វិធីកសាងបុគ្គលិកលក្ខណៈថ្នាក់កំពូល

$3.3 $2.75

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ជានិច្ចកាលតែងមានសំណួរលើកឡើងថា តើមនុស្សដែលមើល ទៅមានមន្តស្នេហ៍ អ្នកណាបានឃើញក៏ចូលចិត្ត ធ្លាក់ក្នុងអន្លង់ស្នេហ៍  និងវង្វេងស្មារតីនោះ មនុស្សបែបនេះ មានបុគ្គលិលក្ខណៈល្អត្រង់ណា? (ចង់ដឹងណាស់!)

ឬក៏នៅត្រង់ថា…

រូបរាង           : ខ្ពស់ស្រឡះ ដៃជើងរឹងមាំ សាច់ដុំជាក្លែបៗបែប

មានមន្តស្នេហ៍

មុខមាត់           : ស្រស់ស្អាត ញញិមប្រិមប្រិយ កែវភ្នែកមុតថ្លា

ពណ៌សម្បុរ     : ស្បែកសរលោង សដូចសំឡី គ្មានស្នាមជាំខ្មៅ…បែបនេះឬ ?

វាអាចជារឿងពិត… តែវាប្រហែលជា មិនមែនទាំងអស់នោះទេ ព្រោះមនុស្សដែលមើលទៅសមរម្យ មានមន្តស្នេហ៍នោះ ត្រូវអាស្រ័យ លើកត្តារួមផ្សំផ្សេងៗជាច្រើនទៀត។

បើទោះបីជា យើងកើតមកមានរូបរាងមិនសង្ហា មានមុខមាត់មិន ស្រស់ស្អាតគួរឱ្យទាក់ទាញ និងមានពណ៌សម្បុរអាក្រក់បំផុតក៏ដោយ ក៏ យើងអាចក្លាយជាមនុស្សល្អ សមរម្យ និងមានមន្តស្នេហ៍បានដូចគ្នា។

បើចង់ក្លាយជាមនុស្សដែលមើលទៅល្អសមរម្យ មើលទៅហាក់ មានមន្តស្នេហ៍ ទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សនៅជុំវិញខ្លួនឲ្យងាក មកចាប់អារម្មណ៍លើយើងនោះ ត្រូវអាស្រ័យទៅលើកត្តារួមផ្សំផ្សេងៗ

ជាច្រើនរួមបញ្ចូលគ្នា។

​កត្តារួមផ្សំដែលថានេះ គឺបុគ្គលិកលក្ខណៈ … ។

ពិតមែនហើយ… បុគ្គលិកលក្ខណៈដែលសែនល្អ ធ្វើឲ្យយើង លេចធ្លោឡើង និងអាចទាក់ទាញក្រសែភ្នែកមនុស្ស ដែលបានជួបបាន ឃើញ ជាកម្លាំងទាក់ទាញក្រសែភ្នែកទាំងគូរបស់អ្នកទាំងនោះ ឲ្យសម្លឹង មើលមកយើង  ធ្វើឲ្យយើងក្លាយជាទីប្រាថ្នានៃមនុស្សទាំងនោះ និងធ្វើ ឲ្យគ្រប់រូបចង់នៅក្បែរខ្លួនយើង។ លើសពីនេះទៀត វាអាចធ្វើឲ្យយើង ត្រូវធ្លាក់ក្នុងអន្លង់ស្នេហ៍នៃមនុស្សទាំងឡាយបាន។

វាជារឿងល្អបំផុត… បើអ្នកក្លាយជាមនុស្សដែលនរណាក៏ចូលចិត្ត និងនរណាក៏ត្រូវការ !

ទំព័រ 183
ទំហំខ្នាត H= 20.5cm , W= 14.5cm