អាថ៌កំបាំងជោគជ័យត្រឹមកឡើងលើ

$3 $2.50

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

សៀវភៅ«អាថ៌កំបាំងជោគជ័យត្រឹមកឡើងលើ» នេះចាត់ទុកថាគឺជាការទទួលខុសត្រូវមួយ ដែលក្នុងនាមជាអ្នករៀបរៀងពិតជារីករាយនិងតាំងចិត្តជាខ្លាំងប្រកបដោយជំនឿជាក់ ដែលមានចំណែកចូលរួមជាមួយនឹង មនុស្សល្អៗជួយកសាងសង្គមរបស់យើង។

កម្មវិធី ដាំដើមជីវិត ដែលមានខ្ញុំជាអ្នកបកស្រាយក្នុងកម្មវិធីនេះតែងតែនិយាយថា «កុំរៀនតែប្រវត្តិសាស្រ្តរបស់អ្នកដទៃ តែត្រូវផ្ដើមសាងប្រវត្តិសាស្ត្រដើម្បីឱ្យអ្នកដទៃរៀន»។ ខ្ញុំបានសាងនូវប្រវត្តិសាស្រ្តជាអ្នក តស៊ូមិនព្រមចុះចាញ់ចំពោះជោគវាសនា ខ្ញុំចូលចិត្តរត់ចូលទៅរក​ឱកាស ហ៊ានតទល់ជាមួយបញ្ហា ដើម្បីផ្លាស់ប្តូរ​ជីវិត​ដែល​ព្រហ្ម​លិខិត​ឱ្យ​កើតមកជួបការលំបាក គ្រួសារក្រីក្រ និងមានឪពុកម្តាយ​ជាកសិករ។

ដោយមានក្តីប្រាថ្នាដ៏លើសលុបមានមកតាំងតែពីតូចចូលចិត្តរៀន ចូលចិត្តសិក្សារកពុទ្ធិចំណេះដឹងដាក់ខ្លួនជានិច្ច ប្រឹងប្រែង ព្យាយាម តស៊ូ ពុះពារគ្រប់វិធីដើម្បីឱ្យខ្លួនបានរៀនសូត្រ ត្រូវទៅរៀននៅវត្តតាមបណ្ដាខេត្ត​ផ្សេងៗ អាស្រ័យបាយវត្តហូប​ ធ្វើការ​ងារដើម្បីឱ្យខ្លួនបានរៀនចប់រហូតដល់ទីបំផុត អាចចិញ្ចឹមខ្លួនឯងបាននិងអ្នកដទៃផងដែរ។

សៀវភៅមួយ​ក្បាលនេះ គឺជាចម្លើយទាំង​​អស់សម្រាប់អ្នករាល់​គ្នាដែលចង់ទទួលបាននូវជោគជ័យក្នុងជីវិត ជាពិសេសគឺសម្រាប់អ្នកដែលប្រាថ្នាចង់មានបានតាមរយៈការធ្វើធុរកិច្ចផ្ទាល់ខ្លួន។

តាមបទពិសោធនិងការឃើញភាពជាក់ស្ដែងបានពិសោធឱ្យឃើញ ថា«កូនកសិករ…ក៏ជោគជ័យបានដែរ»ព្រោះចេះរៀបចំជីវិត។

«អាថ៌កំបាំងជោគជ័យត្រឹមកឡើងលើ»បានរួបរួមគ្រប់វិធីគិតនិងវិធីប្រតិបត្តិពីអាថ៌កំបាំងជោគជ័យនានានិងប្រាប់ពីចំណុចផ្លាស់ប្ដូរនៃ ជីវិត។ ការផ្លាស់ប្តូរដ៏ធំមិនមែនកើតឡើងត្រឹម«ឱកាស»ទេ ប៉ុន្តែកើតពី  ​«គំនិត»ដែលខ្ញុំតែងតែនិយាយជានិច្ចថា«ត្រូវហ៊ានគិត ​ហើយត្រូវហ៊ានធ្វើ ហើយធ្វើភ្លាមៗនិងធ្វើឱ្យបានល្អបំផុតផងដែរ»។

ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា សៀវភៅមួយនេះនឹងក្លាយទៅជា​ប្រយោជន៍ដ៏មហាសាលដល់អ្នកអានគ្រប់គ្នា។ យ៉ាងហោចណាស់ក៏​អាចចាត់ទុកថាជាកំណប់ខាងបញ្ញាដែលរកបានដោយលំបាក ដែល​សេចក្តី-លម្អិតនៅក្នុងមេរៀននីមួយៗសុទ្ធតែបង្កប់នូវប្រយោជន៍ ដែល​មិត្តអ្នកអានអាចយកទៅធ្វើជាគំរូក្នុងជីវិតប្រចាំថ្ងៃបាននិងប្រើជាវិធី​ដើម្បីទទួលបានជោគជ័យក្នុងជីវិតនិងសាងភាពមានបាន។​

សៀវភៅមួយក្បាលនេះត្រៀមរួចរាល់សម្រាប់ឱ្យអ្នកពិសោធនូវចំណេះដឹង សមត្ថ​ភាព និងប្រើថាមពលដែលមាននៅក្នុងរាងកាយនិងចិត្តរបស់អ្នក​ពេញទំហឹង ហើយអ្នកនឹងបានដឹងថា«ការហ៊ានគិត ហ៊ានធ្វើ»តើនឹងសម្តែងអ្វីចេញមកឱ្យអ្នកបានឃើញខ្លះ…ហើយអ្នកនឹងដឹងប្រាកដថា គ្រប់យ៉ាងនៅក្នុងការគិត ក្នុងក្បាល ឬត្រឹមកឡើងលើហ្នឹងឯង។

អ្នកធ្លាប់គិតដែរឬទេ?

យើងរៀននៅសាលាតែមួយជាមួយនឹងមនុស្សជាច្រើននាក់ គ្រូ ដែលបង្រៀនក៏ជាគ្រូតែមួយ ចប់បរិញ្ញាបត្រពីមហាវិទ្យាល័យតែមួយជាមួយ នឹងមិត្តជាច្រើន ធ្វើការងារក្នុងក្រុមហ៊ុនតែមួយ តែហេតុអ្វីពេលធ្វើធុរកិច្ចផ្ទាល់ខ្លួនបែរជាមិនជោគជ័យដូចៗ​គ្នាទៅវិញ?

នោះដោយសារតែ… អាថ៌កំបាំងដែលយើងរាល់គ្នាមាននៅ​ក្នុងខួរ ក្បាល(ត្រឹមកឡើងលើ)យកចេញមកប្រើមិនស្មើគ្នាហើយមនុស្សជាច្រើននៅមិនទាន់ដឹងពីអាថ៌កំបាំងនេះនៅឡើយ ទើបមិនទាន់បានជោគជ័យ។

ខ្ញុំនឹងប្រាប់ពីវិធីទាញយកនូវអាថ៌កំបាំងនៅក្នុងខួរក្បាលរបស់ពួកយើងចេញមកប្រើដើម្បីឱ្យ​ទទួលបានជោគជ័យដូចក្ដីប្រាថ្នា។

ទំព័រ 131
ទំហំខ្នាត H= 20.5cm , W= 14.5cm