ទិចនិចលក់

$4.5 $3.75

Publish date: 2021-12-17

Category: Sales and Marketing

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

អារម្ភកថា

«មិនមាននរណាម្នាក់អាចឡើងទៅដល់កន្លែងខ្ពស់បាន ដោយមិនឆ្លងកាត់​ជណ្តើរជាន់ក្រោមមុននោះទេ» ប្រៀបដូចជាសំណង់ដែល​មានគ្រឹះ​រឹង​មាំ​រមែងធ្វើឱ្យសំណង់ផ្សេងៗដូចជា ផ្ទះ​ឬអគារ​នោះមានភាពរឹងមាំយ៉ាងនោះដែរ។ ទំនិញ ផលិតផល ឬសេវាកម្មស្ទើរតែទាំងអស់ត្រូវមានការផ្សព្វផ្សាយ​ទៅដល់បុគ្គលទូទៅដើម្បីឱ្យពួកគេសម្រេចចិត្តនិងព្រមធ្វើជាម្ចាស់ដោយ​ការ​​ទិញឬ​លក់​។

សៀវភៅមួយនេះ បានធ្វើឡើងមកដោយការតាំងចិត្ត ​និងសូមប្រគល់ឱ្យធ្វើជាមរតកសម្រាប់ការលក់ដូរដល់​អ្នកលក់ជំនាន់​ក្រោយៗទៀត។ ​តួអក្សរដែលចារឹកក្នុងសៀវភៅនេះ កើតពីការដែលបានចុះ​ប្រលូកជាមួយនឹងការងារលក់ចាប់តាំងតែពីឆ្នាំ ១៩៧៩ រហូតមក។​ ចំណែកឯអត្ថន័យរបស់សៀវភៅនេះជាការអភិវឌ្ឍនូវវិធីនៃ​ការ​លក់តាមលំដាប់ដើម្បីឱ្យស្របទៅនឹងកាលសម័យដែលមាន​ការ​ផ្លាស់ប្តូរ។

ពីការដែលទទួលបាននូវបទពិសោធន៍ក្នុងការលក់ដោយផ្ទាល់ និងនៅក្នុងវិស័យផ្សេងៗទៀតមកជាច្រើនឆ្នាំ រហូតកើតជាការជឿជាក់យ៉ាងខ្លាំងថា សៀវភៅមួយនេះ​ប្រៀបដូចជា​ផែនទី ដែលនឹងនាំអ្នកទៅកាន់វិថីដែលជោគជ័យ ដែល​មាន​ជាច្រើនវិធី។ ប៉ុន្តែ យូរឬឆាប់នោះគឺអាស្រ័យលើខ្លួនអ្នក។ ហើយនេះគឺជាផ្លូវកាត់មួយដែលអាចជួយអ្នកឱ្យអាចលក់បាន លក់ដាច់ ពូកែ​លក់ រហូតទទួល​បានរហស្សនាមថាជា «កំពូលអ្នកលក់» នឹងធ្វើឱ្យអ្នក​ពូ​កែ​ធ្វើការ និងពូកែក្នុង​ការទាក់ទងជាមួយបុគ្គលដទៃទៀតក្នុងសង្គម សំដៅ​ដល់អតិថិជននោះ​ឯង។

សៀវភៅមួយនេះ មិនខុសពីតម្រាបង្រៀនហែលទឹក បង្រៀន​ជិះ​កង់ បង្រៀនបើកឡានទេ គឺមិនមានប្រយោជន៍អ្វីដល់អ្នកសោះឡើយ​បើ​អ្នកអានសៀវភៅនេះចប់ហើយតែមិនចាប់ផ្តើមធ្វើទេ។ គ្រាន់តែចង់​ប្រាប់​អ្នក​ថានៅពេលដែលអ្នកបានមើលនូវផែនទីរួចហើយ ដឹងហើយ ​ឃើញ​ហើយត្រូវតែធ្វើភ្លាម។ ដូច្នេះចាប់ពីថ្ងៃនេះតទៅភាពជោគជ័យនឹងជា​របស់អ្នកជាប្រត្យក្ស។

ទំព័រ 196
ទំហំខ្នាត H= 20.5cm , W= 14.5cm