២៤ មាគ៌ាគ្រប់គ្រងការងារនិងពេលវេលាដ៏មានប្រសិទ្ធភាព

$1.956 $1.63

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

មិនគួរឲ្យជឿទេថា ​នៅក្នុងជីវិតប្រចាំថ្ងៃច្របូកច្របល់រញ៉េរញ៉ៃ ទៅដោយ​តារាងធ្វើការងារ និងកិច្ចការខាងសង្គមជាច្រើន។​

ការដែលខ្ញុំចងក្រងសៀវភៅ «Work and Time Management» ដែលបានប្រមូលមកពីប្រភពនានា ដែលក្នុងនោះមាន Google ជាអាទិ៍ បានរួមចំណែកជួយលើកកម្ពស់ និងកែប្រែនូវកិច្ចការក្នុងការរៀបចំពី របៀបរបបជីវិតនៅក្នុងកន្លែងធ្វើការរបស់ខ្ញុំបាន ស្ទើរតែមិនគួរឲ្យជឿ ហើយធ្វើឲ្យលទ្ធផលការងារកើនឡើងក្នុ​ងមួយថ្ងៃៗ មិនតិចជាង ៣០% ទេ ព្រមទាំងផ្តល់នូវផលជាវិជ្ជមាន លើផ្នែកផ្សេងៗទៀតនៃជីវិត ដូចជា ស្រមោលតាមប្រាណអ៊ីចឹងដែរ។

មួយថ្ងៃៗ ខ្ញុំអានបន្តិចម្តងៗ ហើយនៅក្នុងមេរៀននីមួយៗ ដែល ខ្ញុំបកប្រែដោយសន្សឹមៗ ដោយមិនប្រញាប់នោះ ធ្វើឲ្យអត្ថន័យខ្លឹមសារ សំខាន់ៗរបស់​សៀវភៅនេះ បានជ្រួតជ្រាបចូលទៅក្នុងខួរក្បាលរបស់ខ្ញុំ ហើយខ្ញុំបានយកវាទៅ «សាកល្បងប្រើ» ដោយយកចិត្តទុកដាក់ ក៏បាន ឃើញការអភិវឌ្ឍកើតឡើង​យ៉ាងពិតប្រាកដមែន។

អត្ថន័យក្នុងសៀវភៅនេះ មិនមែនជារូបមន្តជោគជ័យ សម្រាប់ តែបុគ្គលណាម្នាក់នោះទេ។ បើមិត្តអ្នកអានចាប់អារម្មណ៍ក្នុងការបើកនូវ​ទំព័របន្ទាប់ៗទៀត ដើម្បីអាន ហើយយកទៅប្រតិបត្តិតាម ដោយខ្លួនឯង ខ្ញុំជឿថា រឿងល្អៗ ជាច្រើនដែលត្រូវបានលាក់ទុកឬត្រូវបានភ្លេចហើយ និងរឿងដែលអ្នកបានមើលរំលង ក្នុងជីវិតការងារប្រចាំថ្ងៃនោះ នឹងត្រូវ សៀវភៅមួយក្បាលនេះ គាស់ចេញមក ហើយចង្អុលបង្ហាញឲ្យឃើញ ផ្នែកដែលជាប្រយោជន៍ដ៏ខ្ពស់បំផុត ដល់មិត្តអ្នកអានជាប្រចក្ស។

ជាចុងក្រោយ សុំថ្លែងអំណរគុណ​ ចំពោះមិត្តអ្នកអានទាំងឡាយ ដែលបានគំាទ្រនិងបានជាវសៀវភៅនេះ រួមទាំងសៀវភៅផ្សេងៗទៀត របស់ខ្ញុំយកទៅអាន ដោយការយកចិត្តទុកដាក់នោះ និងសុំជូនពរដល់ មិត្តអ្នកអានទាំងឡាយ ឱ្យបានសម្រេចកិច្ចការងារទាំងពួង តាមក្ដីប្រាថ្នា រៀងៗខ្លួនចុះ។

ទំព័រ 123
ទំហំខ្នាត H= 20.5cm , W= 14.5cm