សិល្បះនៃការទំនាក់ទំនង

$3.3 $2.75

Publish date: 2021-12-17

Category: Strategies & Challenges

Publisher: រោងពុម្ពព្រៃស

Author Name: យ៉ែម វណ្ណា

99 Books Available.

Description:

គ្នាននរណាម្នាក់អាចទទូលរ៉ាប់រងធ្វើការងារតែម្នាក់ឯងទ្បើយ។ យើងតែងតែពឹងពាក់គ្នាទៅវិញទៅមក ដើម្បីធ្វើឲ្យយើងបានសម្រេចគោលដៅ។ យើងមិនបានទទួលជោគជ័យដោយគ្នាជំនួយពីអ្នកដទៃនោះទេ ប៉ុន្តែការទទួលបានជំនួយពីអ្នកដទៃនិងការសាងសម្ពន្ធភាពដ៏ល្អអាចជាបញ្ហាដ៏ពិបាកបំផុត។ វាមិនមែនកើតទ្បើងដោយងាយស្រួលទេ។

នៅក្នុងសៀវភៅសិល្បះនៃការទំនាក់ទំនង(Relationship101)នេះអ្នកនិពន្ធ John C.Maxwell បានលាតត្រដាងពីអាថ៌កំបាំងនៃការទាក់ទងជាមួយអ្នកដទៃ។ គាត់បានបង្ហាញពីឧបសគ្គនៃការទាក់នង ផោ្តតសំខាន់ទៅលើតម្រូវការរបស់មនុស្សនិងការរៀបរាប់ពីវិធីទំនាក់ទំនងជាមួយអ្នកដទៃនៅក្នុងស្ថានភាពខុសៗគ្នា។ គាត់ក៏បានបង្ហាញផងដែរថា ទំនាក់ទំនងបានហុចផលមកលើភាពជាអ្នកដឹកនាំយ៉ាងដូចម្តេច។ ភាគច្រើន កាត់បាន បង្ហាញថា សម្ពន្ធភាពជួយឪ្យយើងបានសម្រេចសក្តានុពលដ៏ពេញលេញរបស់ខ្លួនយ៉ាងដូចម្តេច។

ក្នុងឋានះជាអ្នកជំនាញផ្នែកភាពជាអ្នកដឹកនាំជនជាតិអាម៉េរិក Dr. Maxwell បានចំណាយពេលវេលារបស់ខ្លួនពេញមួយជីវិតដើម្បីជួយឪ្យមនុស្សទទួលបានជោគជ័យ។ តាមរយះសៀវភៅរបស់គាត់ គោលដៅរបស់គាត់ គឺជួយឪ្យអ្នកដទៃទទួលបានជោគជ័យពិតប្រាកដនៅក្នុងផ្នែកដ៏សំខាន់បួនដូចជា សម្ពន្ធភាព បច្ចេកទេស ឥរិយាបថ និងភាពជាអ្នកដឹកនាំ។

សៀវភៅសិល្បះនៃការទំនាក់ទំនង(Relationship101)ផ្តល់ឪ្យអ្នកនូវមូលដ្ធានដែលអ្នកត្រូវការ ដើម្បីបង្កើនជំនាញទំនាក់ទំនងរបស់អ្នក។ សៀវភៅ Equipping 101,Attitude 101 និង​Leadership101 នឹងផ្តល់ឪ្យអ្នកនូវជំនាញដទៃទៀតដែលអ្នកត្រូវការដើម្បីសម្រេចគោលដៅ។

យើងខ្ញុំរីករាយនឹងបោះពុម្ពសៀវភៅសិល្បះនៃការទំនាក់ទំនង (Relationship101)នេះព្រោះយើងបានដឹងពីសារះសំខាន់នៃការទាក់ទងដែលផ្តល់ជាវិជ្ជមានលើគ្រប់ទិដ្ធភាពនៃជីវិតរបស់យើងទាំងអស់គ្នា។​ការសាងទំនាក់ទំនងជាមួយអ្នកដ៏ទៃពេលខ្លះក៏នាំមកនូវហាភ័យផងដែរ ប៉ុន្តែ Dr.Maxwell បានបង្ហាញថា អត្ថប្រយោជន៏នៃការសាងទំនាក់ទំនងមានលើសពីហានិភ័យនោះទៀត។

សៀវភៅដ៏តូចនេះនិយាយអំពីវិធីទំនាក់ទំនងដែលនឹងផ្តល់ឪ្យអ្នកនូវជំនាញដ៏មានតម្លៃសម្រាប់ទំនាក់ទំនងជាមួយអ្នកដទៃនៅពេលអ្នកកំពុងធ្វើដំណើរការឆ្ពោះទៅរកជោគជ័យ។

ទំព័រ 96
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រែសម្រួលដោយ យ៉ែម វណ្ណា
សម្រួលអត្ថបទ ប្រាជ្ង វិជ័យ