គំនិតស្ត្រី

$2.4 $2.00

Publish date: 2021-12-17

Category: Philosophy

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ពេលនិយាយដល់ស្រ្តី រឿងដែលគិតដល់ដំបូង គេចមិន​ផុតពី រឿងស្រស់ស្អាត។​ បើតាមជំនឿរបស់មនុស្សជំនាន់មុន នារីដែល​ល្អ​​គ្រប់លក្ខណៈ គឺដូចជា «បញ្ចពិធកល្យាណី»។ បើសិនស្រ្តីរូបណាមាន​ភាពស្រស់ស្អាត តាមលក្ខណៈនេះ នឹងបានជាទីប៉ងប្រាថ្នារបស់បុរស​គ្រប់​រូប នរណាឃើញក៏ចូលចិត្តដែរ។

បញ្ចពិធកល្យាណី គឺជាស្រ្តីដែលមានលម្អទាំង ៥ ប្រការគឺ

លម្អសក់  គឺមានសក់វែងដល់ចង្កេះហើយចុងសក់ងឡើង។

លម្អបបូរមាត់ គឺបបូរមាត់ក្រហមដូចផ្លែទន្លាប់ទុំ។

លម្អធ្មេញ គឺធ្មេញពណ៌សដូចខ្យងស័ង្ខ ហើយតម្រៀបគ្នាជា

ជួរ​ស្មើគ្នាយ៉ាងស្អាត។

លម្អសម្បុរ គឺស្បែកកាយស្រស់ស្អាតម៉ដ្ឋខៃ។

លម្អវ័យ គឺសូម្បីតែឆ្លងកាត់ការប្រសូតបុត្រមកជាច្រើនដង​ ក៏​

នៅតែណែនតឹងមិនរយីរយាក។

មកដល់ឃ្លានេះ ស្រ្តីជាច្រើនប្រហែលជាចង់ប្រកែកថា ការ

​ដែលអាចជាបញ្ចពិធកល្យាណីនោះពិតជាពិបាកមែនទែន ព្រោះមិន

​បានកើតមកមានមុខមាត់ស្រស់ស្អាតដូចតារា ឬ​ពូកែឆ្លាតដូចបវរកញ្ញា

ឡើយ។​ តែស្រ្តី អឺយ ! មានអាថ៌កំបាំងពីរយ៉ាងដែលនឹងនាំ​អ្នក​ឲ្យ​ទៅ​ជា​បញ្ចពិធកល្យាណីបាន ទីមួយគឺ ថែរក្សាសុខភាព ហើយ​ទី​ពីរ​គឺ ចេះ​បន្ថែមនូវភាពស្រស់ស្អាតដល់ខ្លួនឯងជាប្រចំា។

មាន់នៅអាចស្អាតបាន ដោយសាររោម ហើយចុះចំណែកអ្នក វិញ ហេតុអ្វីអ្នក​មិនអាចតែងខ្លួនឲ្យស្អាតបាននោះ។ សូមជឿចុះ ស្រី្ត គ្រប់រូប សុទ្ធតែមាន​មន្តស្នេហ៍ក្នុងខ្លួនទាំងអស់ គ្រាន់តែតែងថែមបន្តិច បន្តួចបន្ថែមទៅ  អ្នកនឹង​ស្រស់ស្អាតបានមួយរំពេច។

…សូមឲ្យស្រ្តីស្រស់ស្អាតគ្រប់កន្លែង…

ទំព័រ 133
ទំហំខ្នាត H= 20.5cm , W= 14.5cm