ចង់​មាន​លឿន​មាន​បែប​យូរ​អង្វែង​ត្រូវ​ប្រើ​លុយ​ឲ្យ​ធ្វើ​ការ

$1.2 $1.00

Publish date: 2021-12-17

Category: Business & Investment

Publisher: Publisher Name

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

តើលោកអ្នកជឿទេថា «លុយគឺជាកូនចៅដែលស្មោះត្រង់បំផុត ប្រសិនបើអ្នកចេះគ្រប់គ្រងថែរក្សាពួកគេ»។ លុយអាចបែកមែកសាខា និងផ្តល់ផលតបស្នងឱ្យយើងបានជាច្រើនផ្លូវផងដែរ។ ប្រភពដែលនាំ ឱ្យយើងបានលុយមកនោះមិនមែនមានតែវិធីធ្វើការរកលុយ ឬធ្វើជំនួញតែម្យ៉ាងនោះទេ ប៉ុន្តែនៅមានទីផ្សារសម្រាប់វិនិយោគទុនឱ្យលុយធ្វើការ ជំនួសយើងដោយយើងមិនចាំបាច់ទៅប្រើកម្លាំងអ្វីណាស់ណាផងទេ។
ខ្ញុំចង់ឱ្យអ្នកធ្វើចិន្តការថា «អ្នកគឺជាម្ចាស់ក្រុមហ៊ុន និងជាអ្នកមានមួយរូប។ តួនាទីរបស់អ្នក គឺគ្រប់គ្រងចាត់ការជីវិតរបស់អ្នកឱ្យមានការរីកចម្រើនឈានមុខ មានសេចក្តីសុខ ថែមទាំងមានភាពគង់វង្សក្នុងជីវិត មានមាសប្រាក់ចាយវាយអស់មួយជីវិតនិងមានលុយយកទៅចែកចាយឱ្យអ្នកដទៃឬឆ្នៃប្រឌិតរឿងល្អៗដល់សង្គម។ ប៉ុន្តែជាការពិតណាស់ ក្រុមហ៊ុនមួយដែលមានតែម្ចាស់ចាត់ការ និងធ្វើការតែម្នាក់ឯង ក៏វាទៅមិនរួចដែរ។ បើមិនអ៊ីចឹងទេម្ចាស់ប្រាកដជានឿយហត់យ៉ាងខ្លាំង។ ការរកបុគ្គលិក ឬកូនចៅមកជួយធ្វើការដើម្បីឱ្យធូរកម្លាំង ទើបជារឿងដែលសមរម្យបំផុត។

«លុយ» គឺជាកូនចៅដែលស្មោះត្រង់បំផុត ដែលនឹងជួយសាងភាពគង់វង្យឱ្យក្រុមហ៊ុនឬជីវិតរបស់អ្នក។ ដូច្នេះយើងគប្បីដឹងពីធម្មជាតិរបស់លុយ និងត្រូវយល់ថាតើគប្បីគ្រប់គ្រងវាដូចម្តេចដើម្បីឱ្យវាមានភាពគង់វង្សក្នុងពេលដែលមនុស្សជាច្រើន បែរជាធ្វេសប្រហែសក្នុងការសិក្សាពីធម្មជាតិរបស់លុយដែលជាដើមហេតុដ៏ចម្បងនាំឱ្យគេប្រើលុយខុសវិធី។

មានន័យថា គេគួរតែប្រើលុយឱ្យធ្វើការតែគេបែរយកលុយទៅទិញរបស់របរចាយវាយម្យ៉ាងគត់ និងប្រើលុយដោយមិនបានគិតរហូតដល់ទីបំផុតគេបានក្លាយជា «ទាសករលុយ» ដ៏គួរឱ្យសង្វេគ។

ទាំងអស់នេះ គឺដោយសារគេធ្វើខ្លួនមិនឆ្លាតល្មមអាចធ្វើជាម្ចាស់គ្រប់គ្រងលុយ ថែមទាំងបានបណ្តោយខ្លួនឱ្យធ្លាក់ជាចំណីនៃការចង់បានឬភាពលោភរបស់ខ្លួនឯង និងវង្វេងក្នុងតម្លៃដែលមិនមែនជាតម្លៃដ៏ពិតប្រាកដរបស់លុយ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាសៀវភៅមួយក្បាលនេះនឹងធ្វើឱ្យអ្នកមិនធ្លាក់ចូលក្នុងសភាពបែបនោះទេ។

ដល់វេលាដែលអ្នកត្រូវយល់ដឹង ដើម្បីជំរុញខ្លួនអ្នកឱ្យក្លាយទៅជាម្ចាស់របស់លុយ និងយល់ពី «លុយ» ឱ្យបានត្រឹមត្រូវ។ បច្ចុប្បន្ននេះ យើងមិនអាចនឹងបដិសេធពីភាពសំខាន់របស់លុយបានទេ ប្រៀបបីដូចជាសរសៃឈាមធំសម្រាប់ចិញ្ចឹមជីវិតរបស់មនុស្សយើងត្រូវប្រើវាស្ទើរតែគ្រប់កាលៈទេសៈទាំងអស់ក្នុងការរស់នៅ។

ទិញផ្ទះក៏ត្រូវប្រើលុយ ទិញឡានក៏ត្រូវប្រើលុយ វិនិយោគទុនក៏ត្រូវប្រើលុយ បើកឡានទៅណាមកណាក៏ត្រូវប្រើលុយ ហូបអាហារអ្វីក៏ត្រូវការលុយ ធ្វើម្ហូបក៏ត្រូវប្រើលុយ ទិញគ្រឿងផ្សំក៏ត្រូវប្រើលុយដែរ។

យើងអាចនិយាយបានថា «គ្មានអ្វីដែលមិនត្រូវការប្រើលុយ» ទេ សូម្បីតែការចូលបន្ទប់ទឹកសាធារណៈ នៅពេលខ្លះក៏យើងត្រូវយកលុយមកប្រើដើម្បីទិញក្រដាសដែរ។

លុយជាបច្ច័យទី ៥ សម្រាប់ជីវិតមនុស្ស។

អត្ថន័យទាំងមូលរបស់សៀវភៅនេះ គឺថាលុយជារឿងសំខាន់ហើយយើងត្រូវតែចេះគ្រប់គ្រងវា ចេះសន្សំវា ចេះប្រើវា និងចេះយកវាទៅវិនិយោគ ដើម្បីឱ្យតួលេខនៅក្នុងបញ្ជីសន្សំរបស់យើងកើនឡើងជាលំដាប់។

ប៉ុន្តែ តាមពិតទៅការយល់ពីវិធីប្រើនិងវិធីគ្រប់គ្រងលុយឱ្យបានត្រឹមត្រូវនោះលុះត្រាតែយើងយល់ដឹងពីរឿងលុយឱ្យបានស៊ីជម្រៅគឺត្រូវយល់ដឹងពី«ធម្មជាតិរបស់លុយ»នោះឯង។

ពិតមែនហើយលុយមានធម្មជាតិរបស់វា មានជីវិតរបស់វា មានចិត្តរបស់វា និងមានហេតុផលរបស់វាចូលមករកយើង និងនៅជាមួយយើងបានយូរអង្វែង ហើយលុយក៏មានហេតុផលរបស់វាគេចចេញពីយើងដូចគ្នាដែរ។

ចំណុចទាំងនេះគឺជាខ្លឹមសារនៃសៀវភៅមួយក្បាលនេះ។ ខ្ញុំបាទសង្ឃឹមថាលោកអ្នកនឹងបានយល់ពីវា ថែមទាំងអាចនាំយកទៅប្រតិបត្តិ បានពិតប្រាកដនិងបានលទ្ធផលល្អបំផុតផងដែរ។ តែត្រូវចងចាំថារឿងលុយមិនអាចចិត្តក្តៅនឹងវាបានទេ ប្រសិនបើកាន់តែប្រញាប់អាចនាំទៅរកការខុសភ្លាត់បាន។

អត្ថន័យរបស់សៀវភៅនេះមានពីរចំណុចសំខាន់ៗគឺ៖ ចំណុចទីមួយ គប្បីយល់ពីធម្មជាតិរបស់លុយឱ្យបានត្រឹមត្រូវនិងគប្បីផ្លាស់ប្តូរទស្សនគតិខាងផ្នែកហិរញ្ញវត្ថុ និងលុបចោលការជឿ ឬការគិតដែលខុសទាក់ទងនឹងលុយ ដើម្បីបើកឱកាសឱ្យខ្លួនឯងទទួលបានលុយច្រើនជាងមុន។

ចំណែកចំណុចទីពីរ គឺទាក់ទងនឹងការគិតនិងវិធីនៃការប្រើលុយឱ្យធ្វើការជំនួសយើង។

ឥឡូវនេះសូមអញ្ជើញលោកអ្នកមកស្គាល់ពាក្យថា «លុយ» ឱ្យបានច្បាស់ទាំងអស់គ្នា!