គ្រូបង្វឹកប្រចាំជីវិត

$1.8 $1.50

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

អ្នកប្រហែលជាមិនអាចបដិសេធបានឡើយថា អាថ៌កំបាំងនៃ ភាពជោគជ័យរបស់កីឡាករ គឺត្រូវតែមានគ្រូបង្វឹកដ៏ល្អ យើងអាច សង្កេតឃើញថា៖

នៅក្នុងរដូវកាលនៃការប្រកួតកីឡា អូឡាំពិក កន្លងមក ក្រុម កីឡាករទាំងអស់ត្រូវតែមានគ្រូបង្វឹកចាំណែនាំ។ គ្រូបង្វឹកជាអ្នករៀបចំ ផែនការយុទ្ធសាស្ដ្រ គ្រូបង្វឹកជាអ្នកផ្លាស់ប្ដូរយុទ្ធសាស្ត្រ ចាំផ្ដល់កម្លាំង ចិត្តគ្រប់ពេលរហូតធ្វើឲ្យកីឡាករលេងបានល្អ និងអាចញ៉ាំងឲ្យកីឡាករ ទទួលបានភាពជោគជ័យក្នុងការប្រកួត។

បើបានមើលការប្រកួតកីឡារួចហើយ ចូរបែរមកមើលខ្លួនឯងវិញម្ដង

ជីវិតការងារ ក៏មិនខុសអ្វីពីជីវិតរបស់អ្នកកីឡាដែរ រាល់ថ្ងៃយើង តែងតែឧស្សាហ៍ព្យាយាមសិក្សាយល់ដឹង និងហ្វឹកហាត់ដើម្បីទៅប្រកួត ប្រជែងជាមួយដៃគូប្រកួត ឬជាមួយនឹងខ្លួនឯង។

ដូច្នេះ ជីវិតមនុស្សយើង ចាំបាច់ត្រូវតែមានគ្រូបង្វឹកល្អៗដូចគ្នា ព្រោះថា  គ្រូបង្វឹកល្អៗ  អាចជួយរៀបចំនូវផែនការយុទ្ធសាស្ដ្រ  ណែនាំ

ដាស់តឿន លើកស្ទួយ និងអភិវឌ្ឍខ្លួនយើង ឲ្យទទួលបានជោគជ័យ។

ក្នុងសម័យបច្ចុប្បន្ននេះ និន្នាការនៃការប្រើគ្រូបង្វឹក គឺជារឿង ពេញនិយមរបស់មនុស្សទូទាំងពិភពលោក វាមិនអាចលើកលែងបាន ឡើយ សូម្បីតែអ្នកដឹកនាំថ្នាក់ខ្ពស់ ក៏និយមប្រើគ្រូបង្វឹក ដើម្បីរៀបចំ ផែនការផ្ទាល់ខ្លួនដែរ។

ព្រោះគ្រូបង្វឹក អាចផ្ដល់ផលល្អក្នុងការអនុវត្តការងារ

ហើយអាចនាំឲ្យអង្គភាព ឈានឆ្ពោះទៅដល់គោលដៅនៃជីវិតជាដំណើរការនៃការសិក្សាយល់ដឹងដោយត្រង់ តាមរយៈបទពិសោធន៍ ផ្ទាល់ខ្លួន ដោយឆ្លងកាត់ការហ្វឹកហាត់ពីគ្រូបង្វឹក។

គ្រូបង្វឹកដ៏ល្អ គ្មានរូបមន្តងាប់ក្រឡាទេ

ត្រូវតែប្រើសមត្ថភាពទាំងផ្នែកយុទ្ធសាស្ត្រ និងសិល្បៈ ព្រោះថា ការបង្វឹកពាក់ព័ន្ធនឹងរឿងសម្ពន្ធភាព និងទំនុកចិត្តចំពោះគ្នា។ គ្រូបង្វឹក មាននាទីជួយសាងកម្លាំងចិត្ត ចង្អុលបង្ហាញ ឬជំរុញឲ្យយើងសាងកេរ្តិ៍- ឈ្មោះដ៏ល្អត្រចះត្រចង់ ដោយប្រើវិធីសាស្ត្រនៃការទំនាក់ទំនង ដ៏មាន ប្រសិទ្ធភាព ដើម្បីឲ្យយើងបញ្ចេញសក្ដានុពលរបស់យើងយ៉ាងពេញ ទំហឹង និងជួយចង្អុលឲ្យយើងឃើញពីចំណុចខ្សោយ និងចំណុចខ្លាំង។

ជាពិសេស ដើម្បីឲ្យយើងជ្រើសយកគោលដៅ អភិវឌ្ឍខ្លួនឯង បានយ៉ាងត្រឹមត្រូវ។ តួនាទីរបស់គ្រូបង្វឹកគឺចាំជួយដឹកនាំយើង ឲ្យឆ្លង ផុតពីភាពបរាជ័យទំាងឡាយ។

គ្រូបង្វឹក ជាអ្នកដែលមានតួនាទីសំខាន់ចំពោះភាពជោគជ័យ

ដូច្នេះ វាជារឿងចាំបាច់បំផុតក្នុងជីវិត ដែលត្រូវបង្កើតឱកាស ល្អឲ្យកើតឡើងតាមរយៈគ្រូបង្វឹក។ នៅពេលខ្លះ ខ្លួនយើងផ្ទាល់ក៏អាច ធ្វើតួនាទីជាគ្រូបង្វឹក ហើយពេលខ្លះ ក៏ធ្វើជាអ្នកទទួលនូវការណែនាំ។ ប្រសិនបើយើងធ្វើតួនាទីជាគ្រូបង្វឹកគេ យើងត្រូវសម្ដែងតួនាទីជាគ្រូ បង្វឹកថ្នាក់អាជីព ដោយការសាកសួរមតិយល់ឃើញពីអ្នកដទៃ ដើម្បី ស្ដាប់នូវពាក្យណែនាំពីគេផងដែរ។

បើជាគ្រូបង្វឹកគេត្រូវចេះអធិប្បាយពីគោលដៅនៃជីវិតដែលអាចធ្វើឲ្យសមាជិកយល់បានច្បាស់លាស់ និងរីករាយចាំស្ដាប់ពីបញ្ហា។ ប៉ុន្តែប្រសិនបើ យើងមានតួនាទី

ជាអ្នកទទួលការណែនាំពីគេយើងត្រូវបើកចំហចិត្តស្ដាប់ពាក្យណែនាំ  ដែលបង្កឲ្យកើតមាន

ភាពរីកចម្រើន ហើយនាំយកពាក្យណែនាំ ដែលមានប្រយោជន៍នោះមកប្រើដើម្បីអភិវឌ្ឍខ្លួនឯង ដើម្បីឲ្យយើងបានបញ្ចេញនូវសក្ដានុពល          របស់យើងយ៉ាងពេញទី រហូតអាចឈានឆ្ពោះទៅរកភាពជោគជ័យ ដូចដែលយើងបានសង្ឃឹមទុក។

ចូរកុំភ្លេចថា «គ្រប់ជីវិតត្រូវមានការរៀបចំផែនការយុទ្ធសាស្រ្ត ចេញពីគ្រូបង្វឹក» ដូច្នេះ គ្រូបង្វឹកសម្រាប់ជីវិតពិតជាមានសារៈសំខាន់ ខ្លាំងណាស់។

ការរៀបចំផែនការ ខាងផ្នែកការសិក្សាអប់រំ :

-ការរៀបចំផែនការ: ខាងផ្នែកហិរញ្ញវត្ថុ

-ការរៀបចំផែនការ: ផ្នែកគ្រួសារ ការរៀបចំផែនការការងារ

-ការរៀបចំផែនការ: ផ្នែកច្បាប់ និងជាច្រើនរឿងទៀតក៏

ត្រូវតែរៀបចំផែនការយុទ្ធសាស្ដ្រដូចគ្នាដែរ។ ហើយទំាងអស់ នេះត្រូវមានគ្រូបង្វឹកចំាជួយចូលរួមជ្រោមជ្រែង។

ខ្ញុំគិតថា អ្នកដែលស្រលាញ់ជីវិត គួរតែអានសៀវភៅមួយ ក្បាលនេះឲ្យបានច្រើន ព្រោះវា គឺជាគ្រូបង្វឹកអ្នករៀបចំផែនការជីវិត របស់យើងយ៉ាងពិតប្រាកដ។

ទំព័រ 109
ទំហំខ្នាត H= 20.5cm , W= 14.5cm