សុខភាពល្អ ២៤ ម៉ោង

$2.556 $2.13

Publish date: 2021-12-17

Category: Health & Fitness

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

រាងកាយរបស់យើង មានប្រព័ន្ធការងារផ្សេងៗជាច្រើន ដើម្បី អាចឲ្យយើងរស់នៅបាន។ ក្នុងនោះមានទាំងប្រព័ន្ធប្រសាទ ប្រព័ន្ធដក ដង្ហើម ប្រព័ន្ធឈាម ប្រព័ន្ធបញេ្ចញចោលជាដើម។ គ្រប់ប្រព័ន្ធនៃ រាងកាយ សុទ្ធតែធ្វើការជាមួយគ្នារយៈពេល ២៤ ម៉ោង តាំងពីយើង កើតមករហូតដល់បច្ចុប្បន្ននេះ ហើយប្រព័ន្ធទាំងនេះ នៅតែធ្វើការ បន្តទៅទៀតរហូតដល់យើងស្លាប់ទៅវិញ។

ប្រការនេះ បង្ហាញឲ្យឃើញថា រាងកាយរបស់យើងនេះ ធ្វើការ ធ្ងន់ណាស់   តើដល់ពេលហើយឬនៅ ដែលយើងត្រូវបែរមកថែរក្សា សុខភាពដើម្បីខ្លួនឯងនោះ?

ការថែរក្សាសុខភាព មិនមែនត្រឹមតែ ហាត់ប្រាណ ញុំាឆ្អែត                     ដេកលក់តែប៉ុណ្ណោះទេ ព្រោះរឿងសុខភាពជារឿងល្អិតល្អន់ ដែល យើងត្រូវតែយល់តាំងពីប្រព័ន្ធការងាររបស់រាងកាយឡើងទៅ ហើយ ត្រូវបដិបតិ្តតាម  ឲ្យស្របគ្នាទៅនឹងប្រព័ន្ធនៃការធ្វើការរបស់រាងកាយ ឲ្យច្រើនបំផុត តាមដែលអាចធ្វើទៅបាន។

កុំអាលគិតថា វាពិបាកអី សុំឲ្យមិត្តអ្នកអានទាំងអស់យល់ពីវា បន្តិចសិនទៅ ហើយសិក្សាឲ្យចប់នូវសៀវភៅមួយក្បាលនេះ អ្នកនឹង ដឹងថា រយៈពេល ២៤ ម៉ោងរបស់យើងនេះសំខាន់គ្រប់ពេលទាំងអស់។

ទំព័រ 132
ទំហំខ្នាត H= 20.5cm , W= 14.5cm