ហូ ជីមិញ

$6 $5.00

Publish date: 2021-12-17

Category: People & Biography

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ប្រាំបីឆ្នាំកន្លងមកនេះ បក្សប្រជាជនបដិវត្តយើង មានការរីកធំធាត់ ច្រើនផ្នែក ជាកត្តាកំណត់ សម្រេចទិសឈានឡើងរបស់បដិវត្តន៍។ ក្នុងដំណាក់​កាលថ្មីៗ របស់បដិវត្តន៍បក្សបច្ចុប្បន្ននេះ មហាសន្និបាតបក្ស​លើកទី ៥ បានលើក​ឡើងថា ការកសាងបក្ស គឺជាភារកិច្ចសំខាន់ដែលមានអត្ថន័យ សម្រេចគោលដៅ។

ចាំបាច់ត្រូវការកសាងបក្សប្រជាជនបដិវត្ត ឱ្យក្លាយទៅជាបក្ស ម៉ាក់-លេនីន ដ៏រឹងមាំ មានមាគ៌ានយោបាយដ៏ត្រឹមត្រូវ មានមូលដ្ឋានស្អាតស្អំ និងខ្លាំងក្លា នយោបាយសតិអារម្មណ៍ និងចាត់តាំង ត្រូវធ្វើឱ្យបក្សក្លាយទៅជាកងឈានមុខ។ វណ្ណកម្មករ មានឆន្ទៈប្រយុទ្ធអង់អាច ស្មោះត្រង់​ជាដាច់ខាតចំពោះផលប្រយោជន៍របស់វណ្ណ-កម្មករ និងប្រជាពលករ ស្មោះត្រង់ឥតខ្ចោះចំពោះលទ្ធិ ម៉ាក់-លេនីន និងលទ្ធិអន្តរជាតិអធន មានអង្គការចាត់តំាងយ៉ាងរឹងមាំ ធានាឱ្យផ្សារភ្ជាប់ស្អិតល្មួតជា​មួយមហាជន។

ដូច្នេះ ការយល់ជ្រួតជ្រាបនូវទស្សនៈសារវន្ត និងសតិអារម្មណ៍ធំៗ មួយ​​​ចំនួនរបស់លោកប្រធាន ហូ ជីមិញ ស្តីអំពីការកសាងបក្ស ពេលនេះកាន់​តែ​សំខាន់និងចាំបាច់បំផុត។ អត្ថបទសរសេរនិងបទសំណេះ​សំណាល​ទាំងឡាយដែលបានប្រមូលផ្តុំក្នុងសៀវភៅនេះ គឺជាកេរ្តិ៍មត៌កដ៏ថ្លៃថ្លា ជាគ្រឹះទ្រឹស្តី និងជាទិសស្លោកកសាងបក្ស ដែលជានិច្ចកាលបំភ្លឺឱ្យការងារកសាងបក្ស និង​រួមចំណែក​ធ្វើឱ្យសម្បូរបែបដល់ទ្រឹស្តី ម៉ាក់-លេនីន ស្តីអំពីកសាងបក្សរបស់វណ្ណ​កម្មករទៀតផង។

យើង​​ខ្ញុំបាន​ប្រែសម្រួល និងបោះពុម្ពផ្សាយសៀវភៅ «ហូ ជីមិញ ការ កសាងបក្សនិងភាពជាអ្នកដឹកនាំ» ដោយ​ជ្រើស​​រើសយកតែ​អត្ថបទណាដែលសរសេរ និងបទសំណេះសំណាលរបស់លោក និយាយអំពីការ​កសាងបក្ស និងការដឹកនាំរបស់វណ្ណកម្មករ ដែលគ្រឹះស្ថានបោះពុម្ពផ្សាយ ​​ស៊ីថឹត នៃប្រទេសវៀតណាម បានបោះពុម្ពលើកទី ៣ ឆ្នាំ ១៩៨០។

សូមឧទ្ទេសនាមសៀវភៅនេះ ជូនមិត្តអ្នកអានជាទីមេត្រីដោយសង្ឃឹម​​ថានឹងបានទទួលនូវការរិះគន់ រួមមតិយោបល់ក្នុងស្មារតីភាតរភាព ដើម្បី​​ឱ្យ​ការ​​​បោះពុម្ពផ្សាយលើកក្រោយមានការជឿនលឿនថែមទៀត។

ទំព័រ 250
ទំហំខ្នាត H= 20.5cm , W= 14.5cm