជីវកម្មនិងវិធីបញ្ជ្រៀតខ្លួនឱ្យចូលទៅក្នុងកន្លែងការងារនោះបានយ៉ាងងាយ។

វីធីសាស្ដ្រនិងបច្ចេកទេសទាំងនេះត្រូវបានយកទៅប្រើប្រាស់ដោយមនុស្សដែលមានប្រាក់បៀវត្សរ៍ច្រើននិងមនុស្សដែលជោគជ័យនៅក្នុងសង្គមរបស់យើងច្រើនមកហើយ។ នៅពេលអ្នកចាប់ផ្ដើមអនុវត្ដនូវវិធីទាំងនេះប្រៀបបីដូចជាអ្នកយកជើងទៅជាន់លើល្បឿនពន្លឿនជីវិតជោគជ័យ រួចហើយចាប់ផ្ដើមធ្វើការប្រណាំងប្រជែងក្នុងអាជីពរបស់អ្នកក្នុងពេលខាងមុខដូច្នោះដែរ។ សូម ធានាថា អ្នកនឹងឈានជើងបានយ៉ាងលឿន អ្នកដើរប្រហែលពីរឆ្នាំប៉ុណ្ណោះប៉ុន្តែនឹងលឿនជាងមនុស្សធម្មតាដើរដប់ម្ភៃឆ្នាំទៅទៀត។

យើងទាំងអស់គ្នាបានបោះជំហានចេញពីយុគសម័យស្វែងរកការងារមកដល់សម័យបង្កើតការងារនិងបង្កើតអាជីវកម្មហើយ។ ខ្ញុំចង់ប្រាប់ថា ចាប់ពីពេលនេះតទៅ អ្នកជាមនុស្សប្រកបដោយការទទួលខុសត្រូវទាំងស្រុងចំពោះទង្វើណាដែលអ្នកបានធ្វើនិងជីវិតរបស់អ្នកផ្ទាល់។ កំហុសមួយក្នុងចំណោមកំហុសដ៏ធំបំផុតដែលអ្នកមិនធ្លាប់បានគិតដល់នោះគឺនៅពេលអ្នកគិតថា«អ្នកធ្វើការឱ្យគេ»។

តាមពិតទៅអ្នកកំពុងធ្វើការដើម្បីខ្លួនឯងសោះ។ មិនថាអ្នកណាជាអ្នកស៊ីញេបើកលុយឱ្យអ្នកនោះទេ ប៉ុន្តែអ្នកជាម្ចាស់លើខ្លួនឯងផ្ទាល់។ អ្នកតែងធ្វើការងារឱ្យខ្លួនឯងជានិច្ច។ នេះគឺជាឥរិយាបថនៃការធ្វើការងារដើម្បីខ្លួនហើយខ្លួនឯងជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះលទ្ធផលនៃការងារដែលខ្លួនបានធ្វើ។​ វាធ្វើឱ្យអ្នកកាន់តែមានតម្លៃថែមទៀតចំពោះក្រុមហ៊ុនដែលអ្នកកំពុងធ្វើការងារនិងចំពោះខ្លួនអ្នកផ្ទាល់។ ជាលទ្ធផល ឱកាសការងារជាច្រើនបាននឹងកំពុងបើកទ្វារសម្រាប់អ្នក ធ្វើឱ្យអ្នកបានទទួលប្រាក់ចំណូលយ៉ាងច្រើននិងបានទទួលឋានៈការងារខ្ពស់ឆាប់រហ័ស សឹងតែមិនគួរឱ្យជឿ។ ចាប់ពីពេលនេះតទៅ សូមអ្នកសម្គាល់ខ្លួនឯងថា អ្នកជាម្ចាស់ក្រុមហ៊ុន មានខ្លួនអ្នកផ្ទាល់ជាអ្នកធ្វើការងារឱ្យបើទោះជានៅពេលនេះអ្នកជាបុគ្គលិករបស់គេក៏ដោយ។

សូមសម្គាល់ខ្លួនថា អ្នកជាអ្នកទទួលខុសត្រូវទាំងមូលគ្រប់ផ្នែកលក់ដូរ ផលិតផលក្នុងទីផ្សារដែលមានការប្រកួតប្រជែង ជាអ្នកលក់ដូរឱ្យខ្លួនឯង ជាអ្នកផ្ដល់ប្រឹក្សាផ្នែកលក់ផលិតផលនៅក្នុងក្រុមហ៊ុន ហើយអ្នកជាអ្នកកំណត់តម្លៃត្រូវចំណាយគ្រប់ម៉ោងរាល់ថ្ងៃ។

ជាបន្តទៀត សូមអ្នកទៅអនុវត្ដនូវវិធីជោគជ័យទាំង២១ចំណុច ដើម្បីទទួលបានប្រាក់ខែច្រើននិងមានឋានៈខ្ពស់យ៉ាងឆាប់រហ័ស ដែលបុគ្គលល្បីៗ ផ្នែកពាណិជ្ជកម្មនៅក្នុងពិភពលោកបានធ្វើឱ្យមុខរបររបស់ពួកគេមានចលនាដើរទៅមុខដ៏មានសន្ទុះយ៉ាងលឿន ដោយអនុវត្តតាមគោលការណ៍ទាំង២១វិធីនេះឯង។

ទំព័រ 94
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រភេទ ការអភិវឌ្ឍន៍ខ្លួន, ភាពជាអ្នកដឹកនាំ & ការគ្រប់គ្រង, លុយកាក់ & ការវិនិយោគ