ដល់ពេលដែលត្រូវភ្ញាក់ឡើងហើយមនុស្សស្រីទាំងឡាយ!

$16.5 $13.75

Publish date: 2021-12-17

Category: Business & Investment

Publisher: Publisher Name

Author Name: រស់ សុខលៀង

99 Books Available.

Description:

ដល់ពេលដែលត្រូវភ្ញាក់ឡើងហើយ មនុស្សស្រីទាំងឡាយ!

ទាមទារឱ្យមនុស្សស្រី… ក្រោកឡើងមកធ្វើរឿងដែលចាំបាច់ពិតប្រាកដ និងដើម្បីរង្វាន់នៃសេរីភាពខាងហិរញ្ញវត្ថុ។

ក្រោកឡើងមក… សំដៅដល់ «មានថាមពល រីកចម្រើន តស៊ូមិនរាថយ ឈានទៅមុខ និងឡើងកាន់តែខ្ពស់»។ដល់ពេលហើយ មនុស្សស្រីទាំងឡាយ!  គឺជាការប្រកាសការខិតខំប្រឹងប្រែងរបស់អ្នកដែលមិនបោះបង់ចោល ពុះពារឧបសគ្គទាំងឡាយ និងឈានទៅមុខ ទោះជាក្នុងពេលដែលមានការសង្ស័យក៏ដោយ។ នេះគឺជាការព្រមព្រៀងគ្នាជាមួយនឹងខ្លួនអ្នក ដើម្បីធ្វើរឿងដែលនាំទៅរកក្ដីស្រមៃផ្នែកហិរញ្ញវត្ថុរបស់អ្នក។ ដល់ពេលត្រូវភ្ញាក់ឡើងហើយ មនុស្សស្រីទាំងឡាយ! គឺជារឿងទាក់ទងនឹងការស្មោះត្រង់ជា មួយនឹងមនុស្សដែលអ្នកចង់ក្លាយជា និងឆ្ពោះទៅរកអ្វីដែលអ្នកប្រាថ្នា។

…ធ្វើនូវរឿងដែលចាំបាច់ពិតប្រាកដ…តើអ្វីគឺជារឿងដែលចាំបាច់ពិតប្រាកដ? វាគឺជាអ្វីៗទាំងអស់របស់អ្នក ទាំងរាងកាយ ចិត្ត គំនិត អារម្មណ៍ និងចិត្តវិញ្ញាណ។ ការខិតខំប្រឹងប្រែងដើម្បីឱ្យបានសេរីភាពផ្នែកហិរញ្ញវត្ថុជាការធ្វើដំណើរដ៏សែនវិសេស! ខ្ញុំគោរពលើកតម្កើងមនុស្សស្រីដែលខិតខំប្រឹងប្រែងដើម្បីរឿងនេះ។ វាមិនមែនជាជោគជ័យតូចៗទេ ប៉ុន្តែវាគឺជារង្វាន់ដ៏អស្ចារ្យ អ្នកនឹងរីកចម្រើនខាងផ្លូវចិត្ត ផ្លូវអារម្មណ៍ និងចិត្តវិញ្ញាណ។ តាមរយៈបទពិសោធនេះ ហើយវាលើសពីទិន្នន័យទាក់ទងនឹងវិធីស្រាវជ្រាវ ទិញ កាន់ និងលក់ការវិនិយោគទុន វាលើសពីការសិក្សានិងស្រាវជ្រាវទៅទៀត។ ទិន្នន័យតែម្យ៉ាងមិនអាចនាំអ្នកទៅដល់ក្ដីស្រមៃបានទេ អ្នកត្រូវប្រមូលការពិតនិងតួលេខទាំងឡាយ បន្ទាប់មកឈានចេញទៅនិងយកទៅបដិបត្តនិងអនុវត្តពិតប្រាកដ។ ការអនុវត្តគឺជាការសិក្សាពិតប្រាកដ។

អ្នកនឹងបានឮរឿងរ៉ាវរបស់មនុស្សស្រីជាច្រើន ដែលគ្រាន់តែ​ធ្វើតែប៉ុណ្ណេះ អ្នកនឹងទទួលបានជ័យជម្នះនៅក្នុងសៀវភៅមួយក្បាលនេះ។ អ្នកនឹងបានឮបញ្ហាប្រឈមដែលពួកនាងបានជួប ប៉ុន្តែនៅតែធ្វើដំណើរទៅមុខបន្ត នោះគឺជារឿងសំខាន់ ព្រោះវាគឺជារឿងសំខាន់ពិតប្រាកដក្នុងការទប់​ទល់​ជា​មួយនឹងឧបសគ្គ ការភ័យខ្លាច និងអ្វីដែលមិនដឹងដែលធ្វើឱ្យមនុស្សស្រីភាគច្រើនមិនធ្លាប់បានចាប់ផ្ដើម ឬឈប់នៅកន្លែងណាមួយមុននឹងធ្វើឱ្យក្ដីស្រមៃបានសម្រេច។

វត្ថុបំណងរបស់សៀវភៅ «ដល់ពេលភ្ញាក់ឡើងហើយ មនុស្សស្រីទាំងឡាយ!» គឺដើម្បីប្រគល់ឧបករណ៍ទាំងឡាយ រឿងរ៉ាវពីជីវិតពិត កម្លាំងជំរុញចិត្ត និងកម្លាំងចិត្តក្នុងការយកឈ្នះឧបសគ្គដែលរារាំងផ្លូវរបស់អ្នក និងធ្វើដំណើរទៅមុខបន្ត ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ។

…ដើម្បីរង្វាន់នៃសេរីភាពផ្នែកហិរញ្ញវត្ថុ។ រង្វាន់គឺការធ្វើឱ្យក្ដីស្រមៃទទួលបានជោគជ័យ ប៉ុន្តែអ្នកនឹងទទួលបានច្រើនជាងនោះ។ សេរីភាពផ្នែកហិរញ្ញវត្ថុមិនត្រឹមតែជារឿងដែលទាក់ទងនឹងប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែវានឹងធ្វើឱ្យមនុស្សស្រីមានសេរីភាពក្នុងការក្លាយជាមនុស្សដែលនាងចង់ក្លាយជាយ៉ាងពិតប្រាកដ។ ពេលខ្លះយើងរវល់យកអ្នកដទៃសំខាន់ជាងខ្លួនឯង (ស្វាមី ភាគហ៊ុន កូនៗ ឪពុកម្ដាយ ចៅហ្វាននាយ) និងដើរតួជាច្រើននៅក្នុងជីវិត (ម្ដាយ ភរិយា អ្នកធុរកិច្ចស្រី កូនឈ្នួល កូនស្រី ប្អូនស្រី) រហូតដល់យើងមើលមិនឃើញថា តាមពិតទៅ តើយើងជានរណានិងត្រូវការអ្វី? «ដល់ពេលដែលត្រូវភ្ញាក់ឡើងហើយ មនុស្សស្រីទាំងឡាយ!» នឹងធ្វើឱ្យអ្នកច្បាស់​លាស់ទាក់ទងនឹងរឿងនោះ អ្នកនឹងបានឃើញថា ក្នុងការធ្វើឱ្យក្ដីស្រមៃទាក់ទងនឹងហិរញ្ញវត្ថុទទួលបានជោគជ័យនោះ អ្នកត្រូវតែមិនមែនជាអ្នកក្នុងពេលបច្ចុប្បន្ននេះ អ្នកត្រូវតែចាស់ទុំជាងមុន ប្រសើរជាងមុន រឹងប៉ឹងជាងមុនទាំងចិត្តវិញ្ញាណនិងអារម្មណ៍ក្នុងអំឡុងពេលដំណើរការ។ និយាយឱ្យងាយទៅគឺថា អ្វីដែលរារាំងអ្នកក្នុងអតីតកាល ឬធ្វើឱ្យអ្នកប្រើសក្ដានុពលទាបជាងដែលអ្នកមាននោះនឹងរលាយទៅ ហើយមនុស្សថ្មីដែលមានថាមពល មានសេចក្ដីសុខ និងឈ្លាសវៃ នឹងបង្ហាញខ្លួនចេញមក។ វាគឺជារង្វាន់យ៉ាងពិតប្រាកដ។

តើអ្នកនឹងអាចធ្វើបានដោយរបៀបណា? ធ្វើម្ដងមួយដំណាក់កាល ធ្វើរឿងមួយជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យអ្នកចូលទៅក្បែរក្ដីស្រមៃទាក់ទងនឹងហិរញ្ញវត្ថុកាន់តែខ្លាំងឡើង។ អ្នកមិនអាចមានរឿងមួយចំនួនបានដោយប្រាសចាកការអនុវត្ត ឬរឿងមួយចំនួនដើម្បីឱ្យបានវាមកទេ។

ដល់ពេលភ្ញាក់ឡើងហើយ មនុស្សស្រីទាំងឡាយ! ទាមទារឱ្យមនុស្សស្រីដែលមានតម្រូវការកាន់តែច្រើនឡើងនៅក្នុងជីវិត មនុស្សស្រីដែលមិនខ្លាចការប្រកួតប្រជែង មនុស្សស្រីដែលរីករាយនឹងតស៊ូដោយមិនរាថយនិងធ្វើខ្លួនជាគំរូ មនុស្សស្រីដែលរីករាយធ្វើរឿងដែលចាំបាច់នៅក្នុងថ្ងៃនេះដើម្បីសេរីភាពនិងសេចក្ដីសុខនៅថ្ងៃស្អែក មនុស្សស្រីដែលត្រូវការទាំងអស់!

បើមនុស្សស្រីម្នាក់នេះគឺជាអ្នក ខ្ញុំសូមស្វាគមន៍អ្នកចូលមកកាន់ការផ្សងព្រេងដែលមិនគួរឱ្យជឿ។ ដល់ពេលត្រូវភ្ញាក់ឡើងហើយ មនុស្សស្រីទាំងឡាយ!

ទំព័រ 518
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រែសម្រួលដោយ រស់ សុខលៀង
សម្រួលអត្ថបទ ប្រាជ្ង វិជ័យ