ជ័យកើតពីសុខ

$1.8 $1.50

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោក កំពុងតែច្របូកច្របល់ ជីវិតមនុស្សក៏កំពុងតែរញ៉ែរញ៉ៃដែរ។ ម្នាក់ៗ ខំប្រឈមមុខទៅនឹងការ ប្រកបមុខរបរអាជីវកម្ម រហូតដល់ពេលខ្លះ គេភ្លេចបាត់ទៅហើយថា តើសេចក្ដីសុខរបស់ខ្លួនស្ថិតនៅត្រង់ណា ហើយតើសុខពិតប្រាកដគឺ ជាអ្វីទេ?

នៅពេលណា មិនអាចរកចម្លើយឆ្លើយតបនឹងខ្លួនឯងបានហើយ  សេចក្ដីសុខ ក៏ប្រែក្លាយជាសេចក្ដីទុក្ខ ដែលកើតចេញពីភាពធុញថប់ ទាំងការងារ និងជីវិតបច្ចុប្បន្ន។ ដូច្នោះហើយតម្រានៃការប្រើប្រាស់ជីវិត ឲ្យមានសេចក្ដីសុខក្លាយជាដំណោះស្រាយ ជួយកាត់បន្ថយនូវការគាប សង្កត់ដល់បុគ្គលម្នាក់ៗ ព្រមទាំងផ្ដល់នូវគតិជីវិត បណ្ដោយខ្លួនឲ្យទៅ តាមធម្មជាតិ ដើម្បីរក្សានូវតុល្យភាពនៃជីវិត ទាំងផ្នែករាងកាយ និងចិត្ដ  គំនិត។

បើទោះណាជា ពុំអាចបំបាត់ភាពតប់ប្រមល់បានទាំងអស់។ ប៉ុន្តែ យ៉ាងហោចណាស់ក៏គំនិត និងទស្សនវិស័យនៅក្នុងសៀវភៅនេះ អាច ជួយកែប្រែទស្សនៈជីវិតរបស់អ្នក ឲ្យប្រព្រឹត្ដទៅក្នុងផ្លូវដ៏ប្រសើរបាន។

ប្រសិនបើអ្នកកំពុងតែស្វែងរកនូវសេចក្ដីសុខ ចូរសាកល្បងបើក សៀវភៅនេះអាន ហើយស្វែងរកវិធីសមស្របណាមួយសម្រាប់ខ្លួនឯង ដើម្បីយកទៅប្រើប្រាស់ក្នុងជីវិតរបស់អ្នកដើម្បីឲ្យមានសេចក្ដីសុខ។

ទំព័រ 84
ទំហំខ្នាត H= 20.5cm , W= 14.5cm